ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

បទអន្តរាគមន៍​ក្នុងកិច្ចពិភាក្សា​តុមូល​លើប្រធានបទ ការទាញយក​​ប្រយោជន៍​​ពី​រចនាសម្ព័ន្ធ​​ឆ្លើយតប​នៃ​មេរោគអេដស៍ ដើម្បី​​ឆ្លើយនឹង​​​ការរើសអើង និងផល​​ប៉ះពាល់​​សង្គម-​សេដ្ឋកិច្ច​​ដែល​ប្រឈមមុខ​​ដោយ​​ប្រជាជន​គន្លឹះ

នៅរសៀលថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង២:០០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញ​ធ្វើបទអន្តរាគមន៍​ក្នុងកិច្ចពិភាក្សា​តុមូល​លើប្រធានបទ "ការទាញយក​ប្រយោជន៍​ពីរចនាសម្ព័ន្ធ​ឆ្លើយតប​នៃមេរោគអេដស៍ ដើម្បី​​ឆ្លើយនឹង​​ការរើសអើង និងផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច​ដែលប្រឈមមុខ​ដោយ​ប្រជាជន​គន្លឹះ និងអ្នក​ដែលគេទុក​នៅកន្លៀត​ក្នុងអំឡុង​ការឆ្លងរាលដាល​សកល​មេរោគ​កូវីដ-១៩" ដែលរៀបចំ​ដោយ​កម្មវិធី​រួមអង្គការ​សហប្រជាជាតិ​ស្តីពី​ជំងឺអេដស៍ (UNAIDS) តាម​បណ្តាញ​វីដេអូ។ កិច្ចប្រជុំនេះ​ធ្វើឡើង​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​ព្រះអង្គម្ចាស់​ក្សត្រី សោមសា​វាលី ក្រុម មឿន សុត្ថាណារិនាថា (HRH Princess Soamsawali Krom Muen Suddhanarinatha) និងការ​ចូលរួម​ពីលោកស្រី វីនី ប៊ីយ៉ានយីម៉ា (Mrs Winnie Byanyima)  អគ្គនាយក UNAIDS និងលោក អៀម៉ុន មឺហ្វី (Mr Eamonn Murphy)  នាយកUNAIDS ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

បទអន្តរាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីនេះធ្វើឡើងនៅក្នុង​កិច្ចប្រជុំតំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី ការបើកពីការ​បិទទ្វារ ប្រទេស : ចីរភាព វិធីសាស្ត្រ​ផ្តោតលើ​មនុស្ស​ក្នុងការឆ្លើយតប​នឹងការ​ឆ្លងរាលដាល​សកល​មេរោគកូវីដ-១៩ ដែលទាញយក​ប្រយោជន៍​ពីមេរៀន​ជាបទពិសោធន៍​ពីមេរោគអេដស៍ នៅអាស៊ី និងប៉ាស៊ីហ្វិក នៅទីក្រុង​បាងកក និងតាម​បណ្តាញ​វីដេអូ។ អមឯកឧត្តម​ទេសរដ្ឋមន្ដ្រីថ្លែង​ក្នុងកិច្ចពិភាក្សា​រួមមាន ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា ឯកឧត្តម​វេជ្ជបណ្ឌិត រស់ សីលវ៉ាត់ ឯកឧត្តម ស៊ុត ថងផាន់ ឯកឧត្តម​បណ្ឌិត ស៊ន ពិសិដ្ឋ និងលោក ស៊ន ចន្ទវីរៈ។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែង​អំពីជោគជ័យ​របស់កម្ពុជា​ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លងរាលដាល​ជាសកល។ ក្នុងនៅភាពជា​អ្នកដឹកនាំ សេវា​ផ្អែកលើ​ភ័ស្តុតាង និងការចូលរួម​ពីសហគមន៍​បានធ្វើឱ្យ​ករណីឆ្លងថ្មី​បានធ្លាក់ចុះ៦២% និងការស្លាប់​ដោយសារ​ជំងឺអេដស៍​បានធ្លាក់​ចុះ៥៤%នៅ​ចន្លោះឆ្នាំ​២០១០ ដល់២០១៩។ ជាមួយគ្នានេះ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយរួម​សហការ​ជាមួយ UNAIDS បានធ្វើការ​វាយតម្លៃ​អំពី​មេរោគអេដស៍ និងការគាំពារ​សង្គម ដើម្បីរកឱ្យ​ឃើញនូវរបាំងដែលប្រជាជន​គន្លឹះប្រឈម​ក្នុងការ​ទទួលបាន​សេវាគាំពារ​សង្គម និងសេវា​សុខាភិបាល។ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងUNAIDS បានធ្វើការ​ជាមួយ​ក្រសួង និងដៃគូគន្លឹះ​មួយចំនួន​ដើម្បីពិនិត្យ​មើលសកម្មភាព​ឆ្លើយតបនឹង​របាំងទាំងនោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ក្នុងរយៈពេលពីរ​បីឆ្នាំ​ចុងក្រោយនេះ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​​ជំងឺអេដស៍ ក្នុងភាពជា​ដៃគូ​ជាមួយ​UNAIDS និងកម្មវិធីអភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បានធ្វើការងារ​ជាមួយក្រសួង​ផែនការ​ដើម្បីធានាថា អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជន​គន្លឹះឱ្យទទួល​បាន​ប័ណ្ណក្រីក្រ និងបាន​ប្រយោជន៍​ពីគម្រោង​គាំពារ​សង្គម។ កិច្ចការនេះ​បាននាំឱ្យ​គ្រួសារអ្នកផ្ទុក​មេរោគអេដស៍​ចំនួន២៩១០​គ្រួសារបាន​ទទួលអត្តសញ្ញាណ​ប័ណ្ណគ្រួសារ​ក្រីក្រក្នុង​ឆ្នាំ២០១៩។

នៅទីបញ្ចប់នៃបទអន្តរាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការ​ឆ្លើយតបនឹង​កូវីដ-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានចំណាយ​ថវិកា​ប្រមាណ​២០លានដុល្លារ​ក្នុងមួយខែ ដែលជាថវិកា​សង្រ្គោះ​បន្ទាន់ដើម្បី​ជួយដល់​អ្នកក្រ ក្នុងនោះ​មានអ្នក​ផ្ទុកមេរោគអេដស៍​ផងដែរ។