ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​សីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ កិច្ចប្រជុំនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា​ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុប្រធាន​ការិយាល័យ តាមបណ្តាញវីដេអូ កម្មវិធី Zoom សរុប​ប្រមាណ៥៥នាក់/គណនី។

គោលបំណង​នៃកិច្ចប្រជុំដើម្បី ៖
-    ធ្វើបច្ចុប្បន្នភាព សកម្មភាព​ការងារ​របស់ថ្នាក់​ដឹកនាំ និងអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
-    ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ​ពីស្ថានភាព​រាលដាល និងការ​ឆ្លើយតប​នឹង​មេរោគអេដស៍ ។
-    ពិនិត្យ និងវាយតម្លៃ​ពីសមិទ្ធផល​ដែលសម្រេចបាន និងឧបសគ្គ​ក្នុងការ​អនុវត្តផែនការ​សកម្មភាព និងដាក់​ផែនការបន្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធាន​អង្គប្រជុំ មានប្រសាសន៍​ស្វាគមន៍​ដល់មន្រ្តីរាជការ​ទាំងអស់ដែល​បានចូលរួម និងបាន​ជម្រាបជូន​ពីដំណើរការ​នៃកិច្ចប្រជុំ តាមរបៀប​វារៈ​ដូចខាងក្រោម ៖
១) បទបង្ហាញស្តីពីរបាយការណ៍​សង្ខេបស្តីពី​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំខែ​សីហា និងទិសដៅ​ការងារ​ខែកញ្ញា  ឆ្នាំ២០២១ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ។
២) បទបង្ហាញស្តីពីការ​ដឹកនាំ​ដើម្បីបញ្ចប់ការ​រាលដាល​ជំងឺអេដស៍​នៅកម្ពុជា ដោយឯកឧត្តម ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស។
៣) មតិសំណេះសំណាល​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី។
៤) កិច្ចការផ្សេងៗ។

បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​អនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការធ្វើ        របាយការណ៍​ស្តីពីលទ្ធផល​សកម្មភាព​ការងារ​របស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍​ប្រចាំខែសីហា ឆ្នាំ២០២១ និងលើក​ទិសដៅ​សម្រាប់ខែកញ្ញា។

ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើ​បទបង្ហាញ​ដោយផ្តោតលើ​ចំណុចសំខាន់ៗ​ស្តីពីលទ្ធផល​សកម្មភាព​ការងារដូចខាងក្រោម ៖

