ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំថ្នាក់ដឹកនាំ​ប្រចាំខែឧសភា​ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ

នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ កិច្ចប្រជុំនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការ-រង លោក លោកស្រី អ្នកនាងកញ្ញា ជាប្រធាន​នាយកដ្ឋាន អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុប្រធាន​ការិយាល័យ ចូលរួមតាម​បណ្តាញ​វីដេអូ កម្មវិធី Zoom សរុបចំនួន​៥០នាក់/គណនី។

គោលបំណងនៃកិច្ចប្រជុំដើម្បី:  
-    ធ្វើបច្ចុប្បន្នភាព​នៃសកម្មភាព​របស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
-    ស្ថានភាពរាលដាល និងគោលដៅនៃការ​ឆ្លើយតបនឹង​មេរោគអេដស៍ និងបទអន្តរាគមន៍។
-    សមិទ្ធផលដែលសម្រេចបាន និងឧបសគ្គ ក្នុងការអនុវត្ត​ផែនការ​សកម្មភាព និងផែនការបន្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការ​ទាំងអស់​ដែលបាន​ចូលរួម និងបាន​ជម្រាបជូន​ពីដំណើរការ​នៃកិច្ចប្រជុំ តាមរបៀបវារៈដូចខាងក្រោម ៖
១- បទបង្ហាញរបាយការណ៍​ស្តីពីលទ្ធផល​សកម្មភាព ការងាររបស់​ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ប្រចាំខែ​ឧសភា ឆ្នាំ២០២១ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត។
២- បទបង្ហាញ ស្តីពីការឆ្ពោះ​ទៅកាន់​ការចូលរួមក្នុងកិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ស្តីអំពីជំងឺអេដស៍​ឆ្នាំ២០២១
៣- មតិសំណេះសំណាល​របស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី
៤- កិច្ចការផ្សេងៗ។

បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការធ្វើ        របាយការណ៍ស្តីពី​លទ្ធផល​សកម្មភាព​ការងារ​របស់​ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ប្រចាំខែ​ឧសភា ឆ្នាំ២០២១ និង​លើកទិសដៅ​សម្រាប់ខែមិថុនា។

ដោយមានការ​អនុញ្ញាតពី ឯកឧត្តម​ទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើ​បទបង្ហាញ​ដោយផ្តោត​លើ​ចំណុច​សំខាន់ៗ​ស្តីពី​លទ្ធផល​សកម្មភាព​ការងារ​ដូចខាងក្រោម ៖

I- បទបង្ហាញ​របាយការណ៍ស្តីពីលទ្ធផល​សកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារដែលសម្រេចបាន ៖
•    បានបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្ររៀបចំផែនការ វិធីសាស្រ្តគ្រប់គ្រងទិន្នន័យ និងវិធីសាស្រ្តរៀបចំព័ត៌មាន។
•    ជាវាគ្មិនស្តីពីការចូលរួមអបអរសប្តាហ៍​មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា និងទិវាអន្តរជាតិប្រឆាំងនឹងការរើស​អើងចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នា។
•    រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៥
២- បញ្ហាប្រឈម ៖
•    ស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តផលប៉ះពាល់ដល់ការ​អនុវត្តសកម្មភាព​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ  អេដស៍។
•    មិនអាចផ្តល់សេវាអប់រំដោយផ្ទាល់បាន។
•    មិនអាចចុះទៅជំរុញការងារ FTC នៅតាមខេត្តគោលដៅបាន។
៣- ជំហានសម្រាប់ខែបន្ទាប់ ៖
•    ត្រៀមចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍។
•    រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៦។
•    ត្រៀមរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍លើកទី១ នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១។
•    រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៥។
•    បន្តវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាព​ការងារដល់មន្ត្រី​អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ។

