
នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០ ចាប់ពីម៉ោង១០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា អង្គការHP+បានរៀបចំកិច្ចប្រជុំបិទគម្រោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អស់លោក ជាអនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សរុបចំនួន១៦នាក់។
គម្រោងអង្គការHP+ជាគម្រោងសកល ដែលទទួលថវិកាពីUSAID និងធ្វើការងារនៅប្រទេសចំនួន៤០។ នៅកម្ពុជា គម្រោងរបស់អង្គការផ្តោតលើការងារ៣គឺ អេដស៍ គាំពារសង្គម និងរបេង។ កិច្ចប្រជុំធ្វើឡើងនៅថ្ងៃនេះគឺដើម្បីបូកសរុប និងឆ្លុះបញ្ចាំងពីកិច្ចការដែលបានធ្វើ។