ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្ត​មទេសរដ្ឋ​មន្ត្រី អៀង មូលី អញ្ជើញ​ជាអធិបតី ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ជាន់ខ្ពស់​ស្តីពីគម្រោង ផ្តួចផ្តើម​ទីក្រុង​ពន្លឿន​ការឆ្លើយតប​នឹង​ជំងឺអេដស៍ តាម​បណ្តាញវីដេអូ

នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពី​ម៉ោង៩៖០០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ជាន់ខ្ពស់​ស្តីពីគម្រោង​ផ្តួចផ្តើម​ទីក្រុងពន្លឿន​ការឆ្លើយតប​នឹង​ជំងឺ​អេដស៍ តាម​បណ្តាញ​វីដេអូ កម្មវិធី Microsoft Teams។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង និងជាប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ នឹងជំងឺ​អេដស៍ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង បន្ទាយ​មានជ័យ និងសៀមរាប អ្នកស្រី​វេជ្ជបណ្ឌិត ឃិន ចូ (Whin Thin Khin Cho) នាយិកា​បណ្តោះ អាសន្នអង្គការ​UNAIDS​ប្រចាំកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​បច្ចេកទេស និង ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ តំណាង​ដៃគូអភិវឌ្ឍន៍ និងតំណាង​មន្ទីរជុំវិញ រាជធានី ខេត្តទីក្រុង​ពន្លឿន​ការឆ្លើយតបនឹង​ជំងឺ អេដស៍​ទាំង៤ ដូចជា សុខាភិបាល សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រតនាគារ ទីចាត់ការផែនការ​និងវិនិយោគ ព្រមទាំង​លេខាធិការដ្ឋាន​អេដស៍ និងកម្មវិធី​អេដស៍ សរុប​ចំនួន​៤៤នាក់/គណនី។

មានប្រសាសន៍​បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំឭកថា “កម្ពុជាគឺជា​ប្រទេសមួយ​ក្នុងចំណោម ប្រទេស៧​នៅលើ​ពិភពលោក ដែល​សម្រេច​បាន គោលដៅ​៩០-៩០-៩០ ក្នុងឆ្នាំ​២០១៧។ បច្ចុប្បន្ន គោលដៅ​៩៥-៩៥-៩៥របស់យើង​ត្រូវបានធ្វើ បច្ចុប្បន្នភាព​ជាផ្លូវការ នៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ ដែលមាន ៖ ១) គោលដៅ​៩៥ដំបូង​របស់ យើងគឺ​សម្រេចបាន​៨៤% មានន័យថា ៨៤%នៃ អ្នកផ្ទុក​មេរោគអេដស៍​ដឹងពី​ស្ថានភាពរ​បស់ពួកគេ ២) គោលដៅ​៩៥ទីពីររបស់យើង​គឺសម្រេច​បាន ៩៩% មានន័យថា ៩៩%នៃអ្នកដែល​ដឹងពីស្ថាន ភាពមេរោគអេដស៍​របស់ខ្លួន​កំពុងទទួល​ការព្យាបាល និង ៣) គោលដៅ៩៥​ទីបីរបស់យើង​គឺសម្រេច​បាន ៩៧% មានន័យថា ៩៧%​នៃអ្នកដែល​កំពុងទទួល ការព្យាបាល​ត្រូវបានពិនិត្យ​ឃើញថា​មានចំនួន មេរោគ​តិចបំផុត​ក្នុងឈាម។ ជាមួយ​នឹងវឌ្ឍនភាព ដែលប្រកប​ដោយការ​លើកទឹកចិត្ត​ទាំងនេះ សម្តេច តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​បានអំពាវ​នាវឱ្យ មានការ​ចូលរួម​ជាចលនាជាតិ​មួយ ដើម្បី​បញ្ចប់ជំងឺ អេដស៍​នៅឆ្នាំ២០២៥ ដែលមាន​រយៈពេល​៥ឆ្នាំមុន ការប្តេជ្ញាចិត្ត​ជាសកល។”

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា នៅក្នុងការផ្លាស់ប្តូរ របស់យើង​ពីភាពពឹងផ្អែក ទៅជាការ​ឆ្លើយតប​ប្រកប ដោយនិរន្តរភាព​ចំពោះការ​ឆ្លើយតបនឹង​ការឆ្លងរាលដាល​ជំងឺអេដស៍ យើងជួប​ប្រទះ​នូវបញ្ហា​ប្រឈម មួយចំនួន ៖ ១) ផ្អែកលើលំហាត់​គំរូមួយ ប្រទេស កម្ពុជានឹង​មិនដើរ​លើគន្លងផ្លូវ ដើម្បីកាត់​បន្ថយការ ឆ្លងថ្មី​រហូតដល់​គោលដៅ​ឆ្នាំ២០២៥ឡើយ ២) ការ ផ្តល់មូលនិធិ​មិនគ្រប់គ្រាន់​សម្រាប់ការ​បង្ការ​មេរោគអេដស៍ នៅក្នុងជំនួយ​នាពេលបច្ចុប្បន្ននេះ រារាំង ដល់ការពង្រីកអន្តរាគមន៍ប្រកបដោយភាពច្នៃប្រឌិត  ដែលផ្តោតលើប្រជាជនគន្លឹះវ័យក្មេង ៣) ផល ប៉ះពាល់លើកម្មវិធីអេដស៍កាន់តែធ្ងន់ឡើង ដោយ សារការ​កើនឡើង​នៃការឆ្លង​រាលដាល​ក្នុងសហគមន៍​នៃកូវីដ-១៩  នៅរាជធានីភ្នំពេញ និងក្រុងតាម បណ្តា​ខេត្តសំខាន់ៗ ជាពិសេស ចាប់ពី​ខែកុម្ភៈ ឆ្នាំ២០២១។ ជំងឺឆ្លង​រាតត្បាត​សកល​កូវីដ-១៩ បានបង្កើត​ឱ្យមាន​ស្ថានភាព​កាន់តែអាក្រក់​បន្ថែមទៀត និងរុញ​ការឆ្លើយតបនឹង​ជំងឺអេដស៍​របស់ យើងឱ្យធ្លាក់​ពីគន្លងផ្លូវ ពង្រីក​វិសមភាព និងបង្កឱ្យ មាន​គ្រោះថ្នាក់​នៃការវិនិយោគ​ក្នុងវិស័យ​សុខាភិបាល និងប្រព័ន្ធ​សម្រាប់​សុខាភិបាល និងត្រៀម បង្ការជំងឺឆ្លង​រាតត្បាត។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា នៅក្នុងបរិបទដែលម្ចាស់​ជំនួយកំពុងប​ន្តកាត់បន្ថយ​ការគាំទ្រ​របស់ខ្លួន នេះជាពេល​ដែលយើង​ទាំងអស់ គ្នាត្រូវ​កែប្រែគោល​នយោបាយ និងទំនាក់​ទំនង   ស្ថាប័ន ដើម្បីផ្លាស់​ប្តូរឥរិយាបថ និងការប្រើប្រាស់ ធនធាន ដើម្បីដោះស្រាយ​បញ្ហាដែល​រាំងស្ទះ ទៅតាម​បែបបទ​មួយឱ្យកាន់​តែមាននិរន្តរភាព។

នៅទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្រ្តីបាន​ស្នើឱ្យ មានការចែក​រំលែកនូវ ឧទាហរណ៍​ល្អៗ​នៃភាពជា អ្នកដឹកនាំ​មូលដ្ឋាន នៅរាជធានី​ភ្នំពេញ ខេត្ត បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដើម្បី ធ្វើការរួមគ្នា​តាមរយៈកិច្ច​សហប្រតិ​បត្តិការ ពង្រឹងការ ចូលរួម​ជាពហុវិស័យ និងការចូលរួម​ពីសហគមន៍ ប្រកប ដោយ​អត្ថន័យ ដើម្បី​ពន្លឿន​សកម្មភាព​នៅ ថ្នាក់ក្រោម​ជាតិជា​បន្ទាន់ ឆ្ពោះទៅរក​ការបង្ការ ការព្យាបាល ការថែទាំ និងការគាំទ្រ​ដ៏ទូលំទូលាយ ដោយការ​បង្កើនការ​វិនិយោគ ដើម្បីធានា​ថាគ្មាន នរណា​ម្នាក់ត្រូវ​បាន​ទុកចោល​ឡើយ។