ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ដឹកនាំកិច្ចប្រជុំ មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​មូលនិធិសកល តាមបណ្តាញ​វីដេអូ កម្មវិធី BlueJeans

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង៩៖០០ ដល់ ១១៖១៥ព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិក​ក្រុមប្រឹក្សា ភិបាល​មូលនិធិសកល បានដឹកនាំ​កិច្ចប្រជុំ មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ស្តីពីការ​យល់ព្រម​លើសមាជិក​ក្រុមប្រឹក្សា​ភិបាលថ្មី និងបោះឆ្នោត​ជ្រើសរើស​សមាជិក​ឆ្លាស់វេនថ្មី តាមបណ្តាញ​វីដេអូ កម្មវិធី​BlueJeans។

កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោកវេជ្ជបណ្ឌិត ជីម ទូឡុច (Jim Tulloch) សមាជិក​គណៈកម្មាធិការ​យុទ្ធសាស្រ្ត​មូលនិធិសកល ព្រមទាំង​ឯកឧត្តម អស់លោក អ្នកស្រីជា ប្រធាន និងអ្នកតំណាង​យន្តការ​សម្របសម្រួល មូលនិធិសកល​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​មកពីប្រទេស កម្ពុជា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៉ាពូអាស៊ីណូវែលហ្គីនេ ហ្វីជី ណូរូ វ៉ានូទូ នូអេ មីក្រូណេស៊ី និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ចំនួន១៩ គណនី (account) ស្មើនឹងអ្នក​ចូលរួម​ប្រមាណ ២៥នាក់។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
 ១) ការណែនាំអំពីសមាសភាពអ្នកចូលរួម ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងជាប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ព្រមទាំង​ជាជន​បង្គោល​ខាងទំនាក់ទំនង និងការហៅ​ឈ្មោះ​ដើម្បីផ្ទៀងផ្ទាត់​កូរ៉ុម (Quorum) ដោយលោក អ៊ែលដុន ឆាំប៊ឺលែន ទីប្រឹក្សា​បច្ចេកទេស
  ២) សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល
  ៣) របាយការណ៍សកម្មភាពប្រចាំឆ្នាំ របស់សមាជិកក្រុមប្រឹក្សាភិបាល ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី
  ៤) ផែនការថវិកា និងផែនការការងារ ឆ្នាំ២០២០-២០២២ និងរបាយការណ៍ហិរញ្ញវត្ថុ
    ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ
  ៥) បច្ចុប្បន្នភាពការងារពីប្រទេសនៅក្នុង មណ្ឌលតំណាង ដោយតំណាងមកពីប៉ាពូអាស៊ី ណូវែលហ្គីណេ និងវៀតណាម
  ៦) ការពិភាក្សាអំពីការរៀបចំយុទ្ធសាស្រ្ត មូលនិធិសកល ៖ ការចាត់ប្រតិភូមណ្ឌល តំណាងតំបន់ទៅចូលរួមកិច្ចប្រជុំការរៀបចំយុទ្ធសាស្រ្តមូលនិធិសកល
  ៧) ការផ្តល់ការយល់ព្រមលើសមាជិក ក្រុមប្រឹក្សាភិបាលថ្មី ដោយប្រទេសជាសមាជិក និងការបោះឆ្នោតជ្រើសរើស​សមាជិក​តំណាងថ្មី (មកពីប្រទេស​ក្នុងទ្វីបអាស៊ី)
  ៨) អន្តរកាលនិងការផ្ទេរការទទួលខុស ត្រូវ ទៅសមាជិកក្រុមប្រឹក្សាភិបាលថ្មី សមាជិកឆ្លាស់វេនថ្មី និងដំបូន្មានទាក់ទងនឹងការ តែងតាំងជនបង្គោលថ្មី
  ៩)  ប្រសាសន៍បិទកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី។

មានប្រសាសន៍ទៅកាន់សមាជិកដែលចូលរួមអង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូការ ស្វាគមន៍ និងអំណរសាទរ​ចំពោះសមាជិក​ទាំង អស់​ដែលបាន​ចូលរួម​ក្នុងកិច្ចប្រជុំ​តាមបណ្តាញ​វីដេអូនេះ។ ជាមួយគ្នានោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូន​អំពីជោគជ័យ​ក្នុងការ​ប្រយុទ្ធនឹង​មេរោគកូវីដ-១៩ នៅកម្ពុជា ក្រោម​កិច្ចដឹកនាំ របស់​សម្តេចតេជោ​ផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានផ្តល់នូវការយល់ព្រមលើ សមាជិកក្រុមប្រឹក្សាភិបាល​ថ្មីមកពី​ប្រទេស​ប៉ាពូអាស៊ី ណូវែលហ្គីណេ និងបោះឆ្នោត​ជូនសមាជិក ឆ្លាស់វេន​មកពី​វៀតណាម​ជាឯកច្ឆន្ទ។