I- បទបង្ហាញរបាយការណ៍​ស្តីពីលទ្ធផល​សកម្មភាព ការងារ​របស់ថ្នាក់​ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារ​ដែលសម្រេចបាន ៖
•    បានរៀបចំរបាយការណ៍​សង្ខេបស្តីពីសកម្មភាព​ការងារ ដែលជាសមិទ្ធផល​សំខាន់ៗ​សម្រេចបាន​រយៈពេល៥ឆ្នាំ    (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជូន​រាជរដ្ឋាភិបាល។
•    បានសម្ភាស​ជាមួយ Phnom Penh Post អំពីស្ថានភាព និងភាពជោគជ័យ​របស់ប្រទេស​កម្ពុជា​ក្នុងការ​ឆ្លើយតប     មេរោគអេដស៍ និងផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី។
•    បានសរសេរអត្ថបទ​កិច្ចប្រជុំ​ស្តីពីការផ្សព្វផ្សាយ​ការប៉ាន់ស្មាន​អំពីមេរោគអេដស៍ និងគោលដៅ ឆ្នាំ២០២៥ ជាភាសាខ្មែរ និងអង់គ្លេស ផ្សព្វផ្សាយ តាមទំព័រ​បណ្តាញ​អ៊ីនធឺណេត និងទំព័រ​ហ្វេសប៊ុក អ.ជ.ប.ជ.អ។
•    បានចេញលិខិត​ណែនាំ​ឱ្យរាជធានី ខេត្តចំនួន៤ ត្រៀមរៀបចំ​កៀរគរវិភាជ​ថវិកាចំនួន ៨០.០០០.០០០រៀល សម្រាប់ផែនការ​អនុវត្ត​សកម្មភាព និងឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍។
•    បានបញ្ចប់កិច្ចប្រជុំ​កម្រិតបច្ចេកទេស​ជាមួយ​ក្រសួងផែនការ NCHADS UNAIDS និងដៃគូ​ពាក់ព័ន្ធអំពីការ     រៀបចំយន្តការ​ផ្តល់អត្តសញ្ញាណកម្ម​គ្រួសារក្រីក្រ​ដល់អ្នក​ផ្ទុកមេរោគអេដស៍ នៅកន្លែងផ្តល់​ឱសថ​ប្រឆាំង​មេរោគអេដស៍។
•    បានផ្តល់ធាតុចូល​សម្រាប់រៀបចំ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត​ផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍជាតិ​២០១៩-២០២៣។
•    បានរៀបចំសិក្ខាសាលា​បណ្តុះបណ្តាល​មន្ត្រីអគ្គលេខា​ធិការដ្ឋាន ផ្តល់ចំណេះដឹង និងជំនាញ​ជាមូលដ្ឋាន​លើប្រធានបទ​ក្នុងការអនុវត្ត​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​សរសេរ​របាយការណ៍​វឌ្ឍនភាព និងសមិទ្ធផល​នៃការអនុវត្ត​ផែនការ។ វគ្គគ្រប់គ្រង និងភាពជា​អ្នកដឹកនាំ  (ជំនាញទន់/បញ្ញាអារម្មណ៍) និងអនុសញ្ញា​នៃការលុប​បំបាត់​ការរើសអើង​លើនារី។
២- បញ្ហាប្រឈម ៖
•    ការអូសបន្លាយនៃការ​រាតត្បាត​មេរោគ​កូវីដ-១៩ នៅតែបន្តផល​ប៉ះពាល់ដល់ការ​ធ្វើអន្តរាគមន៍ និងការ​ប្រមូល​ព័ត៌មាន​នៃការឆ្លើយតប​នឹងមេរោគអេដស៍ និង​ជំងឺអេដស៍។
•    មិនអាចចុះអភិបាល​នៅមូលដ្ឋាន។
៣- ជំហាន​សម្រាប់ខែ​បន្ទាប់ ៖
•    ចុះអភិបាលតាម​បណ្តា​ខេត្តនានា។
•    បន្តរៀបចំផែនការ​សកម្មភាព​ថវិកា និងអនុវត្ត​សកម្មភាព​សម្រាប់ការ​ឆ្លើយតបនឹង​មេរោគអេដស៍ ក្រសួង         ស្ថាប័ន ពិសេស​គម្រោង​ទីក្រុង​ពន្លឿន​ការឆ្លើយតបនឹង​ជំងឺអេដស៍  (FTC)។

