នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៅបន្ទប់ប្រជុំ និងតាមបណ្តាញវីដេអូ កម្មវិធីBlueJeans សរុបប្រមាណ៥០នាក់។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
I) បទបង្ហាញស្តីពីរបាយការណ៍សង្ខេបលទ្ធផល សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ប្រចាំខែមីនាដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
II) បទបង្ហាញស្តីពីការវិភាគអំពីវិភាគទាននៃជំនួយមេរោគអេដស៍នៅកម្ពុជា ដោយឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
III) មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
IV) កិច្ចការផ្សេងៗ។