ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញ​ផ្តល់​បទអន្តរាគមន៍​តាមបណ្តាញ​វីដេអូ ក្នុងការ​ដាក់ចេញ នូវរបាយការណ៍​ថ្មីស្តីពីការ​ប្តេជ្ញា​ចិត្ត​សកល​របស់ អង្គការ​យូនអិនអេដស៍​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២១ ចាប់ពីម៉ោង១០៖០០ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញផ្តល់​បទអន្តរាគមន៍​តាមបណ្តាញវីដេអូ ក្នុងការ​ដាក់ចេញ នូវរបាយការណ៍ថ្មី​ស្តីពីការប្តេជ្ញាចិត្ត​សកល​របស់ អង្គការ​យូនអិនអេដស៍​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក។ អង្គការ​យូនអិនអេដស៍​ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក បានរៀបចំ​ព្រឹត្តិការណ៍​តំបន់នេះ​ឡើង និងផ្សាយផ្ទាល់​តាមរយៈ​ទំព័រហ្វេស​ប៊ុក​ក្លិប​អ្នកឆ្លើយឆ្លង​បរទេស ដោយមានការ​ចូលរួម​ពីវាគ្មិន រួមមាន លោកអៀម៉ុន មឺហ្វី (នាយក អង្គការ យូអិនអេដស៍​តំបន់ អាស៊ីប៉ាស៊ីហ្វិក) អ្នកស្រី ជីល គីម (ប្រតិភូ​អង្គការ​ក្រៅ​រដ្ឋាភិបាលពី អូស្រ្តាលី) អ្នកស្រី អ៊ីកា ណូវីយ៉ាន់ទី (មន្រ្តី Youth Lead) និងថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ (នៅបន្ទប់​ប្រជុំ​ជាមួយ​ឯកឧត្តម ទេសរដ្ឋមន្រ្តី) តាមបណ្តាញ​វីដេអូ (៥គណនី) សរុប​ប្រមាណ ១១នាក់ ។

ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំ​ឡើងមុន​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តីពីមេរោគអេដស៍/​ជំងឺអេដស៍​នៃមហាសន្និបាត អង្គការ​សហប្រជាជាតិ ដែលក្នុងនោះ ​អង្គការ​យូអិនអេដស៍​បោះពុម្ព​របាយការណ៍​ថ្មី ដែលមាន​​ចំណងជើងថា ការប្តេជ្ញាចិត្ត​សកល សកម្មភាព​នៅ មូលដ្ឋាន ៖ ការកសាង រយៈពេល ២ទសវត្ស​នៃសាមគ្គីភាព​សកល​ដើម្បី​បញ្ចប់ អេដស៍។