ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្ត ខែកុម្ភៈ ឆ្នាំ២០២១

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
ទីកន្លែង : ស្នាក់ការគណបក្សស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សមាសភាពចូលរួម : ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល និងថ្នាក់ខេត្ត អ្នកតំណាងរាស្រ្ត មណ្ឌល​កំពង់ស្ពឺ អភិបាលស្រុក ការិយាល័យ​ជំនាញ​ជុំវិញ​ស្រុកបរសេដ្ឋ តំណាងមន្ទីរ    គណៈអចិន្រៃ្តយ៍​ក្រុមប្រឹក្សា សមាជិក​គណៈកម្មាធិការ​បក្សឃុំ និងមន្រ្តីស្នាក់ការ​គណបក្សស្រុក សរុបចំនួន ៦១ រូប (ស្រ្តី៤រូប)។
គណៈអធិបតី : ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ឯកឧត្តម សត្យា វុធ និងឯកឧត្តម ហេង សុខគង់
ក្រោមអធិបតីភាព : ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារ​គណបក្សចុះជួយ​ស្រុកបរសេដ្ឋ។
១.មតិបើក: ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី មានមតិស្វាគមន៍ និងបើកកិច្ចប្រជុំ និងបានជម្រាបជូនពី របៀបវារៈនៃកិច្ចប្រជុំ ព្រមទាំង​បញ្ហាផ្សេងៗ។ បន្ទាប់មក ឯកឧត្តម​ប្រធាន បានអនុញ្ញាតជូន  លោក ឈឺន សុធន ប្រធានគណបក្ស​ស្រុកបសេដ្ឋ អានរបាយការណ៍​បូកសរុបលទ្ធផល​ការងារប្រចាំខែមករា និងទិសដៅ​ការងារបន្ត ខែកុម្ភៈ ឆ្នាំ២០២១។
២. របាយការណ៍ :
២.១- សភាពការណ៍ទូទៅ ៖
ក) ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដូចជា បទល្មើសព្រហ្មទណ្ឌមាន៣លើក កិច្ចប្រតិបត្តិការ​បង្រ្កាបបទល្មើស​បាន៣ករណី ការបង្រ្កាប​បទល្មើស​គ្រឿងញៀន​បាន៣ករណី ការងារ​សណ្តាប់ធ្នាប់សា     ធារណៈ ការងារ​ចរាចរណ៍ ការងារអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី និងអនុវត្ត​គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ខ) ការងារកសិកម្ម : ស្ថានភាព​ប្រមូលផលស្រូវរដូវវស្សា មានស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់និងដំណាំ​រួមផ្សំជាច្រើនមុខ ព្រមទាំង​ការងារចិញ្ចឹម​សត្វផងដែរ។
គ) សកម្មភាពគណបក្ស​នយោបាយ ដូចជា ការងារនយោបាយ​សតិអារម្មណ៍ ការងារចិញ្ចឹម​ចលនា ពង្រឹង​អង្គការ​ចាត់តាំងគណបក្ស និងពង្រឹង​សមាជិកបក្ស។
ឃ) សកម្មភាពក្រុមការងារ​ថ្នាក់កណ្តាល និងថ្នាក់ខេត្ត​ចុះជួយឃុំទាំង១៥។
ង) ការងារយុវជនគណបក្ស :  បានរៀបចំ​រចនាសម្ព័ន្ធ តួនាទី និងរបៀប​របបធ្វើការងារ។
ច) ផ្សព្វផ្សាយ​ពីវិធានការ ការបង្ការ ការចម្លងជំងឺកូវីដ-១៩។
២.២- ទិសដៅការងារបន្ត សម្រាប់ខែកុម្ភៈ
ក) រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានរឹងមាំ។
ខ) ផ្តល់សេវាសាធារណៈជូនប្រជាជន​ឱ្យបានកាន់តែប្រសើរ។
គ) មណ្ឌលសុខភាពទាំង១៣ ត្រូវផ្តល់សេវាសុខភាពជូន​ប្រជាពលរដ្ឋ​ឱ្យបានល្អប្រសើរ ជាពិសេស​តាមផ្ទះដែល​មានសមាជិក​វិលត្រឡប់ពី​ខាងក្រៅ​ប្រទេស ត្រូវធ្វើចត្តា​ឡីស័ក​តាមការណែនាំ​របស់​ក្រសួង​សុខាភិបាល។
ឃ) បន្តចុះរៀបចំបញ្ជីឈ្មោះ​សមាជិក​គណបក្ស​តាមមូលដ្ឋាន​តាមគោលការ​ណែនាំរបស់បក្ស។

ជាកិច្ចបន្ត ឯកឧត្តមប្រធាន បានអនុញ្ញាតជូន ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ មានមតិណែនាំ​អំពីការងារបក្ស ៖
•    អ្វីដែលយើងចង់បាន គឺការឈ្នះឆ្នោត ដើម្បីកាន់​អំណាច​យូរអង្វែង។
•    ឯកភាពខាងទស្សនៈ « ប្រៀបធៀបខេត្តនឹងស្រុក ខេត្តជា​ថ្នាក់យុទ្ធសាស្រ្ត ស្រុកថ្នាក់យុទ្ធវិធី »
•    សារះសំខាន់នៃការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ ឆ្នាំ២០២២ ដើម្បីបោះឆ្នោតបាន វាទាក់ទងទៅនឹងកត្តាទី១) ត្រូវថត​ចម្លងបញ្ជី​ឈ្មោះអ្នក​បោះឆ្នោតឆ្នាំ២០២១ ចែកជូន​ដល់សមាជិកបក្ស ទី២) ណែនាំពួកគាត់​ឱ្យទៅ​មើលឈ្មោះ។ ដើម្បីធ្វើ​ការបោះឆ្នោតបាន ត្រូវធ្វើ  សន្និបាត​គណបក្សឃុំ តាមនីតិវិធី៣ គឺទី១) របាយការណ៍​តំណាងរាស្រ្តស្តី​ពីគោលការ​នយោបាយ ២០១៧ ដល់ ២០២២ ទី២) គោលការណ៍​នយោបាយ​គណបក្សពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៧ ទី៣) បញ្ជីឈ្មោះ​សមាជិក​របស់គណបក្ស​ប្រជាជន ដើម្បីដាក់​ជាបេក្ខជន។ ធ្វើបច្ចុប្បន្នភាព​សមាជិកបក្ស​ដោយស្រង់ឈ្មោះ​សមាជិកបក្ស​ចូលទៅក្នុង​ប្រព័ន្ធកុំព្យូទ័រ។
•    សម្រាប់ការបោះឆ្នោត « បុច្ចុប្បន្ន NEC យកភូមិជាការិយាល័យ​បោះឆ្នោត ដូច្នេះការ​ពង្រឹងភូមិជា    អាទិភាព ក្រុមការងារ​គួរថតចម្លង​បញ្ជីបោះឆ្នោត​ចែកជូនភូមិ​ដើម្បីផ្ទៀងផ្ទាត់ ស្រុកត្រូវមាន​ផែនការ      សន្ទស្សន៍ដល់ឃុំ ...., ដោះស្រាយ​ភូមិដែលអសកម្ម .....។
•    ត្រូមានការឯកភាព​គ្នាលើទស្សនៈ ពង្រឹងរចនាសម្ព័ន្ធ​ភូមិតាមរយៈការ​ត្រួតពិនិត្យក្បាល​ម៉ាស៊ីនដឹកនាំ  គណៈអចិន្រ្តយ៍ឃុំ ត្រូវដោះស្រាយ​រាល់បញ្ហានានា បើសិនជា​ភូមិគ្មាន​សមត្ថភាព ភូមិគ្មាន​សុវត្ថិភាព ត្រូវចាំថា ទី១) ដោះស្រាយ​ក្បាលម៉ាស៊ីនដឹកនាំ ទី២)ដោះស្រាយ​សមត្ថភាព ទី៣) ដោះស្រាយ​កិច្ចសហការ និងការគាំទ្រ។
•    បន្តពង្រឹងគ្រប់រចនា​សម្ព័ន្ធ​អង្គការចាត់តាំង​គណបក្ស និងអង្គការ​មហាជនគណបក្ស​គ្រប់ថ្នាក់ ពង្រឹងមូលដ្ឋាន​ឱ្យចេះធ្វើការងារ​ដោយខ្លួនឯង មានការបំពាក់​បំប៉នផ្នែក​សតិអារម្មណ៍ ពង្រឹង​សមាជិក​បក្សថ្មី។ បន្តគ្រប់គ្រង​មុខសញ្ញា​សំខាន់ៗដែលមាន​ឥទ្ធិពល​គ្របដណ្តប់​លើការបោះឆ្នោត ដើម្បីពង្រឹង​ទស្សនៈនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។
បន្ទាប់មក ឯកឧត្តម ហេង សុខគង់ អនុប្រធានទី១ ក្រុមការងារ​គណបក្សស្រុកបសេដ្ឋ បានលើកឡើង​ពីព័ត៌មានបឋម​នៃការបោះឆ្នោត​របស់ឃុំ/សង្កាត់​អាណត្តិទី៥ ប្រហែល​នឹងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
•    ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបោះឆ្នោត យើងបានជួបជុំគ្នាប្រហែល​ជា១៥ដងទៀតទេ គឺមានរយៈពេល​ខ្លីណាស់ ដូច្នេះត្រូវ​រៀបចំផែនការ​សកម្មភាព​ឱ្យបាន​ច្បាស់លាស់។
•    តើផែនការណាខ្លះ​ជាផែនការអាទិភាព ផែនការយូរអង្វែង និងផែនការ​ចំណុចសូន្យ។ ត្រូវបញ្ជាក់​ឱ្យបានច្បាស់លាស់ តើនៅក្នុងភូមិ ឃុំ ក៏ដូចជា​ក្រុមការងារ​ចុះជួយឃុំ មានបញ្ហា​ដែរឬទេ? បើមាន ត្រូវរាយ​ការណ៍ជូន ឯកឧត្តមប្រធាន និងឯកឧត្តម អ្នកតំណាងរាស្រ្ត ដើម្បីរក​ដំណោះស្រាយ។
•    អ្វីខ្លះជាគោលនយោបាយ​របស់គណបក្សប្រជាជន​កម្ពុជា នៅឆ្នាំ២០១៧ នៅពេលដែលយើង​ឃោសនាបោះឆ្នោត រហូតមកដល់​បច្ចុប្បន្ននេះយើង​ធ្វើបានអ្វីខ្លះ ធ្វើបាន​ប៉ុន្មានភាគរយ។ ត្រូវរៀបចំ​ឱ្យហើយ តើនៅតាមភូមិ​នីមួយៗ​ទទួលបាន​សមិទ្ធផលអ្វីខ្លះ ដាក់ចូលទៅ​ក្នុងគោលនយោបាយ​បោះឆ្នោត​ឆ្នាំ២០២២។
•    ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ តើនៅក្នុងគណបក្សឃុំ សមត្ថភាពរបស់មេភូមិ មេឃុំ មានកម្រិតប៉ុន្មាន? បច្ចុប្បន្ន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បានលើក​ស្លាកជាច្រើន ហើយធំៗ គណបក្សនេះ​នឹងដើរតួនាទីជា​គណបក្ស​ប្រឆាំងដ៏ធំ។ គណបក្សនេះ​មានគ្រូយុទ្ធសា្រស្រ្ត​មកពី៣ប្រទេស ដើម្បីរៀបចំ​គោលនយោបាយ​ឱ្យគណបក្ស គេបង្រៀន​ពីយុទ្ធវីធីក្នុងការ​បោះឆ្នោត និងបង្រៀន​ពីយុទ្ធវីធី     ប្រឆាំង។      ទាក់ទាញ​កម្លាំង​យុវជនឱ្យ​បានមុនគេ ដោយចាប់ពីអាយុ១៦ឆ្នាំ​ឡើងទៅ ដល់ឆ្នាំ​២០២២-២០២៣ បានគ្រប់​អាយុ១៨ឆ្នាំ ដើម្បីចូលរួម​ការបោះឆ្នោត ហើយត្រូវពង្រឹង​បញ្ហា​សតិអារម្មណ៍​ដល់កម្លាំង​ក្រុមយុវជននេះ។
•    ផែនការសកម្មភាព ខេត្តបានដាក់​យុទ្ធសាស្រ្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ គឺជាអ្នកអនុវត្ត ឃុំនីមួយៗ​ត្រូវធ្វើការបត់បែន​តាមសកម្មភាព អ្វីដែល​សំខាន់​គឺក្រុម​គោលដៅ មានគ្រូបង្រៀន គ្រូពេទ្យ ព្រះសង្ឃ ។ល។ ត្រូវមានទិន្នន័យ​ឱ្យបានច្បាស់លាស់។
•    ត្រៀមរៀបចំហិរញវត្ថុឱ្យបានរួចរាល់ ដើម្បីឱ្យមានភាព​ងាយស្រួល​ក្នុងការចំណាយ​ឱ្យបានសម​ស្របតាម​ផែនការសកម្មភាព។
•    ការរៀបចំយុវជន គឺទី១) យុវជនបក្ស ទី២) អង្គការ​មហាជនដែលគាំទ្រគណប្ស​ប្រជាជនកម្ពុជា យើងត្រូវកំណត់​ឱ្យបានច្បាស់លាស់​ពីយុទ្ធសាស្រ្ត​សំខាន់ៗ ដូចជាការពង្រឹង​បញ្ហាសតិ​អារម្មណ៍ ការគ្រប់គ្រង ការចាត់តាំង និងការអនុវត្ត លើសពីនេះ​គឺការលើក​ទឹកចិត្ត។ ក្រសួងមហា​ផ្ទៃបានដាក់​ចេញនូវសេចក្តីណែនាំ ដើម្បី​ឱ្យរដ្ឋបាលឃុំ នីមួយៗជ្រើសរើស​ជំនួយការ បើឃុំតូច​ផ្តល់ជូន២នាក់ ឃុំធំផ្តល់​ជូន៣នាក់។
•    យន្តការរៀបចំភូមិ ឃុំ ដើម្បីស្ទាបស្ទង់​មតិសម្រាប់បេក្ខភាព​ក្រុមប្រឹក្សាឃុំ កាបោះឆ្នោតឃុំមាន​សារៈ​សំខាន់ណាស់ សម្រាប់ក្រុម​ប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត រដ្ឋសភា និងព្រឹទ្ធសភា។
•    សូមពិនិត្យមើល​លើបងប្អូន​មួយចំនួនដែលមកពីគណបក្សដទៃ តើសតិអារម្មណ៍​របស់គាត់​យ៉ាងដូចម្តេច? នៅពេលឮថា មេដឹកនាំ​របស់គាត់​នឹងវិលត្រឡប់​ចូលស្រុកវិញ មានការជ្រួល​ច្របល់ឬទេ? បើគាត់មាន​សតិអារម្មណ៍​មិនហ្នឹងនរទេ សូមរាយការណ៍​ជាបន្ទាន់ជូន​ប្រធានគណបក្សស្រុក ឬឯកឧត្តម​ប្រធាន​ក្រុមការងារ។
•    ‌ឯកឧត្តមប្រធានក្រុម​ការងារ​តម្រូវឱ្យមានការ​រៀបចំបញ្ជីឈ្មោះ ដោយត្រួតពិនិត្យ​តាមប្រព័ន្ធកុំព្យូទ័រ លោកបានឱ្យ​ជាទម្រង់គំរូមួយ ដែលមាន​លេខកូដខេត្ត លេខកូដឃុំ លេខកូដការិយាល័យ.., ដើម្បីរៀបចំ​ដាក់ចូល​ទៅក្នុងប្រព័ន្ធ​ទិន្នន័យតាម​តារាង Excel។

៣.ការពិភាក្សា : មានការចូលរួម​ពីមេឃុំទាំង១៥ បានលើកពីបញ្ហាប្រឈម និងភាពយឺតយ៉ាវ​នៃការចុះឈ្មោះ​ជាសមាជិកគណបក្ស នៅក្នុងមូលដ្ឋាន​របស់ខ្លួន​ដោយមូលហេតុ​ដូចតទៅ ៖
•    មេភូមិមួយចំនួន​មានជំងឺរាំរ៉ៃ ចាស់ជរា អសកម្ម ភាគច្រើន​ជាស្រ្តី និងចំណេះដឹង​នៅមានកម្រិត។
•    ការចុះឈ្មោះសមាជិកគណបក្ស​ក្នុងបញ្ជីគ្រប់គ្រង គប.១ គប.២ គប.៣ ទើបបញ្ចប់​នៅចុងខែធ្នូ ឆ្នាំ២០២០។
•    ការចុះឈ្មោះ​សមាជិកគណបក្សក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ឆ្នាំ២០២២
•    សាមគ្គីភាពផ្ទៃក្នុង ឃុំខ្លះនៅ​មិនទាន់បានល្អ
•    ភូមិមួយចំនួនមាន​គណបក្ស​នយោបាយ២ បានចុះឈ្មោះ​បោះឆ្នោត គឺគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិប     តេយ្យ និងគណបក្ស​ខ្មែររួបរួមជាតិ
៤.សេចក្តីសម្រេច (ការផ្តល់អនុសាសន៍)៖
•    សូមកោតសរសើរចំពោះ​វឌ្ឍនភាពការងារកន្លងមក ការអនុវត្តភូមិ ឃុំមានសុវត្ថិភាព អាជ្ញាធរគ្រប់គ្រង​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ    ថែរក្សា​ស្ថិរភាព ជូនប្រជាជន​គ្រប់មូលដ្ឋាន​បានល្អ ក្នុងរយៈពេល​មានបញ្ហា​ជំងឺកូវីដ-១៩ ។
•    បញ្ហាជំងឺកូវីដ-១៩ វាមិនទាន់វិលត្រឡប់​ទៅសភាពដើមវិញទេ វាបានធ្វើឱ្យរាំងស្ទះ​ការងារ​របស់យើងមួយ​ចំនួន ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​យើងអាច​ដំណើរការ​បានស្ទើតែធម្មតា។ ជំងឺនេះធ្វើឱ្យមាន​បញ្ហាច្រើនណាស់ ប្រទេសនីមួយៗ​បានជួបនូវ​ឱនភាពថវិកា ទទួលរងផល​ប៉ះពាល់​សេដ្ឋកិច្ច និងសុខមាលភាព​សាធារណៈ ថែមទាំង​បានគំរាម​កំហែង​ដល់ការអភិវឌ្ឍ​សង្គមយ៉ាងធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាល​បានដាក់ចេញ​ជាបន្តបន្ទាប់​នូវកញ្ចប់វិធានការ ដើម្បីរក្សា​លំនឹងសកម្មភាព​អាជីវកម្ម​ដែលរងផល​ប៉ះពាល់ ជួយសម្រាល​ដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋ​កម្ពុជាផងដែរ។ យើងត្រូវតែរក្សា​នូវវិធានការការពារ​ការចម្លងជំងឺកូវីដ-១៩នេះ ត្រូវបន្តការប្រុង​ប្រយ័ត្នដោយ​រក្សាអនាម័យ ដូចជា ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ចេះរស់នៅដោយ​មានគម្លាត​សុវត្ថិភាពចំងាយ១.៥ ម ពីគ្នា និងណែនាំឱ្យ​ធ្វើចត្តាឡីស័ក​ចំពោះពលករ​ដែលវិលត្រឡប់​មកពីក្រៅប្រទេស។ ប្រទេសមួយចំនួន​បានចាប់ផ្តើ​ចាក់វ៉ាក់សាំង​រួចហើយ ហើយប្រទេស​កម្ពុជាក៏ត្រៀម​លក្ខណៈចាក់​វ៉ាក់សាំងនេះ​ផងដែរសម្រាប់​មន្រ្តីរាជការ និងប្រជាពលរដ្ឋ​ដែលមានចំនួន​១លានដូស ជាអំណោយ​ដ៏ថ្លៃថ្លា​របស់ប្រទេសចិន។ រាជរដ្ឋាភិបាល​បានបន្តទំនុក​បម្រុងដល់ជីវភាព​ប្រចាំថ្ងៃរបស់​គ្រួសារក្រីក្រ និងងាយរងគ្រោះ​តាមកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់។ ជំងឺកូវីដ-១៩ នៅតែបន្ត​ជះឥទ្ធិពល​ដល់ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និងជីវភាព​រស់នៅប្រចាំថ្ងៃ​របស់ប្រជាជន ដែលជា​បន្ទុកយ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​រាជរដ្ឋាភិបាល ហើយមិនទាន់​អាចកំណត់​បានថា តើនឹង​បញ្ចប់នៅពេលណា។
•    កំណត់យកការប្រជុំបូក​សរុបលទ្ធផលការងារ​ប្រចាំខែដោយយក​សប្តាហ៍ទី៣​នៃខែនីមួយៗ (ចន្លោះពីថ្ងៃទី១៦-២០)
•    ធ្វើបច្ចុប្បន្នភាព​នៃសមាជិកគណបក្ស ដែលបានចុះឈ្មោះ​បោះឆ្នោត​សម្រាប់ក្រុម​ប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំ២០២២ ដោយត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នឹងបញ្ជី​បោះឆ្នោត​របស់គណៈកម្មការ​ជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) ឆ្នាំ២០២០។
•    ត្រូវលើកកម្ពស់ស្មារតី​សាមគ្គីឯកភាពជាតិ ស្ថិរភាពរ​ភាពនយោបាយ ដែលជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ​សម្រាប់ការ​អភិវឌ្ឍប្រទេសជាតិ។
•    បន្តអប់រំប្រជាជនឱ្យ​បានយល់ដឹងពីវិធានការ​អនុវត្តច្បាប់ ចំពោះជន​ដែលប្រព្រឹត្តិ​បទល្មើស ពង្រឹងការ​អនុវត្តលទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធមនុស្ស​ក្នុងក្របខណ្ឌ​នៃគោលការណ៍​នីតិរដ្ឋ។ ធ្វើការវាយបក​ទៅលើពួក​ប្រឆាំង​ផ្កាប់មុខ ពួកឧទ្ទាម​ក្រៅច្បាប់ ចំពោះការ​ផ្សព្វផ្សាយ​នៃការវិល​ត្រឡប់​របស់មេឧទ្ទាម។
•    ក្រសួងមហាផ្ទៃបានដាក់​ចេញនូវ​សេចក្តីណែនាំ ដើម្បីឱ្យរដ្ឋបាល​ឃុំនីមួយៗ អាចជ្រើសរើស​ជំនួយការ​រដ្ឋបាលឃុំប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ​ជួយ​បម្រើការងារ​តាមតម្រូវ​ការជាក់ស្តែង។ រដ្ឋបាលឃុំ​ដែលមានក្រុម​ប្រឹក្សាចំនួន៥រូប ដល់០៧រូប អាចជ្រើសរើស​ជំនួយការ​ចំនួន២រូប និងរដ្ឋបាលឃុំ ដែលមាន​ក្រុមប្រឹក្សា​ចំនួន០៩រូប ដល់១១រូប អាចជ្រើសរើស​ជំនួយការ​ចំនួន៣រូប។
•    ចំពោះបញ្ហា​មេរោគអេដស៍ បើសិនជា​មាននរណា​ម្នាក់ក្នុងភូមិ មានផ្ទុកមេរោគអេដស៍ សូមទៅទទួល​សេវាសុខាភិបាល​សាធារណៈ និងលេបថ្នាំឱ្យបាន​ទៀងទាត់ តាមការណែនាំ​របស់គ្រូពេទ្យ។ តើថ្នាក់ស្រុក ថ្នាក់ឃុំ បានរៀបចំបង្កើត​គណៈកម្មាធិការ​អេដស៍ហើយឬនៅ បានដំណើរការ​ហើយឬនៅ បានរៀបចំ​គម្រោង​ផែនការ​ហើយឬនៅ?។ ចំពោះថ្នាក់ឃុំ​មានការងាយស្រួល​ក្នុងការរៀបចំ​បញ្ចូលជា សមាសភាព​គណៈកម្មាធិការ​អេដស៍ ដោយយក​គណៈកម្មាធិការ​កិច្ចការនារី និងកុមារ អង្គការ​សង្គមស៊ីវិល និងអ្នក​ដែលមានឥទ្ធិពល​ក្នុងសង្គម។ សូមអភិបាល​ស្រុក ដឹកនាំការងារ និងបញ្រ្ជាប​សកម្មភាព ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ចូលទៅ​ក្នុងផែនការ​អភិវឌ្ឍន៍ ឃុំ/សង្កាត់ ដោយ​ប្រើថវិកាសេវាសង្គម។
•    ចំពោះបញ្ហាគ្រឿងញៀន សូមអាណាព្យាបាល​ត្រូវអប់រំណែនាំកូនចៅ​ក្នុងគ្រួសារឱ្យ​ជៀសឆ្ងាយ​ពីគ្រឿងញៀន។ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ឱ្យវិនាស ដូច្នេះត្រូវ​ទប់ស្កាត់​នៅ​តាមសាលា កុំឱ្យគ្រឿងញៀន​ចូលបាន។
៥.មតិបិទ
ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម អ្នកតំណាងរាស្រ្ត​មណ្ឌល​កំពង់ស្ពឺ ឯកឧត្តម អនុប្រធានទី១ ក្រុមការងារ​គណបក្ស​ស្រុកបសេដ្ឋ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន​ក្រុមការងារ ដែលបានចំណាយ​ពេលវេលា​ដ៏មានតម្លៃ​មកចូលរួម។

សូមប្រកបនូវពុទ្ធពរ​ទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបី​ឃ្លៀងឃ្លាតឡើយ និងប្រកាសបិទ។

អង្គប្រជុំបានបញ្ចប់​នៅវេលាម៉ោង១១:២៥នាទីប្រកប​ដោយបរិយាកាស​រីករាយនិងស្និទ្ធស្នាល​ក្រៃលែង។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្ត ខែកុម្ភៈ ឆ្នាំ២០២១1.44 MB