
នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរួមប្រចាំខែតុលា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក-នាយករងខុទ្ទល័យ អគ្គលេខាធិការ-រង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យសរុបចំនួន៤៥ រូប(ស្រ្តី៥រូប) ដើម្បីពិនិត្យលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់ដែលបានចូលរួម និងបានជម្រាបជូនពីដំណើរការនៃកិច្ចប្រជុំ តាមរបៀបវារៈដូចខាងក្រោម :
I)- បទបង្ហាញស្តីពីរបាយការណ៍សង្ខេបនៃលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ប្រចាំខែតុលា ដោយ ឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត
II)- បទបង្ហាញពីលទ្ធផលនៃវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ចូលក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ឃុំ សង្កាត់ នៅស្រុកទាំង៨នៃខេត្តកំពង់ស្ពឺ ៖
ក- គោលបំណងនៃវគ្គបណ្តុះបណ្តាល:
- ដើម្បីឱ្យឃុំ-សង្កាត់ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា នាឆ្នាំ២០២៥។
- ដើម្បីឱ្យឃុំ/សង្កាត់ បានដឹងពីស្ថានភាពរាលដាល និងគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍ និងបទអន្ត រាគមន៍។
- ដើម្បីឱ្យថ្នាក់ដឹកនាំឃុំ/សង្កាត់ចាប់ផ្តើមធ្វើផែនការសកម្មភាពឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍឃុំសង្កាត់ ដើម្បីមានកញ្ចប់ថវិកាគាំទ្រ។
ខ-បទបង្ហាញ ៖
១. ឯកឧត្តម ទា ផលា : ស្រុកឧដុង្គ
• សមាសភាពចូលរួម : អភិបាលនៃគណៈអភិបាលស្រុក មន្រ្តីរដ្ឋបាលស្រុក មន្រ្តីសុខាភិបាល មន្រ្តីមណ្ឌលសុខភាពទាំង៩ និងសមាជិកក្រុមប្រឹក្សាឃុំទាំង១៥។
• ស្ថានភាពភូមិសាស្រ្ត : មាន១៥ឃុំ អ្នកផ្ទុកមេរោគអេដស៍មានចំនួន៩២នាក់ (PLHIV) ចំនួនអ្នក VL Suppression៨៧នាក់ និងទទួលបានអត្តសញ្ញាណប័ណ្ណក្រីក្រ (ID Poor)និងមូលនិធិសមធម៌២៨នាក់។
• វិធីសាស្រ្ត និងលទ្ធផល: បានបញ្ជ្រាបកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងថវិកាចូលទៅក្នុងផែនការសកម្មភាពអភិវឌ្ឍឃុំ/សង្កាត់។ ណែនាំក្រុមពិភាក្សាតាមឃុំ និងចុងក្រោយឃុំនីមួយៗបានរៀបចំផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ដែលគ្របដណ្តប់លើកិច្ចការមួយចំនួនរួមមាន ៖ ១) ប្រជុំគណៈកម្មាធិការទ្រទ្រង់មណ្ឌលសុខភាព ២) ចុះតាមដានអ្នកជំងឺដែលបាត់បង់ ៣) បើកវគ្គបណ្តុះបណ្តាល ៤) រៀបចំវេទិកាសាធារណៈ ៥) ឧបត្ថម្ភអ្នកជំងឺរុំារ៉ៃ។
២. លោកជំទាវ ស៊ឹម ខេងខាំ : ក្រុងច្បារមន
• សមាសភាពចូលរួម : មានចំនួន២៥នាក់
• ស្ថានភាពភូមិសាស្រ្ត : មាន៥សង្កាត់
• ផែនការសកម្មភាព និងថវិកា: ណែនាំពីខ្ទង់ចំណាយ ជំពូកថវិកា និងលេខកូដ សម្រាប់ឆ្នាំ២០២២។
