ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ទេសរដ្ឋមន្ដ្រី អៀង មូលី បើកសិក្ខាសាលាពិគ្រោះយោបល់ លើការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន-អេដស៍ នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០​នេះ អញ្ជើញជា​អធិបតី​បើកសិក្ខា​សាលា​ពិគ្រោះ​យោបល់ លើការងារ​ដែលបាន​អនុវត្ត​ក្នុងឆ្នាំ២០១៩ និងលើកទិសដៅ​ការងារឆ្នាំ២០២០ នៅខេត្ត​ស្ទឹងត្រែង។

ក្នុងឱកាសនោះ តំណាងអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួបពិភាក្សា​ការងារ​បង្ការ ទប់ស្កាត់​បញ្ហា​គ្រឿងញៀន-អេដស៍ ក្រោមវត្តមាន លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងលោក​ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាន​នាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមានការ​អញ្ជើញ​ចូលរួមពី អ្នកពាក់ព័ន្ធ​សរុប​ចំនួន១១៥នាក់។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានលើកឡើងថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានណែនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ពង្រីក​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​កាកបាទ​ក្រហមកម្ពុជា លើការងារឆ្លើយតប​មេរោគអេដស៍ ជំងឺអេដស៍។

ជាមួយនេះ ត្រូវពង្រឹង និងពិសេស​បង្កើនកិច្ចសហការ​ជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បីធ្វើ​យ៉ាងណាបង្ការ និងទប់ស្កាត់ ឲ្យកាន់តែ​មានប្រសិទ្ធភាព នូវការ​ឆ្លងរាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោម​អ្នកប្រើប្រាស់ និងអ្នកចាក់​គ្រឿងញៀន។

លោក ឈឹម ឃិនដារ៉េត បានអះអាងថា តទៅអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ទាំងពីរ គឺអាជ្ញាធរជាតិ​ប្រយុទ្ធគ្រឿងញៀន និងអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ នឹងបន្តសហការ​គ្នាធ្វើយ៉ាងណា​ឲ្យអ្នកញៀន​គ្រឿងញៀន និងអ្នកផ្ទុក​មេរោគអេដស៍ ទទួល​បានសេវាព្យាបាល និងបង្ការ​ទប់ស្កាត់ការ​រីករាលដាល​មេរោគអេដស៍ និងបញ្ហា​គ្រឿងញៀន​នៅក្នុងមូលដ្ឋាន​សហគមន៍។

បើតាមរបាយការណ៍ឆ្នាំ២០១៩ កម្ពុជា មានអ្នកផ្ទុក​មេរោគអេដស៍​ចំនួន៧,២០០០នាក់ ក្នុងនោះ​អ្នកផ្ទុកមក​ទទួល​សេវាព្យាបាល បានប្រមាណ​ជាង៨០ភាគរយ ទន្ទឹម​នឹងកម្ពុជា​គ្រប់គ្រង​បានចំនួន​អ្នកប្រើ និងអ្នកញៀន​គ្រឿងញៀន​ចំនួនជាង២ម៉ឺន៕ (អត្ថបទពី Fresh News)