II- បទបង្ហាញស្តីពីការ​ដឹកនាំដើម្បី​បញ្ចប់​ការរាលដាល​ជំងឺអេដស៍​នៅកម្ពុជា
ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា  អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ទទួល​បន្ទុក​បច្ចេកទេស បានបង្ហាញ​ពីការដឹកនាំ​ដើម្បីបញ្ចប់​ការរាលដាល​ជំងឺអេដស៍​នៅកម្ពុជា ហើយឆ្ពោះទៅ​សម្រេច​គោលដៅ​៩៥-៩៥-៩៥ នៅ​ឆ្នាំ២០២៥ យើងត្រូវ ៖
•    ធ្វើឱ្យសម្រេចគោលដៅ PrEP។
•    ត្រូវគិតគូរពី ART for PMTCT ដោយធ្វើឱ្យឡើងដល់ ៩៥%។
•    ត្រូវធ្វើតេស្តរកមេរោគអេដស៍​នៅក្នុងរដូវកូវីដ-១៩។
•    ត្រូវកែធនធានឱ្យត្រូវនឹង​ស្ថានភាព​បច្ចុប្បន្ន និងកែប្រព័ន្ធ​ឱ្យមាន​និរន្តរភាព។
•    ភាពជាអ្នកដឹកនាំដែល​ត្រូវតែធ្វើការ​ផ្លាស់ប្តូរ។
•    ការអភិវឌ្ឍន៍វិស័យសុខាភិបាល​តាមគំរូ 4s របស់ GFATM។
•    ដៃគូទាំងអស់ ត្រូវវិវឌ្ឍពីកម្មវិធី (Program) ទៅការ​ពង្រឹងប្រព័ន្ធ។
•    មន្រ្តីទាំងអស់ត្រូវមាន​ជំនាញទន់ (Soft Skills) ក្នុងការដឹកនាំ និងគ្រប់គ្រង។ ក្នុងនោះ អ្នកដឹកនាំ​ត្រូវចាប់       ផ្តើមមើលទៅ​លើសីលធម៌ និងក្រម​សីលធម៌​នៅក្នុង​អ្នកដឹកនាំ។
•    ត្រូវបញ្ចប់ការរីករាលដាល​មេរោគអេដស៍ ដោយប្រើ​ចរន្តជាតិ​តែមួយ និងពង្រឹង​ប្រព័ន្ធការ​អនុវត្តកម្មវិធី។
•    ត្រូវប្រើប្រាស់ចំណុចគោលដៅ​សកល២០២៥ ក្នុងការពិនិត្យ​ឡើងវិញនូវ​ផែនការ​យុទ្ធសាស្រ្ត។
•    ត្រូវមានយន្តការទប់ស្កាត់​ករណីឆ្លងថ្មី ពិសេសក្រុម​បុរសរួមភេទ​ជាមួយបុរស និងបំប្លែងភេទ ដែលបច្ចុប្បន្ន​ករណីថយ​ចុះបានតែ៧៥% ហើយ​គោលដៅ៩០% បើធៀប​នឹងឆ្នាំ២០១០។
•    ត្រូវយកសេចក្តីជូន​ដំណឹងលេខ ២១៣ ស.ជ.ណ. មកអនុវត្ត។
•    ត្រូវពង្រឹងប្រព័ន្ធថ្នាក់ក្រោម​ជាតិគាំទ្រ​កម្មវិធី។
•    ត្រូវពង្រឹងស្ថាប័នឆ្លើយតបនឹង​មេរោគអេដស៍។