• វិធីសាស្រ្ត និងលទ្ធផល : បានណែនាំអោយមាន ការពង្រឹងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង/សង្កាត់ និងលើកគម្រោងផែនការឆ្លើយតបនឹងការរាលដាលជំងឺអេដស៍នៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ឃុំ/សង្កាត់ ដោយលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយ ដោយផ្អែកលើសៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គម ឃុំ/សង្កាត់ (សៀវភៅក្រហម) ព្រមទាំងណែនាំពីខ្ទង់ចំណាយ ជំពូកថវិកា និងលេខកូដ។ បង្កើតក្រុមតេឡេក្រាមមួយឈ្មោះថា ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រុងច្បារមន ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
• សំណូមពរ សមាសភាពក្រុមការងារឱ្យនៅដដែល។
៣. ឯកឧត្តម ស៊ឹម គឹមសែន : ស្រុកឱរ៉ាល់
• សមាសភាពចូលរួម: មានចំនួន២១នាក់ (នាយក នាយករង រដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន
ការិយាល័យ គាំទ្រឃុំ នីតិកម្ម លទ្ធកម្ម ការិយាល័យក្រុមប្រឹក្សាស្រុក អនុប្រធានមណ្ឌលសុខភាព មេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ គ.ក.ន.ក ស្មៀន និងជំនួយការឃុំ។
• ស្ថានភាពភូមិសាស្រ្ត : មាន៥ឃុំ មានប្រជាជនចំនួន ៣០,៨៥៧នាក់ និងមាន ៦,៥៣២គ្រួសារ អ្នកផ្ទុកមេរោគអេដស៍មានចំនួន៥៣នាក់ (PLHIV) ចំនួន VL Suppression ២៦នាក់ និងទទួលបានអត្តសញ្ញាណប័ណ្ណក្រីក្រ (ID Poor) និងមូលនិធិសមធម៌៥២នាក់។
• វិធីសាស្រ្ត និងលទ្ធផល : បានបង្រៀនអោយធ្វើ និងដាក់ផែនការជូនមកមន្រ្តីបណ្តុះបណ្តាល ដើម្បីជួយ ពិនិត្យ ផ្តល់យោបល់ និងកែសម្រួល ព្រមទាំងវិធីការពារ បង្ការ អន្តរាគមន៍អប់រំបង្ការនៅកម្រិតសហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើតេស្តឈាមរកមេរោគអេដស៍ ថែទាំ និងព្យាបាល មុខងារមូលដ្ឋានសេវាសុខាភិបាល ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។
៤. ឯកឧត្តម តែង គន្ធី : ស្រុកគងពិសី
• សមាសភាពចូលរួម : មានចំនួន ៥៥ រូប (អភិបាលរងស្រុក អធិការរង សឹករងការិយាល័យស្រុក មេឃុំ ក្រុមប្រឹក្សា ជំទប់ទី១ និងទី២ ស្មៀន ជំនួយយការ គ.ក.ន.ក ជនបង្គោល មន្ត្រីសុខាភិបាល) ។
• ស្ថានភាពភូមិសាស្រ្ត : មាន១៣ឃុំ មានប្រជាជនមានចំនួន ១៤៤,៩៧៧ នាក់ និងមាន ៣១,៧២៧ គ្រួសារ មានមណ្ឌលសុខភាព១១ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន១ ដែលបានផ្តល់ ARV។ អ្នកផ្ទុកមេរោគអេដស៍មានចំនួន៣៧នាក់ បានទទួលប័ណ្ណក្រីក្រចំនួន ៣៧នាក់។
