ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

នៅពេលយើងបម្រើប្រជាពលរដ្ឋបានល្អ យើងនឹងបានសុខសប្បាយ

បរសេដ្ឋ : នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅខែមករា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋប្រមាណជាង ១០០នាក់។

បន្ទាប់ពីលោកអនុប្រធានបក្សស្រុកឡើងធ្វើរបាយ ការណ៍ និងអានសេចក្តីសម្រេចស្តីពីការតែងតាំង និងបន្ថែមសមាសភាពក្រុមការងារចុះជួយមូលដ្ឋានស្រុកបរសេដ្ឋរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានចែកសេចក្តីសម្រេច និងថ្លែងការអបអរសាទរចំពោះការបន្ថែមគណៈពង្រឹងមូលដ្ឋានដែលសំដៅធ្វើយ៉ាងណាឱ្យគណបក្ស ប្រជាជនបន្តឈ្នះឆ្នោត។ ឯកឧត្តមក៏បានមានប្រសាសន៍ថា យើងធ្វើការងារបានលទ្ធផលល្អ និងត្រូវបន្តទៅ ទៀត។ ទិសដៅរបស់យើងគឺយកការគាំទ្រឱ្យបានពីប្រជាជន ដើម្បីគណបក្សយើងកាន់អំណាចយូរអង្វែង ធានាសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។ យើងអរគុណសន្តិភាព។ ដោយសារសន្តិភាពបានជាយើងរីកចម្រើន។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យស្រង់យកចំណុចគន្លឹះក្នុងឯកសារជំនួយស្មារតីដើម្បីផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបជាដល់ប្រជាជន។ យើងក៏ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍នយោបាយសតិអារម្មណ៍ផងដែរ។ ចំណុចសំខាន់សព្វថ្ងៃនេះគឺបរាជ័យរបស់សម រង្ស៊ី ដែលលែងមានអ្វីអួតកើតហើយ។ យើងត្រូវបន្តណែនាំ និងពន្យល់ប្រជា ពលរដ្ឋថា ទោះជាយ៉ាងណាក៏រាជរដ្ឋាភិបាលទប់ស្កាត់មិនឱ្យមានចលាចលដែរ។ យើងសង្កេតឃើញថា និន្នាការរបស់ប្រជាជន យុវជនយើងគឺ សប្បាយនឹងសន្តិភាព។ យើងក៏ខិតខំធ្វើឱ្យមានរបៀបរៀបរយសាធារណៈ។

បន្តមក ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យប្រធានគណបក្សឃុំ អ្នកតំណាង និងប្រធានក្រុមការងារលើក ឡើងពីបញ្ហាដែលកើតឡើងក្នុងឃុំ។ ឯកឧត្តមបានសួរបញ្ជាក់អំពីសភាពការណ៍ទូទៅ បញ្ហាសតិអារម្មណ៍ និង បញ្ហាដែលកើតឡើងក្នុងឃុំ។ ឯកឧត្តមក៏បានណែនាំថា មន្ត្រីជាអ្នកបម្រើរាស្រ្ត។ នៅពេលយើងបម្រើប្រជាពលរដ្ឋបានល្អ យើងនឹងបានសុខសប្បាយ។ ជាមួយគ្នានេះ យើងត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រោះធម្មជាតិ។ យើងខ្វះទឹកនៅឆ្នាំ នេះ ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបញ្ហាទឹក។ ឯកឧត្តមក៏បានសរសើរក្រុមការងារដែលខិតខំធ្វើការងារចិញ្ចឹមចលនា និងឧបត្ថម្ភប្រជាពលរដ្ឋដែលមានទុក្ខ និងជួបការលំបាក។

ជាការព្រួយបារម្ភ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំថា ដោយសារបញ្ហាគ្រឿងញៀន មេរោគអេដស៍អាចនឹងកម្រើកឡើងវិញ។ ឥឡូវការកើនឡើងករណីឆ្លងថ្មីក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស។ យើងចង់យកស្រុកបរសេដ្ឋជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍។ ដូច្នេះ សូមអាជ្ញាធរដែនដីចូលរួមសហការជាមួយក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

មុននឹងបញ្ចប់ អង្គប្រជុំបានអនុម័តសេចក្តីព្រាងរបាយ ការណ៍។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រុមការងារចុះមកជួយអាជ្ញាធរមូលដ្ឋាន តែមិនអាចធ្វើការជំនួសទេ។ ដូច្នេះ នៅពេលប្រជុំសូមលើកបញ្ហាឱ្យបានច្រើន ដើម្បីឱ្យយើងអាចក្តាប់សភាពការណ៍បាន។