ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរួមប្រចាំខែមករា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរួមប្រចាំខែមករា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីទាំងអស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើមឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ស្វាគមន៍ និងបានថ្លែងកោតសរសើរមន្រ្តីរាជការទាំងអស់ដែលបានធ្វើការយ៉ាងសកម្ម និងបានទទួលលទ្ធផល។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំថា ត្រូវបន្តប្រឹងប្រែងទាំងអស់គ្នា ដើម្បីការរីកចំរើនរបស់ស្ថាប័ន និងទទួលបានជំនឿទុកចិត្តពីថ្នាក់ដឹកនាំ។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើបទបង្ហាញស្តីអំពីរបាយការណ៍វឌ្ឍនភាពនៃលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសមិទ្ធផលការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្ហាញពីភាពប្រសើរ និងភាពប្រឈម ប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ខែបន្ទាប់។

បន្ទាប់ពីស្តាប់របាយការណ៍ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានដាក់នូវវិធានការណ៍ និងធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីទាំងអស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពីរបៀបរបបក្នុងការអនុវត្តការងារជាពិសេសការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើជាគំរូគេ មានភាពស្វិតស្វាញក្នុងការងារ និងមានវិន័យឱ្យខ្ពស់ជាងគេដែរ។ ជាមួយគ្នានោះ វត្តមានក្នុងការបំពេញការងារតាមច្បាប់កំណត់ និងបំពេញការងារតាមបំណែងចែកតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានល្អ។
•    ក្រុមតេឡេក្រាមថ្នាក់ដឹកនាំអ.ជ.ប.ជ.អ ត្រូវដាក់បញ្ចូល អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន និងអនុប្រធាននាយកដ្ឋាន ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ចែករំលែកព័ត៌មាន និងអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ។ ចំពោះការអញ្ជើញ ឬសេចក្តីជូនដំណឹងតាមតេឡេក្រាមនេះ ត្រូវចាត់ទុកជាឯកសារផ្លូវការ។
•    ចំពោះលិខិតស្នើសុំអនុញ្ញាតច្បាប់ ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីការិយាល័យបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អំពីថ្ងៃដែលបានស្នើសុំឈប់សម្រាករួចហើយ និងថ្ងៃដែលនៅសល់ភ្ជាប់មកជា  មួយ។ ក្នុងករណីពុំមានការបញ្ជាក់ច្បាស់លាស់ក្នុងកំណត់បង្ហាញពីការិយាល័យបុគ្គលិកនៃនាយកដ្ឋាន     រដ្ឋបាល និងហិរញ្ញវត្ថុទេ នឹងមិនអនុញ្ញាតច្បាប់ជូនឡើយ។
•    អគ្គលេខាធិការដ្ឋាន ត្រូវផ្តល់របាយការណ៍សកម្មភាព នៅរៀងរាល់ថ្ងៃសុក្រឱ្យបានទៀងទាត់។ ក្នុងនោះនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍ពី ស្ថានភាពបុគ្គលិក លិខិតចេញ ចូល បេសកកម្ម បញ្ជីវត្តមាន បេឡាសាច់ប្រាក់ សមតុល្យចំណូលចំណាយ ថវិកាជាតិ និងថវិកាជំនួយ។ ចំពោះរបាយការណ៍ប្រចាំខែ អនុប្រធានអ.ជ.ប.ជ.អ  និងអគ្គលេខាធិការដ្ឋាន ត្រូវដាក់ជូនខុទ្ទកាល័យនៅថ្ងៃទី២២ នៃខែនីមួយៗ។ ចំពោះមន្រ្តីជាប់កិច្ចសន្យា ដែលខ្វះសមត្ថភាពត្រូវបណ្តុះបណ្តាលបំពេញសមត្ថភាពទាំងភាសាអង់គ្លេស និងជំនាញបច្ចេកទេសពាក់ព័ន្ធនិងការងារអេដស៍។ អគ្គលេខាធិការដ្ឋាន ត្រូវរៀបចំបើកវគ្គបណ្តុះបណ្តាល ហើយធ្វើការតាមដាន និងវាយតម្លៃសារជាថ្មី ចំពោះអ្នកដែលអាចបន្ត ឬបញ្ចប់កិច្ចសន្យានៅពាក់កណ្តាលឆ្នាំ២០២០។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម លោកជំទាវជាអនុប្រធានមានមតិយោបល់ ក្នុងនោះ ៖