• វិធីសាស្រ្ត និងលទ្ធផល : ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដាក់ក្នុងផែនការអភិវឌ្ឍន៍/វិនិយោគ ឃុំ/សង្កាត់ (CDP/CIP) ដោយមានទម្រង់ជាកញ្ចប់សេវាសង្គម បញ្ហាសុខភាព។ ទំហំផែនការសកម្មភាព ថវិកាសេវាសង្គម សុខភាព អេដស៍ ត្រូវមានប្រមាណ ១០% នៃថវិការបស់ឃុំ និងត្រូវឆ្លងក្រុមប្រឹក្សាឃុំពិនិត្យ សម្រេច (តាមការណែនាំរបស់លោកស្រីអភិបាលរងស្រុក)។ ឱ្យថ្នាក់ឃុំ/សង្កាត់ចេះធ្វើការងារអេដស៍ ស្គាល់ក្រុមគោលដៅ ទទួលបាននូវបទពិសោធន៍ ចេះធ្វើផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍តាមឃុំទាំង១៣។
៥. ឯកឧត្តម រស់ សីលវ៉ាត់ : ស្រុកសំរោងទង
• សមាសភាពចូលរួម : មានចំនួន៣១នាក់ (អភិបាលរងស្រុក ការិយាល័យស្រុក មេឃុំ ក្រុមប្រឹក្សា ជនបង្គោល មន្ត្រីសុខាភិបាល) ។
• ស្ថានភាពភូមិសាស្រ្ត : មាន១៥ឃុំ ដែលមានដង់ស៊ីតេប្រជាជន២០៤ នាក់ក្នុងមួយគីឡូម៉ែត្រ និងមាន ៣៧,០៣៦ គ្រួសារ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤១៨នាក់ Virus Lord Suppression ៣៣៧នាក់ ទទួលបានអត្តសញ្ញាណប័ណ្ណក្រីក្រ (ID Poor) និងមូលនិធិសមធម៌ ៤១៨នាក់។
• វិធីសាស្រ្ត និងលទ្ធផលៈ បានណែនាំ ឃុំ សង្កាត់ ពីភាពចាំបាច់នៃការរៀបចំផែនការឆ្លើយតបនឹងការរាលដាលនៃមេរោគអេដស៍ក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគឃុំសង្កាត់ ដើម្បីសម្រេចគោលដៅ ៩៥/៩៥/៩៥ នៅឆ្នាំ២០២៥ យោលតាមគោលការណ៍ វិមជ្ឈការការងារទៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើអោយមានចីរភាព និងឆ្លើយតបរហ័សទៅនឹងជំងឺអេដស៍ ស្របតាមស.ជ.ណ. ២១៣ សៀវភៅណែនាំស្តីពីការផ្តល់សេវាសង្គម និងអនុក្រឹត្យផ្ទេរភារកិច្ចផ្តល់សេវាសុខាភិបាលដល់ថ្នាក់ក្រោមជាតិ។ ហើយជាលទ្ធផលកិច្ចពិភាគ្សាក្រុមតាមឃុំបានបង្កើតបាននូវកញ្ចប់ផែនការសកម្មភាពរបស់ឃុំ សម្រាប់យកទៅដាក់បញ្ចូលក្នុងកម្មវិធីវិ និយោគ និងផែនការអភិវឌ្ឍឃុំសម្រាប់ឆ្នាំ២០២២។
៦. ឯកឧត្តម ជា ប៉ោ : ស្រុកភ្នំស្រួច
• សមាសភាពចូលរួម : អភិបាលរងស្រុក ការិយាល័យស្រុក មេឃុំ ក្រុមប្រឹក្សា ស្មៀន ជំនួយការ គ.ក.ន.ក ជនបង្គោល និងមន្ត្រីសុខាភិបាលសរុបចំនួន ៤៥នាក់ ។
• ស្ថានភាពភូមិសាស្រ្ត :១២ឃុំ អ្នកផ្ទុកមេរោគអេដស៍មានចំនួន២៤៤នាក់ Virus Lord Suppression ចំនួន១៤២នាក់ ទទួលបានអត្តសញ្ញាណប័ណ្ណអ្នកក្រីក្រ (ID Poor) និងមូលនិធិសមធម៌ចំនួន៨៣នាក់ ឃុំត្រែងត្រយឹង មានអ្នកផ្ទុកមេរោគអេដស៍ច្រើនជាងគេ ចំនួន៩៨នាក់ ដោយសារក្នុងមូលដ្ឋាននោះមានអ្នកប្រើប្រាស់គ្រឿងញៀនច្រើន។
• វិធីសាស្រ្ត និងលទ្ធផលៈ ឃុំ/សង្កាត់ មានកញ្ចប់សកម្មភាពដែលមានថវិការគាំទ្រក្នុងការចូលរួមឆ្លើយតបនឹងការរាលដាលមេរោគអេដស៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ស្រុកនឹងធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុក ឃុំ ចេញសេចក្តីសម្រេច និងឱ្យឃុំនីមួយៗ ស្រាវជ្រាវរកទិន្នន័យអ្នកផ្ទុកមេរោគអេដស៍ឱ្យបានច្បាស់លាស់ ហើយចាប់ផ្តើមអនុវត្តផែនការថវិកាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍឃុំ។
៧. ឯកឧត្តម ហោ ប៊ុនឡេង : ស្រុកថ្ពង
• សមាសភាពចូលរួម : មានចំនួន ២១ នាក់ អភិបាលនៃគណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក មន្រ្តីសុខាភិបាល និងសមាជិកក្រុមប្រឹក្សាឃុំទាំង៧ ។
• ស្ថានភាពភូមិសាស្រ្ត : មាន៧ឃុំ ៨៤ភូមិ ដែលមានប្រជាជនចំនួន ៦៤,២៦៣នាក់ និង១៦,១៥០គ្រួសារ
អ្នកផ្ទុកមេរោគអេដស៍មានចំនួន២៦នាក់ ទទួលបានអត្តសញ្ញាណប័ណ្ណអ្នកក្រីក្រ (ID Poor) និងមូលនិធិសមធម៌ចំនួន២៦នាក់។
• វិធីសាស្រ្ត និងលទ្ធផល : ឃុំទាំង៧ មានផែនការបញ្ជ្រាប និងបញ្ចូលការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍឃុំ និងតម្រូវការ ថវិកាមានលក្ខណៈខុសៗគ្នាពី១០-លានរៀលក្នុងមួយឃុំ។ កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលា ការរៀបចំសិក្ខាសាលា មានការបង្ហាញស្លាយដោយមន្រ្តីបច្ចេកទេស ចែកក្រុមពិភាក្សា
៨. ឯកឧត្តម ឈឹម ឃិនដារ៉េត : ស្រុកបសេដ្ឋ
• សមាសភាពចូលរួម : មានអភិបាលស្រុក ប្រធានក្រុមប្រឹក្សា អធិការសឹករង ការិយាល័យស្រុក មេឃុំ ជំទប់ទី១ និងទី២ ស្មៀន ជំនួយការ គ.ក.ន.ក ជនបង្គោល និងមន្ត្រីសុខាភិបាលសរុបចំនួន ៧៤នាក់ ។
• ស្ថានភាពភូមិសាស្រ្ត :មាន១៥ឃុំ អ្នកផ្ទុកមេរោគអេដស៍មានចំនួន១២៧នាក់ ទទួលបានអត្តសញ្ញាណ ប័ណ្ណក្រីក្រ (ID Poor) និងមូលនិធិសមធម៌ចំនួន១២៧នាក់។
• វិធីសាស្រ្ត និងលទ្ធផល : ឃុំ/សង្កាត់ មានកញ្ចប់សកម្មភាពដែលមានថវិការគាំទ្រក្នុងការចូលរួមឆ្លើយតបនឹងការរាលដាលមេរោគអេដស៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុក ឃុំ និងចេញសេចក្តីសម្រេចបង្កើត។
គ- លទ្ធផល
• គណៈអភិបាលស្រុកបានសំដែងនូវការស្វាគមន៍ និងប្តេជ្ញាចិត្តចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការអនុវត្ត ស.ជ.ណ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
• ការឆ្លើយតបនឹងសំណួរបច្ចេកទេសរបស់សិក្ខាកាម និងការសម្របសម្រួលដំណើរការក្រុមពិភាក្សា។
• សិក្ខាកាមបានស្វែងយល់ពីបច្ចុប្បន្នភាពស្ថាភាពមេរោគអេដស៍ គោលដៅជាតិ និងការឆ្លើយតប។
• សិក្ខាកាមពីតាមឃុំសង្កាត់បានបង្កើត និងសន្យារបង្កើតកញ្ចប់ផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគនិងផែនការអភិវឌ្ឍឃុំសង្កាត់នាឆ្នាំ២០២១ រឹ២០២២ខាងមុខ។
ឃ- សេចក្តីសន្និដ្ឋាន
• វគ្គបណ្តុះបណ្តាលបានបញ្ចប់ទៅដោយជោគជ័យ និងបានដំណើរការដោយរលូនទៅតាមរបៀបវារៈ។
