ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជា​អធិបតីក្នុងពិធីបើកសិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី​ការវាយតម្លៃ​លើមេរោគអេដស៍ និងការគាំពារ​សង្គម

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជា​អធិបតី​ក្នុងពិធីបើក​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពីការវាយតម្លៃ​លើមេរោគអេដស៍ និងការគាំពារ​សង្គម។ ក្នុងឱកាសនោះ មានវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលមកពី ក្រុមប្រឹក្សាជាតិ​គាំពារសង្គម ក្រសួង​សុខាភិបាល ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ ទីភ្នាក់ងារបញ្ជាក់​ចំណាយ​សេវាសុខាភិបាល រួមទាំងអ្នកតំណាង​ពីប្រជាជនគន្លឹះ និងជាពិសេស អង្គការ UNAIDS និង អង្គការ HP+ ដែលបានជួយគាំទ្រ​ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។

គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ ៖
១)   បញ្ជាក់ឱ្យបានច្បាស់នូវទម្រង់នៃការរៀបចំ និងការអនុវត្តការគាំពារសង្គម
២)   រកឱ្យឃើញរបាំងដែល​អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះប្រឈមក្នុងការ​ទទួលបានសេវាគាំពារពីកម្មវិធី
៣)   រកឱ្យឃើញនូវអនុសាសន៍អំពីវិធីដែលអាចឆ្លើយតបនឹងរបាំងទាំងនោះ។

  ប្រធានបទនៃសិក្ខាសាលាពិគ្រោះយោបល់នេះគ្របដណ្តប់លើចំណុចសំខាន់២ គឺការគាំពារសង្គម និងមេរោគអេដស៍ និងជំងឺអេដស៍។

