
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំគណៈប្រតិភូកម្ពុជាដើម្បីត្រៀមសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ នៃមហាសន្និបាតអង្គការសហ ប្រជាជាតិ (ដែលនឹងប្រព្រឹត្តទៅតាមបណ្តាញវីដេអូ ពីថ្ងៃទី៨ ដល់១០ ខែមិថុនា ឆ្នាំ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រីជាសមាជិក សមាជិកាគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ នាយិកាអង្គការយូអិនអេដស៍ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងស្ថាប័នពាក់ព័ន្ធតាមបណ្តាញវីដេអូ កម្មវិធីZoom សរុបប្រមាណ១៨នាក់/គណនី។
សមាសភាពគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំជាន់ខ្ពស់អង្គការសហប្រជាជាតិរួមមាន :
១) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអ.ជ.ប.ជ.អ
២) ឯកឧត្តម ទា ផលា អនុប្រធានអ.ជ.ប.ជ.អ ទទួលបន្ទុកបច្ចេកទេស
៣) លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា
៤) ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល
៥) ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម
៦) ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រសួងសុខាភិបាល
៧) លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ
៨) លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល
៩) លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANA
១០) អ្នកស្រី ហាន សៀងហ៊ន នាយិកាប្រតិបត្តិអង្គការ AUA
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) ការណែនាំខ្លួនអ្នកចូលរួម
២) ចំណាប់អារម្មណ៍បើកកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី
៣) ចំណាប់អារម្មណ៍បណ្ឌិត វ្លាដាំងកា អេនទ្រីវ៉ា នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា
៤) បទបង្ហាញស្តីពីកិច្ចប្រជុំជាន់ខ្ពស់ ការរំពឹងទុក និងរបៀបវារៈកិច្ចប្រជុំដោយលោក អ៉ឹង ប៉ូលីន ទីប្រឹក្សាអង្គការយូអិនអេដស៍
៥) បទបង្ហាញស្តីពី ស្ថានភាពជំងឺអេដស៍នៅកម្ពុជា : សមិទ្ធផល និងបញ្ហាប្រឈម ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទទួលបន្ទុកបច្ចេកទេស
៦) ការចូលរួមរបស់គណៈប្រតិភូកម្ពុជានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី
៧) សំណួរ ចម្លើយ
៨) ប្រសាសន៍បិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី