
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ដែលរួមមានឯកឧត្តម លោកជំទាវ និងអស់លោក ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ និងមន្រ្តី ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណា "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប៨ឆ្នាំ នៅមណ្ឌបព្រះបរមរូបខាងកើតវិមានឯករាជ្យ។