ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

គណៈប្រតិភូកម្ពុជាដែលចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍យប់នេះ

អាកាប៉េ ភ្នំពេញ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១

កិច្ចប្រជុំជាន់ខ្ពស់របស់​អង្គការ​សហប្រជាជាតិស្តីពី​មេរោគអេដស៍/ជំងឺអេដស៍​នឹង​ចាប់ផ្តើម​នៅយប់នេះ នៅ​ទីស្នាក់ការ​កណ្តាល​របស់អង្គការ​សហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក។
គណៈប្រតិភូកម្ពុជា​ដែលដឹកនាំ​ដោយទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍នឹង​ចូលរួម​ក្នុងពិធី​បើកកិច្ចប្រជុំ​នៅពេល​យប់នេះ តាមបណ្តាញ​វីដេអូ នេះបើតាមការ​លើកឡើង​របស់ ឯកឧត្តម ស៊ុត ថងផាន់ នាយក​ខុទ្ទកាល័យ​[អ.ជ.ប.ជ.អ]​ឯកឧត្តម​ទេសរដ្ឋមន្ត្រី។
ឯកឧត្តម​នាយក​ខុទ្ទកាល័យ​បានចង្អុល​បង្ហាញថា ក្រៅពីកិច្ចប្រជុំ​ពេញអង្គ គណៈប្រតិភូ​កម្ពុជា​ចំនួន១០រូប​នឹងចូលរួម​ក្នុងវេទិកា​ចំនួន៥ ដែលរួមមាន [១] ការដោះស្រាយ​វិសមភាព​ក្នុងការ​បញ្ចប់​ជំងឺអេដស៍ ៖ ១០ឆ្នាំ​ឆ្ពោះទៅ​២០៣០ [២] ការដាក់​ប្រជាជន​និងសហគមន៍​ជាស្នូល​នៃការឆ្លើយតបនឹង​ជំងឺអេដស៍ [៣] ធនធាន​និងថវិកា​សម្រាប់​ការឆ្លើយតប​នឹង​ជំងឺអេដស៍​ប្រកបដោយ​ប្រសិទ្ធភាព [៤] ការលើក​កម្ពស់​សមភាព​យេនឌ័រ​និងការផ្តល់​អានុភាព​ដល់ស្ត្រី​និងក្មេងស្រី​ក្នុងការឆ្លើយតប​នឹងជំងឺអេដស៍ និង [៥] ការដោះស្រាយ​ផលប៉ះពាល់​នៃជំងឺឆ្លងរាត​ត្បាតសកល​ចំពោះ​ការឆ្លើយតប​នឹង​ជំងឺអេដស៍ និងការ​កសាង​ឡើងវិញ​ឱ្យបាន​ប្រសើរ​សម្រាប់​ការត្រៀម​នឹងជំងឺឆ្លង​រាត​ត្បាត​សកល។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា​ក៏នឹងចូលរួម​ក្នុងព្រឹត្តិការណ៍​មួយស្តីពី​តថភាព​នៃជីវិត ៖ យុវជន ភេទ និងមេរោគអេដស៍​ដែលនឹង​ប្រមូលផ្តុំ​ដោយសកម្មជន​យុវជន អ្នកនយោបាយ និងអ្នកជំនាញ​នានា ដើម្បីពិភាក្សា​អំពីសុខភាព​ផ្លូវភេទ និងបន្តពូជ​ព្រមទាំង​សិទ្ធិ​របស់យុវវ័យ​និងយុវជន។ល។
មន្ត្រីជាន់ខ្ពស់​មកពីអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងក្រសួង​សុខាភិបាល​សមាជិក​ព្រឹទ្ធសភា អភិបាលរង​រាជធានី​ភ្នំពេញ និងសមាជិក​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ដែលធ្វើ​ការ​ងារ​អេដស៍​គឺជាសមាសភាព​ដែល​ជាសមាជិក​​នៃគណៈ​ប្រតិភូ​នេះ។