
ទោះបីជាលោក អ្នកមានផ្ទុកមេរោគអេដស៍ក៏ដោយ វាមិនមែនជារឿងគួរឱ្យខ្មាស់អៀននោះទេ ព្រោះអ្នកនៅតែអាចមានដៃគូស្នេហា គ្រួសារ និងប្រកបមុខរបរចិញ្ចឹមជីវិតដូចអ្នកដទៃដែរ។ ត្រូវចងចាំថាបច្ចុប្បន្ននេះ ពុំទាន់មានវ៉ាក់ស៊ាំង និងឱសថព្យាបាលមេរោគអេដស៍ឱ្យជាសះស្បើយ ប៉ុន្តែការប្រញាប់ទៅទទួល សេវាព្យាបាលឱ្យបានទាន់ពេល ត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នៅពេលនោះ លោក អ្នកនឹងទទួលបានសុខភាពល្អនិងអាចកាត់បន្ថយការចម្លងមេរោគអេដស៍ទៅដៃគូ និងអ្នកដទៃ។ លោក អ្នកនឹងបានស្វែងយល់បន្ថែមពីជីវិតពិត និងការរស់នៅរបស់បងប្អូនផ្ទុកមេរោគអេដស៍ នៅក្នុងវីដេអូស្តីពី មិនអាចរាប់មេរោគអេដស៍នៅក្នុងឈាម មិនអាចចម្លងមេរោគអេដស៍ទៅដៃគូ (ម=ម) នេះ។