ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត Dr.Vladanka ANDREEVA នាយក​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា

នៅរសៀល ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ឯកឧត្តម​​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួប​ពិភាក្សាការងារ ជាមួយ​លោកស្រីវេជ្ជបណ្ឌិត Dr.Vladanka ANDREEVA នាយក​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រចាំនៅ​ព្រះរាជា​ណាចក្រកម្ពុជា (អង្គការ UNAIDS ) និងលោកអ៊ុង ប៉ូលីន​ជំនួយការ​បច្ចេកទេស ដោយមាន​ការចូលរួម​ពីថ្នាក់ដឹកនាំ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​រួមមាន ឯកឧត្តម ទា ផលា ឯកឧត្តម រស់ លីលវ៉ាត់ ឯកឧត្តម ឈឹម ឃិនដារ៉េត និង ឯកឧត្តម ស៊ុត ថងផាន់។
 
កិច្ចពិភាក្សាផ្តោតលើការត្រៀមទទួលដំណើរ​ទស្សនកិច្ច​នៃគណៈប្រតិភូ ក្រុមប្រឹក្សា​ភិបាល​សម្រប​សម្រួល​កម្មវីធី​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ចុះទៅពិនិត្យ​ស្ថានភាព​ជំងឺអេដស៍​និងការវឌ្ឍនភាព​នៃការឆ្លើយតប​ក្នុងប្រទេសកម្ពុជា ដែលគ្រោងពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ (ព្រមទាំមានការ​ផ្លាស់ប្តូរព័ត៌មាន​មានអំពី​វឌ្ឍនភាព និងបច្ចុប្បន្នភាព ដើម្បីឲ្យ​សហគមន៍​ចូលរួម និងមាននិរន្តរភាព លើសពីនេះ​ទៅទៀតកំណត់​ពីបញ្ហា​ប្រឈម​របស់​សហគមន៍​ក្នុងការ​ផ្តល់​សេវាកម្ម ពីការឆ្លើយតប​ប្រយុទ្ធនឹង​ជំងឺអេដស៍ ។)
គណៈប្រតិភូគ្រោងនឹងជួបពិភាក្សាការងារជាមួយ​ឯកឧត្តមទេសរដ្ឋមន្រ្តី​ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល និងឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាង​ដៃគូអភិវឌ្ឍ អង្គការ​សង្គមស៊ីវិល និងសហគមន៍​ផងដែរ។ កិច្ចពិភាក្សានឹង​ផ្តោតលើ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា ១) ស្ថានភាព​រាលដាល​មេរោគអេដស៍ និងការឆ្លើយតប​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្នុងប្រទេសកម្ពុជា ២) តួនាទីភារកិច្ច​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ៣) បទពិសោធន៍ ឱកាសជាអាទិភាព ឧបសគ្គ​នៃការ​ឆ្លើយតប និងទស្សន​វិស័យ​ក្នុងកិច្ច​សហប្រតិបត្តិការ​រឺងមាំ​ជាមួយគ្រប់​ដៃគូដែលធ្វើ​អោយកម្ពុជា​ទទួល​បាន​ជោគជ័យ​នូវគោលដៅ ៩០-៩០-៩០ ៤) ការដាក់​អោយអនុវត្តនូវ​វិធីសាស្រ្តថ្មីៗ​ដូចជាការ​ធ្វើតេស្ត៍​រកមេរោគ​ដោយខ្លួនឯង និងការបង្ការ​ការឆ្លង​មេរោគអេដស៍​មុនពេល​ប្រឈម (PrEP) និង ៥) តួនាទី​របស់សហគមន៍ ក្នុងការបង្ការ ការព្យាបាល និងសេវ៉ា​ថែទាំសុខភាព។
ក្នុងនោះ គណៈប្រតិភូនឹងអញ្ជើញទៅពិនិត្យសកម្មភាពកាងារ​ផ្ទាល់នៅគ្លីនិក​ឈូកសរ​ដែលជាគ្លីនិក​ផ្តោតលើ​តម្រូវការ​សហគមន៍​រងផលប៉ះពាល់ និងគ្លីនិក​ព្យាបាល​ជំងឺអេដស៍​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ សហព័ន្ធរុស្សី ដើម្បីស្វែងយល់ពី​ប្រវត្តិ​នៃការងារ​បង្ការ ថែទាំព្យាបាល និងឧបសគ្គ​ខាងហិរញ្ញវត្ថុ ព្រមទាំង​មានកិច្ចប្រជុំរួម​ជាមួយដៃគូរ​អភិវឌ្ឍ​តាមស្ថានទួតនានា និងជួបដោយ​ឡែកជាមួយ​អង្គការ​សង្គមស៊ីវិល​ប្រចាំ​នៅប្រទេសកម្ពុជា ជាពិសេស​ជាមួយ​អង្គការ​ខាណា (KHANA) និងតំណាង​សហគន៍។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកស្តីអំពីគំនិតផ្តួចផ្តើម​ផែនការ​នៅទីក្រុង​ក្នុងការ​បញ្ចប់ការ​ចម្លង​រាលដាល​មេរោគអេដស៍​ឆាប់រហ័ស (Fast Track Cities) លោកស្រី​វេជ្ជបណ្ឌិត​ក៏បាន​ឆ្លើយតប នឹងធ្វើការ​តាមដាន​នូវសកម្មភាព​របស់ ខេត្ត-ក្រុងទាំងនោះ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន​ប្រសាសន៍ថា អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកភាព​ក្នុងកិច្ច​សហប្រតិ​បត្តិការ និងត្រៀម​លក្ខណៈ​ចូលរួម​ក្នុងការ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់គណៈប្រតិភូ ។