ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

យើងត្រូវបន្តគាំទ្ររាជរដ្ឋាភិបាល និងអរគុណសន្តិភាពជារៀងរហូត

បរសេដ្ឋ : នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅវត្តទួលគ្រួស ក្នុងភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុង វេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាល   ទី៤របស់រាជរដ្ឋាភិបាល។ វេទិកានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក តំណាងមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងកងកម្លាំងប្រដាប់អាវុធប្រមាណ ៤៥០នាក់ ។

បន្ទាប់ពីលោកអភិបាលរងសាលាស្រុកឡើងធ្វើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ជូនអង្គវេទិកាថា :
១) ក្រុមការងារថ្នាក់ជាតិមានតួនាទីសំខាន់ណាស់ ដោយមានតំណាងក្រសួងជាច្រើនរួមបញ្ចូលគ្នា។ ក្រុមការងារមានលទ្ធភាពជួយដោះស្រាយបញ្ហាដែលប្រជាជនលើកឡើង។ ជាពិសេស ប្រធានក្រុមការងារប្រចាំឃុំ និងតំណាងមន្ទីរជំនាញជុំវិញខេត្ត អាចធ្វើការណែនាំឱ្យបានច្បាស់លាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ។
២) ក្នុងវេទិកាសាធារណៈ ត្រូវទុកឱកាសឱ្យប្រជាពលរដ្ឋលើកនូវបញ្ហា និងចោទជាសំណួរឱ្យបានច្រើនបំផុត។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានរំឭកជូនវេទិកាថា សូមកុំឱ្យជឿការឃោសនាអកុសល ដែលមានគោលបំណងបំបែកបំបាក់សាមគ្គីជាតិ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ រាជរដ្ឋាភិបាលបានទប់ស្កាត់ដោយជោគជ័យនូវផែនការរដ្ឋប្រហារ៩វិច្ឆិការបស់សម រង្ស៊ី និងបក្សពួក។ បរាជ័យទាំងស្រុងរបស់ក្រុមនេះ បានបង្ហាញយ៉ាងច្បាស់ថាពួកគេគ្មានសមត្ថភាពដឹកនាំ និងគ្មានអ្នកគាំទ្រទៀតឡើយ។ ចំពោះករណីជំងឺផ្លូវដង្ហើមថ្មី ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ថែទាំសុខភាពឱ្យបានល្អ ដើម្បីជៀសវាងការឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី។ វីរុសថ្មីនេះបានឆ្លងមកមនុស្សប្រមាណ៤៥០០នាក់ហើយ ក្នុងនោះប្រទេសកម្ពុជាបានរកឃើញ១ករណីផងដែរ។ ដូច្នេះប្រសិនបើមាននរណាម្នាក់ក្នុងភូមិមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហៀរសំបោរ និងពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ         (នៅមណ្ឌលសុខភាព) ដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា។ បន្ថែមលើនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំថា ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ដូចជា ៖
១) ត្រូវមានរបបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យល្អ
២) ត្រូវហាត់ប្រាណឱ្យបានទៀងទាត់
៣) ត្រូវមានអារម្មណ៍រីករាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា “យើងជាអ្នកបម្រើប្រជាជន ត្រូវដោះស្រាយរាល់កង្វល់របស់ប្រជាជនឱ្យអស់លទ្ធភាព”។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យប្រជាពលរដ្ឋលើកជាសំណួរ កង្វល់ និងសំណូមពរ បើមាន។ ប្រជាពលរដ្ឋបានលើកជាសំណូមពរពាក់ព័ន្ធនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធរួមមាន ការជួសជុលផ្លូវដែលខូចខាតបណ្តាល  មកពីឡានដឹកដី និងការកសាងសាលាឆាន់ថ្មី ការកសាងសាលារៀនមួយខ្នង ស្ពានឆ្លង ស្ទឹង។ ជាមួយគ្នានោះបញ្ហា បរិស្ថាន ដីព្រៃសហគមន៍ និងសន្តិសុខសង្គមរឿងឃាតកម្មក៏ត្រូវបានលើកឡើង         ផងដែរ។
ជាការឆ្លើយតប ៖
•    ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំថា បើមានបញ្ហាឡានដឹកដីឆ្លងកាត់ មេភូមិត្រូវរាយការណ៍ទៅមេឃុំ ដើម្បីកោះហៅម្ចាស់ឡានឱ្យមកធ្វើការណែនាំ។ ចំពោះគុណភាពផ្លូវវិញ អភិបាលស្រុកត្រូវពិនិត្យឡើងវិញលើក្រុមហ៊ុនដេញថ្លៃ ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់ផ្លូវឱ្យបានយូរអង្វែង។
•    ឯកឧត្តមបានចូលបច្ច័យចំនួន១,0០០,០០០រៀល សម្រាប់ចូលរួមការកសាងសាលាឆាន់ថ្មី។
•    ចំពោះបញ្ហាជំងឺអេដស៍នៅស្រុកបរសេដ្ឋ ឯកឧត្តមណែនាំឱ្យលេបថ្នាំឱ្យបានត្រឹមត្រូវ និងទៅបើកថ្នាំនៅ   សេវាសុខភាពសាធារណៈឱ្យបានទៀងទាត់ និងត្រូវមានភាពស្មោះត្រង់ប្តីមួយប្រពន្ធមួយ។ បើមានដៃគូផ្សេងត្រូវប្រើស្រោមអនាម័យដើម្បីការពារកុំឱ្យឆ្លងមេរោគ។
•    ចំពោះការស្នើសុំសាលា១ខ្នង មាន៦បន្ទប់ និងស្ពាន ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើឱ្យប្រធានក្រុមការងារទទួលបន្ទុកឃុំ និងអភិបាលស្រុកពិនិត្យ និងរាយការណ៍ជូនទៅអភិបាលខេត្តដើម្បីពិនិត្យលទ្ធភាពផ្តល់ជូន។
•    ចំពោះបញ្ហាដីព្រៃសហគមន៍ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើឱ្យក្រុមការងារទទួលបន្ទុកឃុំ ក្រសួងមន្ទីរដែលពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាល្អដើម្បីអនុវត្តបញ្ហានេះឱ្យបានសម្រេច។
•    ចំពោះបញ្ហាសន្តិសុខសង្គម ករណីឃាតកម្មដែលបង្កដោយជនល្មើសជាយោធា គឺបានដាក់ពាក្យបណ្តឹងរួចហើយ។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំឭកជូនវេទិកាថា ក្រុមការងារចុះជួយមូលដ្ឋានជាអ្នកសម្របសម្រួល និងពិនិត្យការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលប៉ុណ្ណោះ។  អ្នកដែលអនុវត្តការងារជាមួយប្រជាពលរដ្ឋគឺ ភូមិ ឃុំ ទើបជាកម្លាំងទទួលខុសត្រូវនៅមូលដ្ឋាន។ ដូច្នេះ អជ្ញាធរមូលដ្ឋានដែលជាអ្នកផ្តល់សេវាផ្ទាល់ ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈឱ្យបានប្រសើរ និងទាន់ពេលវេលា។ នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យប្រជាពលរដ្ឋត្រូវបន្តការគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងអរគុណសន្តិភាពជារៀង         រហូត។

 

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា