ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចស្តីពីការរៀបចំសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល លើកទី៤៤ តាមវីដេអូខនហ្វឺរេន

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង៩ព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ ជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​មូលនិធិសកល​បានដឹកនាំ​កិច្ចប្រជុំ​មណ្ឌលតំណាង​តំបន់ប៉ាស៊ីហ្វិក​ខាងលិច​ស្តីពីការ​រៀបចំ​សេចក្តីថ្លែងការណ៍​ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​មូលនិធិសកល លើកទី៤៤ តាមវីដេអូខនហ្វឺរេន។ កិច្ចប្រជុំនេះ​មានការចូលរួមពី : លោកវេជ្ជបណ្ឌិត ជីម ទូឡុច (Jim Tulloch) សមាជិកគណៈកម្មាធិ ការយុទ្ធសាស្រ្ត​មូលនិធិសកល លោកស្រី​វេជ្ជបណ្ឌិត សូណា វ៉ាញ (Shona Wynd) ទីប្រឹក្សា​បច្ចេកទេស តំណាង​អង្គការ​យូអិនអេដស៍​តំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំង​អស់លោក លោកស្រីជា ប្រធាន និងអ្នកតំណាង​យន្តការ​សម្របសម្រួល​មូលនិធិសកល​ប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ពីប្រទេស កម្ពុជា វៀតណាម ហ្វីលីពីន វ៉ានូទូ និងថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។


កិច្ចប្រជុំដំណើរការ​តាមរបៀបវារៈដូចខាងក្រោម :
១) ការណែនាំខ្លួនអ្នកចូលរួម និងរបាយការណ៍​សកម្មភាព​ការងារ​ក្នុងពេលកន្លងមក​បន្ទាប់ពីកិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល លើកទី៤៣ ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ
២) សុន្ទរកថាបើកកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី
៣) ការត្រៀមចូលរួមកិច្ចប្រជុំក្រុម​ប្រឹក្សាភិបាល​លើកទី៤៤ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១១-១២ ខែវិច្ឆិកា : សមាសភាព​គណៈប្រតិភូ
៤) ការរៀបចំសេចក្តីថ្លែងការណ៍តំបន់ : ប្រធានបទ និងក្រុមអ្នកតាក់តែង
៥) ប្រសាសន៍បិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្ត្រី។