
កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសាលសន្និសីទចតុមុខ មានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្រ្តីរាជការតំណាងអង្គទូតតំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ តំណាង សង្គមស៊ីវិល តំណាងអ្នកផ្ទុកមេរោគអេដស៍ និស្សិត សិស្សានុសិស្ស ទាំងអស់ចំនួន ៦៥០ នាក់ ។ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានថ្លែងស្វាគមន៍ និង បានធ្វើរបាយការណ៍អំពីសកម្មភាពសំខាន់ៗនៃការប្រយុទ្ធនឹងជម្ងឺអេដស៍ ដែលរាជរដ្ឋាភិបាលរួមជាមួយដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិលបានធ្វើកន្លងមក ។ ជាមួយនោះ លោកស្រី Marie Odile Emont តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ព្រមទាំងអ្នកតំណាងសង្គមស៊ីវិល និង តំណាងអ្នកផ្ទុកមេរោគអេដស៍ ក៏បានថ្លែងចំណាប់អារម្មណ៍អំពីបញ្ហាអេដស៍ និង ភាពប្រឈមទាំងឡាយ ។ ឯកឧត្តម កែ គិមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ៧ ចំណុច ដើម្បីទាំងអស់គ្នា ទាំងផ្នែករដ្ឋ ទាំងសង្គមស៊ីវិលយកទៅអនុវត្ត ដើម្បីឈានទៅសម្រេចគោលដៅ សុន្យបី ដែលប្រកាសដោយអង្គការសហប្រជាជាតិ ។
ឯកសារសម្រាប់ទាញយក