II- បទបង្ហាញ ស្តីពីការឆ្ពោះទៅកាន់ការចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីអំពីជំងឺអេដស៍ឆ្នាំ២០២១ ដោយឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស។
•    កិច្ចប្រជុំជាន់ខ្ពស់​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពីជំងឺអេដស៍ នឹងកោះប្រជុំ​ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក តាមបណ្តាញវីដេអូ។
•    ឯកសារ២០២១  Political Declaration on HIV and AIDS បានចែងដូចគ្នានឹង​ឯកសារ​នៅឆ្នាំ២០១៦ ដែរអំពីយុទ្ធសាស្ត្រ​កាត់បន្ថយ​គ្រោះថ្នាក់ (Harm Reduction) នៃការឆ្លង​មេរោគអេដស៍​ក្នុងចំណោម​ក្រុមប្រជាជន​ប្រឈមមុខ​ខ្ពស់ ដូចជា អ្នកប្រើគ្រឿងញៀន អ្នករកស៊ីផ្លូវភេទ និងអ្នកស្រលាញ់​ភេទដូចគ្នា។
•    របៀបវរៈនៃកិច្ចប្រជុំជាន់ខ្ពស់ មាន៥ចំណុចសំខាន់ៗ ៖
    ការដោះស្រាយវិសមភាពដើម្បីបញ្ចប់ជំងឺអេដស៍៖ ១០ឆ្នាំ ទៅដល់ឆ្នាំ២០៣០។
    ដាក់មនុស្ស និងសហគមន៍ នៅចំណុចកណ្តាល​នៃការឆ្លើយតបនឹង​ជំងឺអេដស៍។
    ធនធាន និងថវិកា សម្រាប់ការឆ្លើយតបនឹង​ជំងឺអេដស៍​ប្រកបដោយ​ប្រសិទ្ធភាព។
    ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់​អំណាច​ដល់ស្រ្តី និងក្មេងស្រី ក្នុងការឆ្លើយតបនឹង​ជំងឺអេដស៍។
    ដោះស្រាយផលប៉ះពាល់​នៃជំងឺកូវីត១៩ លើការឆ្លើយតបនឹង​ជំងឺអេដស៍ និងការកសាង​ត្រឡប់មកវិញ​ល្អប្រសើរត្រៀមខ្លួន​ចំពោះរាគត្បាត។
•    ជំងឺកូវីដ-១៩ នៅតែជាបញ្ហា ដែលយើងមិនទាន់អាច​ចុះបេសកកម្មបាន ជាហេតុបណ្តាល​ឱ្យមានផល​ប៉ះពាល់​សកម្មភាព​សម្រាប់​ត្រីមាសទី៣ និងត្រីមាសទី៤។
•    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា អំពាវនាវ​ដល់ជនរួមជាតិ​ទាំងអស់ឱ្យ​ចូលរួម​ជាមួយ​រាជរដា្ឋភិបាល​ក្នុងចរន្តជាតិ​តែមួយឆោ្ពះ​ទៅការបញ្ចប់​ជំងឺអេដស៍​នៅឆ្នាំ២០២៥
•    ស្របតាមគោលការណ៍ដែល “មិនទុកនរណាម្នាក់ចោល” យើងប្តេជ្ញា​អនុវត្តអភិក្រម​ដែលផ្តោតលើ​ការយក​ប្រជាពល​រដ្ឋជាគោល។
•    គោលនយោបាយ និងកំណែទម្រង់សំខាន់ៗ​របស់រាជរដ្ឋាភិបាល ដូចជាការធានា​វិសាលភាព​គ្របដណ្តប់​សុខភាពសកល ការគាំពារសង្គម និងកិច្ចខិតខំ​ប្រឹងប្រែង​ដទៃទៀត​ដែលសំដៅ​សម្រេច​គោលដៅ​អភិវឌ្ឍប្រកប ដោយចីរភាព​នៅកម្ពុជា។
•    លើកគម្រោងថវិកា៨០លាន រៀលក្នុងខេត្តនីមួយៗ​ដែលផ្តល់ជូន គម្រោងទីក្រុង​ពន្លឿនការ​ឆ្លើយតប  (Fast  Track City “PNP, BBG, BMC SRP”) ដើម្បីអនុវត្ត សជណ ២១៣ នៅថ្នាក់ ក្រោមជាតិ។ 

III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
    បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្ត​នៅក្នុង​របៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍​សំណេះ​សំណាល និងផ្តល់នូវ​អនុសាសន៍​លើចំណុច​សំខាន់ៗ​ដូចខាងក្រោម ៖
១- ករណីក្រុមបុរសរួម​ភេទជាមួយបុរស ដែលមានហានិភ័យ​ខ្ពស់នៃការ​ឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ត្រូវគិតគូជួប​ពិភាក្សាគ្នា និងសិក្សា​ជាមួយ​ដៃគូ​គ្រប់លំដាប់ថ្នាក់ ដើម្បីរកវិធីដោះស្រាយ និងទប់ស្កាត់​ការឆ្លង​មេរោគអេដស៍ និងជំងឺអេដស៍។
២- ឯកឧត្តម លោកជំទាវដែលទទួលបន្ទុកក្រសួង និងខេត្ត ត្រូវណែនាំដល់​ថ្នាក់ក្រសួង និងខេត្តឱ្យបន្តអនុវត្ត ស.ជ.ណ.លេខ២១៣ ដើម្បីឆ្ពោះ​ទៅទប់ស្កាត់​ការចម្លងថ្មី និងត្រូវរៀបចំ​ផែនការ​សកម្មភាព​អាទិភាពឱ្យ​ស្របគ្នានឹង​គោលការណ៍​នយោបាយ​យុទ្ធសាស្រ្ត​នីមួយៗ ដើម្បីឈានទៅ​រកភាព​ជោគជ័យ​នៃការប្រយុទ្ធនឹង​ជំងឺអេដស៍។
៣- ចំពោះកញ្ចប់ផែនការសកម្មភាព​ថវិកា៨០លានរៀល សម្រាប់ខេត្ត គម្រោងទីក្រុង​ពន្លឿនការ​ឆ្លើយតប  ( Fast  Track City) រាជធានីភ្នំពេញ  ខេត្តបាត់ដំបង សៀមរាប និងបន្ទាយ​មានជ័យ គឺគោលដៅ​របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍     ផ្តល់ជូន​ទៅគណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឹអេដស៍ខេត្ត ដើម្បីមាន​ថវិកា​សម្រាប់​ធ្វើការងារ​ប្រយុទ្ធនឹង​ជំងឹអេដស៍។
៣- ក្រសួងនីមួយៗត្រូវធ្វើការងារ​ជំងឺអេដស៍​ទៅតាមតួនាទី​របស់ខ្លួន ដូចជាសកម្មភាព​របស់ក្រសួង​ការបរទេស បានរៀបចំ​គណៈប្រតិភូ សម្រាប់​កិច្ចប្រជុំ​នៅអង្គការ​សហប្រជាជាតិ បញ្ជូលខ្លឹមសារ​នៃសេចក្តីថ្លែងការ​របស់​កម្ពុជា​ក្នុងសម័យ​ប្រជុំជាដើម។  
៤- កិច្ចប្រជុំជាន់ខ្ពស់​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពីជំងឺអេដស៍ គឺជាកិច្ចប្រជុំ​បន្តពីកិច្ចប្រជុំ​ឆ្នាំ២០១៦ ដែលមាន​គណៈប្រតិភូ​កម្ពុជា​ជាច្រើនរូប​បានអញ្ជើញទៅ​ចូលរួម ហើយរៀបចំ​រាល់៥ឆ្នាំម្តង​រហូតដល់​ឆ្នាំ២០៣០។
៥- ក្នុងអង្គប្រជុំ មានសេចក្តីថ្លែងការណ៍​ជាច្រើនចំណុចណាស់ ចំណុចខ្លះ​ធ្វើឱ្យ​មានការរសើប ដូចជា​សិទ្ធមនុស្ស និងការ​រើសអើង។ ឆ្លើយតបតាម​មតិរបស់​អង្គការ​សិទ្ធមនុស្ស សេចក្តីថ្លែងការណ៍​នយោបាយ​មាន៣ចំណុច ទី១). ចង់ឱ្យប្រទេស​ទាំងអស់​កុំឱ្យដាក់ទោស​លើអ្នក​ប្រើគ្រឿងញៀន ទី២). កុំឱ្យដាក់ទោស​លើស្រ្តី​បម្រើសេវា​កម្សាន្ត ទី៣). កុំឱ្យដាក់ទោស​ចំពោះការរៀប​អាពាហ៌ពិពាហ៌​រវាងមនុស្ស​ដែលមាន​ភេទដូចគ្នា។    មានប្រទេសខ្លះ​ដែលមានច្បាប់​តឹងតែង​មិនគាំទ្រ​នូវសេចក្តី​ថ្លែងការណ៍ គោលនយោបាយ​របស់អង្គការ​សហប្រជាជាតិ​ដែលបាន​ដាក់នោះទេ ហើយប្រទេស​ខ្លះបានទាមទារ​ឱ្យប្រទេស​កម្ពុជាគាំទ្រគាត់។
៦- គោលជំហររបស់ប្រទេសកម្ពុជា គឺគាំទ្រកម្មវិធីកាត់​បន្ថយគ្រោះថ្នាក់ (Harm Reduction) ក្នុងការប្រយុទ្ធទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍/​ជំងឺអេដស៍ ៖
    ទី១)- កម្ពុជាកំពុងតែអនុវត្ត​កម្មវិធីកាត់បន្ថយ​គ្រោះថ្នាក់ (Harm Reduction) មានដូចជា៖