III)- មតិសំណេះសំណាលរបស់​ឯកឧត្តមទេសរដ្ឋមន្ដ្រី
១- អគ្គលេខាធិការ ត្រូវពិនិត្យមើល និងធ្វើបច្ចុប្បន្នភាព​នូវអត្ថបទជា​ភាសាខ្មែរ និងភាសាអង់គ្លេស ឱ្យស៊ីសង្វាក់គ្នាពី​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ អ.ជ.ប.ជ.អ។ ចាត់តាំងឯកឧត្តម ស៊ន ពិសិដ្ឋ ឱ្យរៀបចំ​អត្ថបទសង្ខេប​ជាភាសាអង់គ្លេស​នៃកិច្ចប្រជុំ​នីមួយៗសម្រាប់ផ្សព្វផ្សាយ​តាមគេហទំព័រ (website) និង​ហ្វេសប៊ុក (Facebook) អាជ្ញាធរ។
២- អគ្គលេខាធិការដ្ឋាន ត្រូវរៀបចំ​មជ្ឈមណ្ឌល​ព័ត៌មាន ដោយធ្វើ​បច្ចុប្បន្នភាព បណ្ណាល័យ  មានបដា ផ្ទាំងប៉ាណូ និង      វីដេអូ​សម្រាប់ផ្សព្វផ្សាយ​អំពីវិធាន​ការការពារ ការធ្វើតេស្ត​ដោយខ្លួនឯង និងការ​ចម្លងមេរោគអេដស៍ និងជំងឺអេដស៍​នៅ អ.ជ.ប.ជ.អ។
៣- អ.ជ.ប.ជ.អ ទទួលបានជោគជ័យ​ដោយអនុវត្ត​ជាពហុវិស័យ​ក្នុងការឆ្លើយតប​ទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ដោយមាន​ការចូលរួម និងគាំទ្រ​ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជាពិសេស​បណ្តាញអ្នក​ផ្ទុកមេរោគ​អេដស៍។
៤- យើងមានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្រប​សម្រួលតែមួយ ទាំងនៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយមាន​ផែនការយុទ្ធ​សាស្រ្តជាតិ មានប្រព័ន្ធ​តាមដាន និងវាយតម្លៃ​ជាតិតែមួយ។ វិធីដែលល្អ គឺសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បីឱ្យ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រាជធានី/ខេត្ត ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងការឆ្លើយតប​ទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ប្រកប​ដោយប្រសិទ្ធ​ភាពខ្ពស់។
៥-    សម្រាប់ទៅថ្ងៃអនាគត បើគណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ទាំងអស់បាន​ដំណើរការ​បានល្អ ឯកឧត្តម       ទេសរដ្ឋមន្ដ្រី នឹងអញ្ជើញ​សម្តេចក្រឡាហោម ចុះទៅពិនិត្យ​នៅឃុំ/សង្កាត់ណាមួយ​ដែលអនុវត្តបានល្អ។
៦-    យើងត្រូវអនុវត្តឱ្យមាន​ប្រសិទ្ធភាព​តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលបាន​អំពាវនាវ​ដល់ជនរួម​ជាតិទាំងអស់​ឱ្យចូលរួម​ជាមួយ​រាជរដា្ឋភិបាល​ក្នុង ចរន្តជាតិ​តែមួយ ដើម្បីឆោ្ពះ​ទៅសម្រេចគោលដៅ​នៅឆ្នាំ២០២៥។
៧- ចំពោះ គម្រោងទីក្រុង​ពន្លឿនការឆ្លើយតបនឹង​ជំងឺអេដស៍  (FTC) គឺធ្វើទូទាំងខេត្ត ពិសេស​នៅខេត្តបាត់ដំបង។         ចំណុចដែល​ត្រូវធ្វើឱ្យបាន គឺនៅឃុំរកា ដោយ​ធ្វើជា​គំរូ។
៨-  ពិភពលោកកំពុងផ្តោត​ចក្ខុតម្រង់​មកកម្ពុជា ដើម្បីរៀនសូត្រ​ពីកម្ពុជា ហើយយក​ប្រទេសកម្ពុជា​ធ្វើជាគំរូ។
៩- សមិទ្ធផលដែលយើងទទួលបាន​មានជាបន្តបន្ទាប់ ដូចជា នៅតាមខេត្ត ក្រុង កំពុងរៀបចំ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​អេដស៍ បានបង្កើន​ថវិកាជាតិ​ជាប្រចាំ និងរាជរដ្ឋាភិបាល​បានសម្រេច​ចេញសេចក្តីជូន​ដំណឹង​លេខ២១៣សជណ.សស ។
១០- មន្រ្តីរាជការអាចចុះបេសកកម្ម​បានដោយប្រើ​ថវិកាមូល​និធិសកល (GF) ដោយគោរពនូវ​វិធានការ​សុខាភិបាល     ៣ការពារ ៣កុំ។
១១- មុខសញ្ញាសំខាន់បំផុត គឺក្រុមបុរសរួមភេទ​ជាមួយបុរស (MSM) អ្នកបំប្លែងភេទ (TG) និងអ្នកចាក់​គ្រឿងញៀន ដែលមានហានិភ័យ​ខ្ពស់នៃការឆ្លង​ជំងឺអេដស៍។ ត្រូវពិភាក្សាគ្នា ជាមួយដៃគូ​គ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរក​វិធីដោះស្រាយ និងពីវិធាន​ការការពារ ហើយផ្សព្វផ្សាយ​សារឱ្យបាន​ទូលំទូលាយ ដើម្បីទៅដល់​ក្រុមគោលដៅ​ទាំងនោះ (MSM, TG & អ្នកចាក់​គ្រឿងញៀន)។
១២- ប្រព័ន្ធធ្វើការងារប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍​ទាំងអស់ ត្រូវដាក់​បញ្ចូលក្នុង​ប្រព័ន្ធជាតិ​តែមួយ ទាំងក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលមាន National data base  Health  & non health information input (ID poor..,)។
    ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យ​មន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង​ទាំងអស់គ្នា ដោយយកចិត្ត​ទុកដាក់​ក្នុងការងារ​ឱ្យបានកាន់​តែប្រសើរ​ឡើង ដោយមាន​ការឯកភាព​គ្នាជាធ្លុង​មួយ មានសាមគ្គីភាព​ផ្ទៃក្នុងល្អ។

អង្គប្រជុំបានបញ្ចប់​នៅវេលាម៉ោង​១១:២៧នាទី ប្រកបដោយ​បរិយាកាស​រីករាយ និងស្និទ្ធស្នាល​ក្រៃលែង។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍ កិច្ចប្រជុំរួមប្រចាំខែសីហា ឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍2.17 MB