
នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Olivier Cavey, ប្រធានគ្រប់គ្រងផលប័ត្រមូលនិធិជាន់ខ្ពស់នៃមូលនិធិសកល លោក Galina Alagadova, ជំនាញហិរញ្ញវត្ថុ និងលោក Brian Kanyika, អ្នកឯកទេសខាងតាមដាននិងវាយតម្លៃ និងមានការចូលរួមពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើនរូប ដូចជា ឯកឧត្តម ទា ផលា ឯកឧត្តម រស់ សីលវ៉ាត់ ឯកឧត្តម ឈឹម ឃីនដារ៉េត និង ឯកឧត្តម ស៊ុត ថងផាន់ ។