ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី​ អៀង មូលី ប្រធាន​​អាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​​ជំងឺអេដស៍ ទទួលជួបនាយិកា​អង្គការ​យូអិនអេដស៍​ប្រចាំ​កម្ពុជា​ដើម្បី​ពិភាក្សា​ការងារ និងដែលមក​ជម្រាបលា

នាព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានទទួល​ជួបពិភាក្សា​ការងារ​ក្នុងឱកាស​ដែលអ្នកស្រី​បណ្ឌិត វ៉្លាដាំងកា អែនឌ្រីវ៉ា (Vladanka ANDREEVA) បញ្ចប់​បេសកកម្ម​ជានាយិកា​អង្គការ​​យូអិនអេដស៍ (UNAIDS) ប្រចាំ​កម្ពុជា។ ពិធីនេះ​បានប្រព្រឹត្ត​ទៅនៅ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយមានការ​ចូលរួមពីថ្នាក់ដឹកនាំ​អាជ្ញាធរ​រួមមាន ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា ឯកឧត្តម​វេជ្ជបណ្ឌិត រស់ សីលវ៉ាត់ ឯកឧត្តម ឈឹម ឃិនដារ៉េត និងឯកឧត្តម ស៊ុត ថងផាន់ ព្រមទាំង​អ្នកស្រីវេ​ជ្ជបណ្ឌិត Khin Cho WIN HTIN ទីប្រឹក្សា​ព័ត៌មាន​យុទ្ធសាស្រ្ត​នៃអង្គការ​យូអិនអេដស៍​ប្រចាំ​កម្ពុជា​ផងដែរ។
បន្ទាប់ពីមាន​ប្រសាសន៍​ស្វាគមន៍ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី បានថ្លែង​អំណរគុណ​ចំពោះអ្នកស្រី វ៉្លាដាំងកា អែនឌ្រីវ៉ា ដែលបាន​សហការ​ការងារ​យ៉ាងល្អ​ជាមួយ​អាជ្ញាធរ ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ធ្វើឱ្យសម្រេច​បាននូវលទ្ធផល​ជាច្រើន។ ហើយពេលនេះ អ្នកស្រីនាយិកា​បានបញ្ចប់​អាណត្តិ​ការងារ​នៅព្រះរាជា​ណាចក្រ​កម្ពុជា  ដោយត្រូវ​ទៅទទួល​ភារកិច្ចថ្មី គឺជាអ្នក​សម្រប​សម្រួល​របស់អង្គការ​សហប្រជាជាតិ​ប្រចាំប្រទេស Azerbaijan UN Coordinator ដែលមាន​ការទទួល​ខុសត្រូវជា​តំណាង​របស់​អគ្គលេខាធិការ អ ស ប។ ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី បានថ្លែងនូវ​ការសោកស្តាយ និងសម្តែង​អំណរគុណ​ចំពោះ​កិច្ចសហការ​ល្អរវាង​អាជ្ញាធរអេដស៍ និងអង្គការ UNAIDS ប្រចាំកម្ពុជា ដែលបាន​ហុចផ្លែផ្កា​ដ៏ត្រចះត្រចង់។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានជូនពរ​អ្នកស្រីនាយិកា​ឱ្យមាន​សុខភាពល្អ និងទទួល​បានជ័យ​ជម្នះ​គ្រប់ភារកិច្ច។
ជាការឆ្លើយតប អ្នកស្រី វ៉្លាដាំងកា អែនឌ្រីវ៉ា បានសម្តែងនូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាងក្រៃលែង និងបញ្ជាក់ថា​បានទទួលនូវ​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ដែលបានមក​បំពេញ​បេសកកម្ម​នៅព្រះរាជា​ណាចក្រកម្ពុជា រយៈពេល៤ឆ្នាំ​កន្លងមកនេះ ជាពិសេស​កិច្ចសហការល្អ ជាមួយ​អាជ្ញាធរ។ ក្នុងឱកាស​ជម្រាបលានេះ អ្នកស្រីនាយិកា​ក៏បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ដែលមាន​ការគាំទ្រ​យ៉ាងពេញ​ទំហឹងចំពោះ​អង្គការយូអិនអេដស៍ និងបានផ្តល់​នូវលទ្ធភាព​ជាម្ចាស់ការខ្ពស់ ព្រមទាំង​មានកិច្ចសហ ប្រតិបត្តិការ​យ៉ាងទូលំទូលាយ​ផងដែរ។ អ្នកស្រីនាយិកា​បានសំណូមពរ​ឱ្យអាជ្ញាធរ​បន្តកិច្ច​សហការ​ល្អជាមួយ​អង្គការយូអិនអេដស៍​ប្រចាំកម្ពុជា ដើម្បី​បានសម្រេច​គោលដៅ​ថ្មីៗបន្ថែមទៀត។