
នាព្រឹកថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធក្នុងប្រទេសស្តីពីមេរោគអេដស៏។
ក្នុងកិច្ចប្រជុំនេះមានគោលបំណង ៖
១)- ដើម្បីចែករំលែកព័ត៌មានស្តីអំពីដំណើរការនៃកិច្ចប្រជុំជាន់ខ្ពស់។
២)- ដើម្បីទទួលបានធាតុចូលសម្រាប់ពង្រាងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំជាន់ខ្ពស់របស់ប្រទេសកម្ពុជា។
៣)-ដើម្បីពិភាក្សា និងឯកភាពលើជំហានបន្ទាប់ ក្នុងការធានាបាននូវការចូលរួមរបស់អ្នកពាក់ព័ន្ធសំខាន់ៗ ជាពិសេសអង្គការសង្គមស៊ីវិល និងសហគមន៍ ក្នុងការចែករំលែកព័ត៌មាន។