កៅអីនៅបន្ទប់រង់ចាំរបស់គ្លីនិកមេរោគអេដស៍នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យអង្គុយដោយប្រុងប្រយ័ត្ននៅចម្ងាយ២-៣ម៉ែត្រពីគ្នា។ អ្នកជំងឺដែលអង្គុយនៅក្នុងបន្ទប់រង់ចាំនោះពាក់ម៉ាស់ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩។ នៅពីក្រោយតុទទួលភ្ញៀវតូចមួយ មានស្រ្តីមួយក្រុមដែលរស់នៅជាមួយមេរោគអេដស៍ ជាបុគ្គលិកដ៏សំខាន់របស់គ្លីនិក។ ពួកគេគឺជាសមាជិកសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត (AUA) ដែលផ្តល់ការប្រឹក្សាយោបល់ យល់ដឹងពីការព្យាបាល និងគាំទ្រអ្នករស់នៅជាមួយមេរោគអេដស៍។
លោកស្រី សូ ធារី គឺជាអ្នកប្រឹក្សាយោបល់សមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិតមួយរូប ដែលបានរស់នៅជាមួយមេរោគអេដស៍អស់រយៈពេល១៥ឆ្នាំមកហើយ។ គាត់និយាយថា “ខ្ញុំផ្តល់នូវសេវាប្រឹក្សាយោបល់ជារៀងរាល់ថ្ងៃ”។ “ខ្ញុំមិនបានឈប់ មិនមកធ្វើការទេ ទោះបីជាខ្ញុំភ័យខ្លាចថា អាចឆ្លងជំងឺកូវីដ-១៩ក្តី”។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺជាកន្លែងផ្តល់ការព្យាបាលមេរោគអេដស៍ទី១នៅកម្ពុជា។ ជាច្រើនឆ្នាំក្រោយមក មន្ទីរពេទ្យនេះកំពុងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជា ហេដ្ឋារចនាសម្ព័ន្ធគោលក្នុងការប្រយុទ្ធនឹងជំងឺឆ្លងរាលដាលសកលថ្មី។ គ្រួសាររបស់ធារី មានការព្រួយបារម្ភ ដោយគាត់នៅបន្តធ្វើការងារនៅក្នុងអំឡុងការរីករាលដាលជាសកលជំងឺកូវីដ-១៩ ប៉ុន្តែគាត់នៅបម្រើការងារដូចជាទាហាន។ “ពួកគេគ្រប់គ្នាប្រាប់ឱ្យខ្ញុំឈប់ធ្វើការនៅគ្លីនិកទៅ។ កូនៗរបស់ខ្ញុំអង្វរខ្ញុំឱ្យមកផ្ទះឱ្យបានឆាប់។”
នាងបានធ្វើការបង្ការ ដោយរួមមានការប្រើម៉ាស់ ស្រោមដៃ និងទឹកអាល់កុលលាងសម្អាតដៃ ដើម្បីធានាថា គាត់មិនឆ្លង និងមិនចម្លងមេរោគកូរ៉ូណាថ្មីទៅអ្នកជំងឺ គ្រួសារ និងអ្នកជិតខាងរបស់គាត់។ ការប្រុងប្រយ័ត្នកម្រិតនេះ បានជួយកម្ពុជាក្នុងចំណែកមួយយ៉ាងធំទប់នឹងការរីករាលដាលជំងឺកូវីដ-១៩ ៖ នៅដើមខែមិថុនា ឆ្នាំ២០២០ មានការឆ្លង១២៦ករណី និងការស្លាប់សូន្យករណីនៅក្នុងប្រទេស។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
CAMBODIAN PEER COUNSELLORS HELP MAINTAIN HIV TREATMENT DURING THE COVID-19 CRISIS | 0.13 MB | ![]() |