
នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី ១៤ខែកុម្ភ: ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ក្នុងទិវានៃក្តីស្រឡាញ់ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងកម្មវិធីនេះដែរមានការចូលរួម ពី ក្រសួងការពារជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងអង្គការ KHANA AHF HACC PSI និង RHAC មានអ្នកចូលរួមប្រមាណ ៨០នាក់៕