
នៅព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:១៥ព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២០ នៅអាជ្ញាធរ និងតាមវីដេអូខនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ នៅបន្ទប់ប្រជុំអាជ្ញាធរ និងតាមវីដេអូខនហ្វឺរេនចំនួនប្រមាណ ១២០នាក់និងគណនី។ ក្នុងនោះ នៅ កន្លែងប្រារព្ធពិធី មានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រធាននិងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាកបាទក្រហមកម្ពុជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរ ចំនួន៤៦នាក់។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) សុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំពេញអង្គ លើកទី២ ដោយឯកឧត្តមទេសរដ្ឋមន្ដ្រី
២) របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ៦ខែចុងឆ្នាំ២០២០ ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត
៣) បច្ចុប្បន្នភាពរបាយការណ៍ស្ថានភាពមេរោគអេដស៍ និងការឆ្លើយតបមេរោគអេដស៍ ដោយឯកឧត្តមអនុប្រធាន ទា ផលា
៤) សំណួរ ចម្លើយ និងកិច្ចពិភាក្សារួម
៥) សុន្ទរកថា និងអនុសាសន៍បិទកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ។
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV News