ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សិក្ខាសាលាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសថ្នាក់ជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្រីស្រស់

នៅល្ងាចថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីម៉ោង ៥ល្ងាច នៅភោជនីយដ្ឋាន​វ័នម៉រ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំសិក្ខា​សាលា​លេខាធិការដ្ឋាន​ក្រុមការងារ​បច្ចេកទេស​ថ្នាក់ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្នុង​ចំណោម​​បុរសរួមភេទ​ជាមួយបុរស និងស្រីស្រស់ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ សិក្ខាសាលានេះ​មានការចូលរួម​ពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ តំណាង​អាជ្ញាធរដែនដី មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ កងកម្លាំង​នគរបាល​ខណ្ឌដូនពេញ អង្គការ KHANA MHC FHI360 ឈូកស CWPD និងEPIC។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ក្រុមបុរស​រួមភេទ​ជាមួយ​បុរសកំពុង​មានអត្រាឆ្លងខ្ពស់។ ដូច្នេះ យើងជួបគ្នា​ក្នុងសិក្ខាសាលា​នៅថ្ងៃនេះ​គឺដើម្បី : ១) ចង់ស្វែងយល់​ពីសភាពការណ៍ជាក់លាក់ ២) ពិភាក្សារកវិធាន​ការការពារ​កុំឱ្យរីករាលដាល និង៣) ខិតខំរក​វិធីជួយ​ដោះស្រាយ។