ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី១ ឆ្នាំ២០២១ តាមបណ្តាញ​វីដេអូ កម្មវិធីZoom ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ

នៅព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង៨:៣០ព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី១ ឆ្នាំ២០២១ តាមបណ្តាញ​វីដេអូ កម្មវិធីZoom ក្រោមអធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី​ជាប្រធាន និងតំណាង​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន (៣១) រាជធានី ខេត្ត (២៥) ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ (៨) សរុប ១០០គណនី (ជាង១០០នាក់)។

កិច្ចប្រជុំដំណើរការ​តាមរបៀប​វារៈដូចខាងក្រោម :
១) សុន្ទរកថា​ស្វាគមន៍​បើកកិច្ចប្រជុំ​ពេញអង្គ ដោយ​ឯកឧត្តមទេស​រដ្ឋមន្ដ្រី ប្រធានអាជ្ញាធរ
២) របាយការណ៍វឌ្ឍនភាព​នៃការឆ្លើយតប​ទៅនឹង​ការឆ្លង​រាលដាល​មេរោគអេដស៍ និងជំងឺអេដស៍​នៅកម្ពុជា​ក្នុងឆមាសទី១ ឆ្នាំ២០២១ បង្ហាញ​ជូនដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អ.ជ.ប.ជ.អ.
៣) បទបង្ហាញស្តីពី “លទ្ធផលនៃ​កិច្ចប្រជុំ​ជាន់ខ្ពស់ស្តីពី​មេរោគអេដស៍ និងជំងឺអេដស៍ នៅបុរីញូវយ៉ក ថ្ងៃទី ៨-១០ ខែមិថុនា ឆ្នាំ២០២១” ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស អ.ជ.ប.ជ.អ.
៣) បទបង្ហាញ “សេចក្តីប្រកាស​នយោបាយនៃ​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តីអំពីមេរោគអេដស៍ និងជំងឺអេដស៍​របស់អង្គការ​សហប្រជាជាតិ​ឆ្នាំ២០២១ និងដំណើរ​ឆ្ពោះទៅ​អនាគត” ដោយ Dr.  Khin Cho Win Htin ទីប្រឹក្សាព័ត៌មាន​យុទ្ធសាស្ត្រ និងលោក អ៊ឹង ប៉ូលីន ទីប្រឹក្សា​បច្ចេកទេស​របស់អង្គការUNAIDS ប្រចាំ​ប្រទេសកម្ពុជា
៤) កិច្ចពិភាក្សាពេញអង្គ ដឹកនាំដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី : ពិភាក្សាអនុម័ត​សេចក្តី​សម្រេចចិត្ត កិច្ចពិភាក្សា​ពេញអង្គ និង ពិភាក្សា​អនុម័ត​សេចក្​តីសម្រេចចិត្ត​នៃកិច្ចប្រជុំ​ពេញអង្គ​នៃកិច្ចប្រជុំ​ពេញអង្គ
៥) សុន្ទរកថាបិទ​អង្គប្រជុំដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
    សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តាញវីដេអូ កម្មវិធី ZOOM0.16 MB 
   សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តាញវីដេអូ កម្មវិធី ZOOM0.17 MB