ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សិក្ខាសាលាស្តីពីការធ្វើកិច្ចសន្យា សង្គមសម្រាប់សង្គមស៊ីវិលដែលធ្វើការងារ ឆ្លើយតបនឹង​មេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ព្រឹក នៅ សណ្ឋាគារ​ភ្នំពេញ អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ សហការ ជាមួយ​អង្គការHP+ បានរៀបចំ​សិក្ខាសាលា​ស្តីពីការ​ធ្វើកិច្ចសន្យា សង្គម​សម្រាប់​សង្គម​ស៊ីវិល​ដែលធ្វើ​ការងារ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង ជំងឺអេដស៍​នៅកម្ពុជា ក្រោមអធិបតីភាព​ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ សិក្ខាសាលានេះ​មានការ​ចូលរួម​​ពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី នាងកញ្ញា ជាតំណាង ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល អង្គការUNAIDS, USAID, PEPFAR, HP+ ព្រមទាំង​​ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ ពាក់ព័ន្ធ និងថ្នាក់ដឹកនាំ​​និងមន្រ្តីអាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​​ជំងឺអេដស៍ សរុប​ចំនួន​៥០នាក់។

    មានចំណាប់អារម្មណ៍​តាមវីដេអូរខនហ្វឺរេន​នៅក្នុងពិធីបើក លោកបណ្ឌិត ចន អែស៍ (Dr. John Eyres) ប្រធាន​ការិយាល័យ សុខភាព​សាធារណៈ និងអប់រំ​នៃទីភ្នាក់​សហរដ្ឋអាម៉េរិក​សម្រាប់ការ អភិវឌ្ឍអន្តរជាតិ​បានថ្លែងថា កម្ពុជា​ជាប្រទេសមួយ​ចំនួនតូចដែល បានសម្រេច​គោលដៅ៩០-៩០-៩០ និងកំពុងបោះ​ជំហានទៅ សម្រេច​គោលដៅ ៩៥-៩៥-៩៥។ ជាមួយគ្នានេះ អង្គការសង្គម ស៊ីវិលត្រូវបាន​ផ្តល់ហិរញ្ញវត្ថុ​ពីខាងក្រៅ​ឱ្យធ្វើការងារ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍។ លោកក៏បាន​មានចំណាប់​អារម្មណ៍ជា ចុងក្រោយថា កម្ពុជា​នឹងទទួលបាន​ជោគជ័យក្នុងការ​លុបបំបាត់ មេរោគអេដស៍។

   បន្ទាប់មក លោកស្រីបណ្ឌិត វ្លាដានកា អ៊ែនឌ្រីវ៉ា (Vladanka Andreeva) នាយក​ប្រចាំ​ប្រទេស​នៃកម្មវិធីអេដស៍​អង្គការ​សហប្រជាជាតិ បានថ្លែងនូវ​ចំណាប់​អារម្មណ៍ថា កម្ពុជា​មិនត្រឹមតែ​ជាប្រទេស ដំបូងមួយ​ក្នុងចំណោម​ប្រទេសដែល​សម្រេច​បានគោលដៅ ៩០-៩០-៩០​ប៉ុណ្ណោះទេ ហើយក៏ជាប្រទេស​ដំបូងគេ​នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក​ដែលបានរៀបចំ ផែនទី​បង្ហាញផ្លូវ​ទៅរកចីរភាព​ក្នុងការ បញ្ចប់អេដស៍​នៅឆ្នាំ២០២៥​ផងដែរ។ ចំណុចមួយ​នៃផែនទី​បង្ហាញផ្លូវ នោះគឺការ​ផ្តល់ការគាំទ្រ​ដល់អង្គការ​សង្គមស៊ីវិល​ក្នុងឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍​ប្រកបដោយចីរភាព។
  នៅក្នុងសុន្ទរកថា​បើកសិក្ខាសាលា ឯកឧត្តម​ទេសរដ្ឋមន្រ្តីបាន ថ្លែងថា នៅក្នុងរយៈពេល​ជាងបី​ទសវត្សរ៍​កន្លងមកនេះ ប្រទេស កម្ពុជា​បានពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើការ​ផ្តល់ថវិកា​ពីខាងក្រៅ​ក្នុងការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឧទាហរណ៍ នៅឆ្នាំ ២០១៧ ក្នុងថវិកា​៣៤,៤លានដុល្លារអាម៉េរិក​នៃការចំណាយសរុប សម្រាប់ការ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ មានថវិកា ជាតិតែ៨,៣លានដុល្លារ​អាម៉េរិក ឬ២៤%ប៉ុណ្ណោះ។ របាយការណ៍ វាយតម្លៃការ​ចំណាយ​សរុបលើ​ការងារអេដស៍​នៅប្រទេស​កម្ពុជាឆ្នាំ២០១៧ (National Spending Assessment, NASA) នេះក៏បាន បង្ហាញថា អង្គការសង្គម   ស៊ីវិល​បានទទួល​ថវិកា​ចំនួនជិត​១១លាន ដុល្លារ ដែលស្ទើរតែ​ទាំងអស់ជាហិរញ្ញប្បទាន​ក្រៅប្រទេស។

    ឯកឧត្តមទេស​រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជោគជ័យក្នុងការ​ប្រយុទ្ធនឹង ជំងឺអេដស៍នៅ​កម្ពុជាគឺដោយសារ  មគ្គុទ្ទេសក៍ភាព ភាពជាដៃគូ និង ការវិនិយោគ។ រាជរដ្ឋាភិបាល​បានចាប់​ផ្តើមបោះទុន ជាង១១លានដុល្លារ​​សម្រាប់រយៈ៣ឆ្នាំ​ខាងមុខ​ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍។ នេះជា​គោលបំណង​ដ៏មោះមុត​ក្នុងការ​បញ្ចប់ជំងឺអេដស៍​នៅកម្ពុជា។ ជាមួយគ្នានេះ យើងនៅតែត្រូវការ​ជំនួយពី អន្តរជាតិ។ ដោយសារការ​គាបសង្កត់​របស់កូវីដ-១៩ យើងមិន​សង្ឃឹម ថានឹងមាន​ថវិកាជាតិ​ផ្តល់ជូន​អង្គការ​សង្គមស៊ីវិល​នៅឆ្នាំ២០២១ និង ២០២២នោះទេ។ ប៉ុន្តែយើងជួប​ពិភាក្សា​នៅថ្ងៃនេះ ដើម្បី​គិតគូរពី ឥឡូវ​ទាក់ទង​នឹងការ​ផ្តល់ថវិកា​ដល់អង្គការ​សង្គម​ស៊ីវិល ដោយមិន រង់ចាំថា​នៅពេល​ដែលមិនមានការគាំទ្រ​ថវិកាពី​ខាងក្រៅ​ទើបធ្វើការ គិតគូរនោះឡើយ។

    នៅទីបញ្ចប់​ឯកឧត្តមទេសរដ្ឋមន្រ្តី​បានបញ្ជាក់ថា ការប្រជុំ នៅថ្ងៃនេះ គឺចង់បាន​ធាតុចូល​បន្ថែម។ យើងត្រូវ​ពិនិត្យ​មើលថា តើ ការធ្វើកិច្ចសន្យា​សង្គមមាន​ប្រទាំង​ប្រទើស​ជាមួយ​បទប្បញ្ញត្តិដែល មានស្រាប់ឬទេ? ដើម្បីយកមក​ពិចារណា​ថានៅពេល​ណាដែល មិនមានការគាំទ្រ​ខាងហិរញ្ញវត្ថុ​ពីខាងក្រៅ នោះយើងបាន​ត្រៀមរួច ជាស្រេច។ បើយើងមានការ​គិតគូរ​ពីឥឡូវ និងរួមគ្នាទប់ស្កាត់ ការរីករាលដាល​មេរោគអេដស៍​កុំឱ្យករណី​ឆ្លងថ្មីលើស​ពី៣៦០នាក់​ក្នុងមួយឆ្នាំ នោះយើងនឹង​ទទួល​បានជោគជ័យ​ឈានទៅលុប​បំបាត់ អេដស៍។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV News

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា