ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃពុធ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុប្រធាន​ការិយាល័យ តាមបណ្តាញ​វីដេអូ កម្មវិធីZoom សរុប​ប្រមាណ៤៧នាក់/គណនី។

កិច្ចប្រជុំដំណើរការ​តាមរបៀបវារៈ​ដូចខាងក្រោម :
១) បទបង្ហាញស្តីពីរបាយការណ៍​សង្ខេបស្តីពី​លទ្ធផល​សកម្មភាព​ការងារ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រចាំខែមិថុនា ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) បទបង្ហាញស្តីពីការចូលរួម​ក្នុងកិច្ចប្រជុំ​ជាន់ខ្ពស់​ស្តីពីជំងឺអេដស៍​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយឯកឧត្តម ទា ផលា អនុប្រធាន​ទទួល​បន្ទុកបច្ចេកទេស
៣) មតិសំណេះ​សំណាល​របស់​ឯកឧត្តមទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។