ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែកញ្ញា ឆ្នាំ ២០២០ និងកិច្ចពិភាក្សា​​អំពី​ការងារ​សមាហរណកម្ម​ក្នុងផែនការ​អភិវឌ្ឍន៍ឃុំ សង្កាត់ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​​ជំងឺអេដស៍

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ចាប់ពីម៉ោង៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែកញ្ញា ឆ្នាំ ២០២០ និងកិច្ចពិភាក្សា​អំពីការងារ​សមាហរណកម្ម​ក្នុងផែនការ​អភិវឌ្ឍន៍ឃុំ សង្កាត់ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន អនុប្រធាន​នាយកដ្ឋាន ជំនួយការ ប្រធាន​ការិយាល័យ និងមន្រ្តី ចំនួន៥០នាក់។

កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) របាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាព​ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គ​លេខាធិការដ្ឋាន ដោយឯកឧត្តម​អគ្គ​លេខា​ធិការ ឈឹម ឃិនដារ៉េត
២) ការរៀបចំវិធីសាស្ត្រនៃការដាក់បញ្ចូលសកម្មភាពឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅថ្នាក់​ឃុំសង្កាត់ ដោយឯកឧត្តម​អនុប្រធាន ទា ផលា
៣) មតិណែនាំ និងសំណេះសំណាល​របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី។
៤) កិច្ចការផ្សេងៗ

(ព័ត៌មានលំអិតនឹងបន្ថែមនៅពេលក្រោយ)