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តតាមរយៈពាក្យស្លោក “មិនទុកនរណាម្នាក់ចោល” និងកំពុងស្ថិតនៅ​ក្នុងដំណើរការអនុវត្ត គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ យើងបានធ្វើឱ្យមានវឌ្ឍន​ភាពយ៉ាងល្អក្នុងការ​ពង្រឹងប្រព័ន្ធគាំពារសង្គម ដោយធ្វើសមាហរណកម្ម​ប្រកបដោយប្រសិទ្ធភាព​ដែលគ្រប         ដណ្តប់ទៅលើ​វិស័យ​សាធារណៈ និងឯកជន រួមបញ្ចូលទាំងតួនាទី​ច្បាស់លាស់ក្នុងការ​ដាក់ចេញគោល នយោបាយផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ដឹកនាំរៀបចំ គម្រោងគោល​នយោបាយជាតិ គាំពារសន្តិសុខសង្គម ២០១៦-២០២៥ ដោយមានសមាសធាតុ​សំខាន់២គឺ ៖ ជំនួយសង្គម និង     សន្តិសុខសង្គម។ យើងបានធ្វើឱ្យមាន​ភាពប្រសើរឡើង​នូវការគាំពារ​ពីហានិភ័យ​ហិរញ្ញវត្ថុ ដល់ប្រជជន ក្រីក្រតាមរយៈការ​អនុវត្តមូលនិធិសមធម៌​សុខាភិបាល រួមជាមួយអន្តរាគមន៍ហិរញ្ញវត្ថុសម្រាប់​ជនក្រីក្រខាងតម្រូវការ និងខាងផ្គត់ផ្គង់។ មានការប៉ាន់ប្រមាណថា មកដល់ចុងឆ្នាំ២០១៨ មូលនិធិសមធម៌     សុខាភិបាល និងគម្រោង​សន្តិសុខសង្គម​បានគ្របដណ្តប់​ជាង៣០%​នៃប្រជាជន​កម្ពុជា។
ថ្វីបើមានវឌ្ឍនភាពដូចការរៀបរាប់នេះ ការចំណាយចេញពីហោប៉ៅ​បន្តនៅក្នុងកម្រិតមួយ ខ្ពស់នៅឡើយ ដែលធ្វើឱ្យអន្តរាយដល់ការ​គាំពារហានិភ័យ​ហិរញ្ញវត្ថុ និងសាមគ្គីភាព និងបង្កឱ្យមានការលំបាក​ផ្នែកហិរញ្ញវត្ថុ​យ៉ាងខ្លាំង នៅពេលទៅទទួលយក​សេវាសុខាភិបាល។ លើសពីនេះ ការយល់ដឹងអំពីកម្មវិធី​គាំពារសង្គម ដូចជាផលប្រយោជន៍ និងការទទួលខុសត្រូវ​របស់អ្នក​ដែលនៅក្នុងរបបនីមួយៗ ឬកម្មវិធីនៅ​មានកម្រិត។ ការកសាងសមត្ថភាព​នៃស្ថាប័នដែល​ពាក់ព័ន្ធ​ជាប់ទាក់ទង​ក្នុងការ គាំពារសង្គមគួរត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​ផងដែរ ដើម្បីឆ្លើយតប​នឹងប្រជាជន​ដែលត្រូវការ និងបញ្ហា ដែលកើតឡើង។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៧ ដែលត្រូវបានទទួលស្គាល់​ជាសកលថា បានសម្រេច​គោលដៅ ៩០ ៩០ ៩០ នៅឆ្នាំ២០១៧។ យោងតាមការប៉ាន់​ប្រមាណថ្មីៗ​នៃគំរូការរីករាលដាល​មេរោគអេដស៍ (AEM) និង Spectrum (ខែមេសាឆ្នាំ២០១៩) កម្ពុជាមានអ្នកផ្ទុក​មេរោគអេដស៍ ចំនួន ៧៣ ៥៥២នាក់។ បច្ចុប្បន្ននេះ ៨១%នៃពួកគាត់​បានដឹងពីស្ថានភាព​ផ្ទុករបស់ខ្លួន ក្នុងនោះ ៩៩%នៃអ្នកដែលបាន​ដឹងពីស្ថានភាព បានទទួលការព្យាបាលដោយឱសថប្រឆាំង     មេរោគអេដស៍ និងមានការប៉ាន់ប្រមាណថា ៧៩%នៃអ្នកផ្ទុកដែលបានទទួលការព្យាបាលបានកាត់បន្ថយអត្រាមេរោគឱ្យនៅកម្រិតតិចបំផុត (viral suppression)។ ដូច្នេះ អ្នកផ្ទុកប្រមាណជាង១ម៉ឺន នាក់មិនដឹងជានៅទីណា និងមិនត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធសេវាថែទាំជំងឺអេដស៍ និងកំណើននៃការឆ្លងថ្មីត្រូវបានរកឃើញភាគច្រើនក្នុងចំណោមយុវវ័យ ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ។
បញ្ហាប្រឈមដែលមិនបានព្រាងទុកមុនក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍គឺស្ថានភាពមួយដែលដៃគូអភិវឌ្ឍន៍ បានកាត់បន្ថយការគាំទ្រហិរញ្ញវត្ថុជាបណ្តើរៗ និងម៉្យាងទៀតយើងប្តេជ្ញាបញ្ចប់ការឆ្លងរីករាលដាលមេរោគអេដស៍នៅមុនឆ្នាំ២០២៥។
តាមរយៈគោលការណ៍ដឹកនាំដូចគ្នាថា “មិនទុកនរណាម្នាក់ចោល” យុទ្ធសាស្រ្តទី៣នៃ ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ អំពាវនាវឱ្យមានការពង្រីកសេវាគ្របដណ្តប់ការគាំពារសង្គម និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសង្គម និងផ្លូវច្បាប់។
នៅក្នុងឱកាសនេះក៏មានការពិភាក្សាអំពីបញ្ហាមេរោគអេដស៍ និងការគាំពារសង្គម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​បានទទួល​ការឯកភាព​ពីសម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន តាមសំណើ​របស់កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ នូវវិធានការ​៦ចំណុច ដើម្បី​លើកកម្ពស់​ភាពជាម្ចាស់​ប្រទេស និងការឆ្លើយតប​ប្រកបដោយ​ចីរភាពនឹង​មេរោគអេដស៍ និងជំងឺអេដស៍​រយៈពេលវែង។ ចំណុចទី២​នៃវិធានការ បានចែងថា អ្នកផ្ទុក​មេរោគអេដស៍    ទាំងអស់​ត្រូវទទួលបាន​មូលនិធិសមធម៌​សុខាភិបាល។ គួរបញ្ជាក់ដែរថា (កម្មវិធី) អត្តសញ្ញាណបណ្ណ​ក្រីក្រ​តាមតម្រូវការ​នៃក្រសួង​ផែនការ ដែលត្រូវបានដាក់ចេញ​នៅចុង​ឆ្នាំ២០១៩ នឹងផ្តល់នូវ​ការគាំទ្រដល់​ប្រជាជន​គន្លឹះផងដែរ។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក