
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:១៥ព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២០ នៅអាជ្ញាធរ និងតាមវីដេអូខនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ នៅបន្ទប់ប្រជុំអាជ្ញាធរ និងតាមវីដេអូខនហ្វឺរេនចំនួនប្រមាណជាង១៥០នាក់និងគណនី។ ក្នុងនោះ នៅកន្លែងប្រារព្ធពិធី មានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រធាននិងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាកបាទក្រហមកម្ពុជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរ ចំនួន៥០នាក់។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) សុន្ទរកថាស្វាគមន៍បើកសន្និបាត ដោយឯកឧត្តមទេសរដ្ឋមន្ដ្រី
២) បទបង្ហាញស្តីពីស្ថានភាពឆ្លើយតបមេរោគអេដស៍ នៅខេត្តកំពង់ស្ពឺ ដោយលោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣) បទបង្ហាញស្តីពីការត្រៀមអនុវត្តគំនិតផ្តួចផ្តើមទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍នៅខេត្តបាត់ដំបង ដោយលោកវេជ្ជបណ្ឌិត ស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង
៤) បទបង្ហាញស្តីពីលទ្ធផលការងារអន្តរាគមន៍លើប្រជាជនគន្លឹះ ដោយអ្នកស្រី ប្រាជ្ញ ស៊ីណាត បុគ្គលិកកម្មវិធីអេដស៍អង្គការរ៉ាក់ តំណាងអង្គការសង្គមស៊ីវិល
៥) បទបង្ហាញស្តីពីការលេបថ្នាំបង្ការជាមុននៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយលោកវេជ្ជបណ្ឌិត លី ពេញស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
៦) បទបង្ហាញស្តីពីសមិទ្ធផលឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៧) សំណួរ ចម្លើយ និងកិច្ចពិភាក្សារួម
៨) សុន្ទរកថាបិទសន្និបាតដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។