១- លោកជំទាវ ស៊ឹម ខេងខាំ បានស្នើសុំដាក់បញ្ចូលរបាយការណ៍ការងារបក្ស ការងារឃោសនាអប់រំនយោបាយ ការ
ផ្សព្វផ្សាយជំនួយស្មារតី និងស្នើសុំការបណ្តុះបណ្តាលអំពីជំងឺអេដស៍ដោយផ្សារភ្ជាប់ជាមួយយ៉ែនឌ័រ។

២- ឯកឧត្តម គង់ រដ្ឋា បានណែនាំថា ចំពោះរបាយការណ៍ អគ្គលេខាធិការដ្ឋានត្រូវផ្ញើជូនខុទ្ទកាល័យឱ្យបានទៀង 
ទាត់។ ខុទ្ទកាល័យគ្រាន់តែមានតួនាទីប្រមូល និងស្រង់ឯកសារ រួចផ្ញើជូនអនុប្រធានប្រចាំការដើម្បីបូកសរុប។ ជាមួយគ្នានោះ នាយកដ្ឋានទាំងអស់ត្រូវត្រួតពិនិត្យរបាយការណ៍របស់ការិយាល័យនីមួយៗដោយយកចិត្តទុក ដាក់មុនផ្ញើជូនអគ្គលេខាធិការពិនិត្យ។ គ្រប់របាយការណ៍ទាំងអស់ត្រូវវាយកុំព្យូទ័រ និងហាមមិនឱ្យសរសេររបាយការណ៍ឱ្យគ្នាឡើយ។

៣- ឯកឧត្តម ជា ប៉ោ បានស្នើថា មិនគួរយកខ្លឹមសារដែលបានផ្សាយក្នុងគណនី Facebook ផ្លូវការរបស់អាជ្ញាធរ
ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទៅផ្សព្វផ្សាយក្នុង Facebook ផ្ទាល់ខ្លួនទេ។ ការធ្វើបែបនេះ បណ្តាលឱ្យអ្នកអានឃើញថាផ្សាយខ្លឹមសារសកម្មភាពដដែលៗជាន់គ្នា។ ជាមួយគ្នានោះ សូមឱ្យអ្នកអានជួយ like និង share ផង។

៤- ឯកឧត្តម ស៊ឹម គឹមសែន បានស្នើឱ្យឯកឧត្តមអគ្គលេខាធិការរៀបចំធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មាធិការ
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯចំពោះការអានអត្ថបទក្នុង Facebook ឯកឧត្តមលើកឡើងថា ជាសិទ្ធរបស់អ្នកអានដែលគេចង់ like ឬshare។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យឯកឧត្តមអគ្គលេខាធិការរៀបចំវគ្គបណ្តុះបណ្តាល ជា៣កម្រិត គឺចាប់ពី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ដល់មន្រ្តីដែលបានតាំងស៊ប់ ដើម្បីបំពេញបន្ថែមសមត្ថភាព។ ចំពោះរបាយការណ៍ទាំងអស់ ត្រូវផ្ញើជូនខុទ្ទកាល័យ ជាឯកសារផ្លូវការ Hard Copy និងក្រុមតេឡេក្រាម ជាឯកសារSoft Copy។ ដោយឡែករបាយការណ៍អំពីការងារបក្ស ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំថា ឱ្យធ្វើរបាយការណ៍អំពីការងារបក្ស កុំឱ្យច្របូកច្របល់ជាមួយការងាររបស់រាជរដ្ឋាភិបាល។ ឯអ្នកដែលទទួលខុសត្រូវប្រព័ន្ធព័ត៌មានវិទ្យា (IT) ត្រូវខិតខំចុះផ្សាយព័ត៌មានឱ្យបានលឿនដោយទៅទទួលឯកសារពីខុទ្ទកាល័យ។