•    កម្មវិធីចែកម្ជុលសឺរ៉ាំង ដែលបានអនុញ្ញាតឱ្យអង្គការ​ក្រៅរដ្ឋាភិបាល​ជាអ្នកចែកចាយ​ដល់អ្នកចាក់​គ្រឿងញៀន ដើម្បីទប់ស្កាតការ​រីករាលដាល​មេរោគអេដស៍ កាន់តែខ្លាំង​ថែមទៀត។
•    កម្មវិធីប្រើប្រាស់​ស្រោមអនាម័យ១០០% ដល់ប្រជាជនគន្លឹះ។ កម្មវិធីនេះ ត្រូវបាន​សម្តេចតេជោ ប្រកាសឱ្យប្រើប្រាស់​តាំងពីឆ្នាំ១៩៩៩។
ទី២)- កម្ពុជាមិនដាក់ទោស​អ្នកប្រើប្រាស់​គ្រឿងញៀន ដែលប្រើក្នុង​ចំនួនបន្តិចបន្តួច ព្រមទទួលយក​ការព្យាបាល និងស្តារនីតិសម្បទារ (មាត្រា ១០៥ និង ១០៦ នៃច្បាប់ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន)។
ទី៣)- កម្ពុជាពុំមានច្បាប់ណា​ដែលផ្តន្ទាទោស អ្នកស្រឡាញ់​ភេទដូចគ្នា ឬអ្នករួមភេទ​ជាមួយអ្នក​មាន​ភេទដូចគ្នា (SMS) និងអ្នក​បំប្លែងភេទ (TG) ឡើយ។
ទី៤)- ច្បាប់ស្តីពីការបង្ក្រាប​អំពើជួញ​ដូរមនុស្ស និងអំពើធ្វើ​អាជីវកម្មផ្លូវភេទ មិនបានចែង​អំពីទោសទណ្ឌ​លើអំពើ​ពេស្យាចារទេ បើគ្មាន​អំពើ​អូសទាញ​ក្នុងទីសាធារណៈ រឺសញ្ចារកម្ម (មាត្រា ២៣, ២៤, ២៥ និង២៦)។
ទី៥)- កម្ពុជាមិនផ្តន្ទា​ទោស​អ្នក​ជំងឺ​អេដស៍ទេ ប្រសិន​ការ​ឆ្លងនោះ​កើត​ឡើង​ដោយ​អចេតនា (មាត្រា១៨ នៃច្បាប់ស្តី    ពីការបង្ការ និងទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍/​ជំងឺអេដស៍។
៧- កិច្ចប្រជុំថ្ងៃទី០៣ ០៦ ២០២១ ដើម្បីធ្វើបច្ចុបន្បន្នភាព សម្រាប់​សមាជិកគណៈប្រតិភូ​ឱ្យបានដឹង​ពីដំណើរការ​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ជំងឺអេដស៍ សូម​ឯកឧត្តម ទា ផលា ធ្វើបទ​បង្ហាញ​អំពីកម្មវិធី​អេដស៍ វឌ្ឍនភាព បញ្ហាប្រឈម យុទ្ធសាស្រ្តជាតិ​លើកទី៥ និងស.ជ.ណ២១៣។
៨- ការឧបត្ថម្ភដល់​ក្រុមគ្រួសារ ឬបុគ្គល​ដែលមាន​អ្នកផ្ទុក​មេរោគអេដស៍ មិនត្រូវរក្សាការ​សម្ងាត់ចំពោះ​អ្នកផ្តល់សេវា ឬគ្រូពេទ្យ​ព្យាបាល​នោះទេ។ ការរក្សាការ​សម្ងាត់ គឺធ្វើតែ​ចំពោះ​មនុស្សទូទៅ​នៃស្ថានភាព​សង្គម ឬភូមិសាស្រ្ត បើសង្គម​មានការ​ប្រកាន់ ឬមានការ​រើសអើងខ្លាំង។
៩- កម្ពុជាបានឱ្យតំណាង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធាន​គណៈកម្មាធិការ​សម្រួល​មូលនិធិសកលប្រចាំ      កម្ពុជា (CCC) ដើម្បីក្តាប់ឱ្យបាន​នូវសេចក្តី​ត្រូវការ​នៃកម្មវិធី​ជំងឺអេដស៍ និងដឹងពី​បញ្ហាសុខភាព​សាធារណៈ ដឹងពីបញ្ហា​ប្រឈម និងសំណូមពរ  ដើម្បីរកវិធី​គាំពារ​ដល់សង្គម។

    ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោត​សរសើរ ដល់ថ្នាក់ដឹកនាំ​ទាំងអស់ ដែលមានការទំនាក់​ទំនង​គ្នាបានល្អ  រវាងថ្នាក់ដឹកនាំ​បច្ចេកទេស និងអគ្គលេខាធិការដ្ឋាន ដោយមានការ​ឯកភាព​គ្នាជាធ្លុងមួយ និងបន្តកិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដោយយកចិត្តទុកដាក់​ក្នុងការអនុវត្ត​ការងារឱ្យបាន​កាន់តែប្រសើរឡើង។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១: ១៧នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។


ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍ប្រជុំរួមប្រចាំខែឧសភា ឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍2.31 MB