• មានឯកសារគ្រប់គ្រាន់សម្រាប់ផ្តល់ជូនសិក្ខាកាម។
• សិក្ខាកាមបានយល់ច្បាស់ពីហេតុផល និងកាតព្វកិច្ចរបស់ស្រុក-ឃុំក្នុងការចូលរួមបញ្ចប់ជំងឺអេដស៍។
• សិក្ខាកាមបានយល់ច្បាស់ពីវិធីសាស្រ្តបញ្ជ្រាប និងបញ្ចូលជំងឺអេដស៍។
III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១) សូមកោតសរសើរចំពោះ ថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងមន្រ្តីរាជការ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការសម្របសម្រួលដល់ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ចូលក្នុងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ ឃុំ/សង្កាត់។
២) រៀបចំក្រុមការងារអ.ជ.ប.ជ.អ ជាទីប្រឹក្សាបច្ចេកទេស (TA) ដើម្បីសម្របសម្រួល ណែនាំ ត្រួតពិនិត្យ វាយតម្លៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ស្រុក ឃុំ/សង្កាត់។
៣) ត្រូវណែនាំស្តីអំពីនីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌបច្ចេកទេស សម្រាប់អនុវត្តមុខនាទីគ្រប់គ្រង និងផ្តល់សេវា។
៤) ប្រមូលរបាយការណ៍ តើគាត់បានផ្ញើទាន់ពេលវេលា នឹងគ្រប់ជ្រុងជ្រោយឬទេ ដោយរបាយការណ៍សកម្មភាពការងារមានភាពឆ្នៃប្រឌិតឬអត់?
៥) សកម្មភាព តើគាត់ប្រជុំជាមួយគណៈកម្មាធិការថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ បានប៉ុន្មានដង? អនុប្រធានទាំងអស់ និងអគ្គលេខាធិការ ត្រូវធ្វើបច្ចុប្បន្នភាពជំងឺអេដស៍ គឺយក គ.ក.ន.ក មកប្រជុំពិភាក្សាគ្នា។
៦) ចំពោះអង្គការសង្គមស៊ីវិល និងអ្នកដែលពាក់ព័ន្ធ តើគាត់មានសមាសភាពគ្រប់គ្រាន់ឬទេ? តើមានបានប្រជុំដែរឬទេ? តើមានផែនការសកម្មភាពការងារ និងថវិកាឬទេ?។
៧) ត្រូវលើកទឹកចិត្តដោយធ្វើការតាមដាន និងវាយតម្លៃគ្រប់សកម្មភាពទាំងអស់ តាមក្រសួងនានា ដែលបានអនុវត្តការងារតាមការណែនាំ ដោយដាក់ពិន្ទុ ជូនរង្វាន់ និងផ្តល់មេដាយជូនពួកគាត់ដែលអនុវត្តការងារបានល្អ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ត្រូវយកលទ្ធផលជាធំ រកឱ្យឃើញ ករណីឆ្លងថ្មី និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ បើសង្ស័យត្រូវធ្វើការណែនាំឱ្យធ្វើតេស្តឈាម ធ្វើការព្យាបាលដោយប្រើថ្នាំ និងការការពារដោយប្រើស្រោមអនាម័យ ដើម្បីបង្ការកុំឱ្យមានការរីករាលដាលនៃជំងឺអេដស៍ និងកាត់បន្ថយការរើសអើងអ្នកផ្ទុកមេរោគអេដស៍។ យើងទាំងអស់គ្នាត្រូវប្តេជ្ញាអនុវត្តការងារឱ្យទទួលបានជោគជ័យ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១ :៤៥ នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
កិច្ចប្រជុំរួមប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី | 3.57 MB | ![]() |