ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់​ដឹកនាំ​ប្រចាំ​ខែកញ្ញា ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​កញ្ញា ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ អេដស៍។ កិច្ចប្រជុំនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា​ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុប្រធាន​ការិយាល័យ តាមបណ្តាញ​វីដេអូ កម្មវិធី Zoom សរុប​ចំនួន​៤៥នាក់/គណនី។
គោលបំណង​នៃកិច្ចប្រជុំ​ដើម្បី ៖
•    ធ្វើបច្ចុប្បន្នភាព សកម្មភាព​ការងារ​របស់ថ្នាក់​ដឹកនាំ និងអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
•    ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពី​ស្ថានភាព​រាលដាល និងការឆ្លើយតប​នឹងមេរោគ​អេដស៍ ។
•    ពិនិត្យ វាយតម្លៃពីសមិទ្ធផល​ដែលសម្រេចបាន និងឧបសគ្គ​ក្នុងការអនុវត្ត​ផែនការ​សកម្មភាព​និងដាក់​ផែនការ​បន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធាន​អង្គប្រជុំ មានប្រសាសន៍​ស្វាគមន៍ ដល់​មន្រ្តីរាជការ ទាំងអស់​ដែលបាន​ចូលរួម និងបាន​ជម្រាបជូន​ពីដំណើរការ​នៃកិច្ចប្រជុំ តាមរបៀប​វារៈ​ដូចខាងក្រោម ៖
១) បទបង្ហាញរបាយការណ៍​សង្ខេបស្តីពី​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំខែ​កញ្ញា និងទិសដៅ​ការងារ​ខែតុលា ឆ្នាំ២០២១ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការ។
២) បទបង្ហាញស្តីពីអាទិភាព​នៃការសម្រប​សម្រួល​ការឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺ​អេដស៍ ដោយ​ឯកឧត្តម ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស។
៣) មតិសំណេះសំណាល​របស់ឯក​ឧត្តមទេស​រដ្ឋមន្ដ្រី។
៤) កិច្ចការផ្សេងៗ។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការធ្វើ        របាយការណ៍ស្តីពី​លទ្ធផល​សកម្មភាព​ការងារ​របស់ថ្នាក់​ដឹកនាំ និងអគ្គលេខា​ធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ប្រចាំខែ​កញ្ញា ឆ្នាំ២០២១ និងលើកទិសដៅ​សម្រាប់​ខែតុលា។
ដោយមានការ​អនុញ្ញាតពី ឯកឧត្តម​ទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការ បានធ្វើ​បទបង្ហាញ​ដោយផ្តោត​លើចំណុច​សំខាន់ៗ​ស្តីពីលទ្ធផល​សកម្មភាព​ការងារ​ដូចខាងក្រោម ៖
I- បទបង្ហាញរបាយការណ៍​ស្តីពីលទ្ធផល​សកម្មភាព ការងារ​របស់ថ្នាក់​ដឹកនាំ និងអគ្គលេខា​ធិការដ្ឋាន
១- សកម្មភាពការងារ​ដែលសម្រេច​បាន ៖
•    បានរៀបចំរបាយការណ៍សង្ខេប​ស្តីពីសកម្មភាព​ការងារ ដែលជា​សមិទ្ធផល​សំខាន់ៗ​សម្រេច​បានរយៈពេល៥ឆ្នាំ    (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាល។
•    វគ្គបណ្តុះបណ្តាល​លើកទី២ ស្តីពីការគ្រប់គ្រង​ហិរញ្ញវត្ថុសា​ធារណៈ៖ ប្រព័ន្ធ​ថវិកា​ជាតិ។
•    សិក្ខាសាលាបណ្ដុះ​បណ្ដាល​ស្ដីពីជំនាញ​ទន់ (Soft Skills)
•    កិច្ចប្រជុំ ស្តីពីផលប៉ះពាល់​នៃការឆ្លង​រាលដាល​កូវីដ-១៩ក្នុង​សហគមន៍​លើការធ្វើតេស្តឈាម​រកមេរោគ​អេដស៍។
•    កិច្ចប្រជុំស្តីពីការ​ជំរុញការ​អនុវត្ត​គម្រោង​ទីក្រុង​ពន្លឿនការ​ឆ្លើយតប​មេរោគ​អេដស៍
•    ប្រមូលទិន្នន័យពីក្រុម​ប្រជាជន​គន្លឹះ ដើម្បីបានព័ត៌មាន​ថ្មីៗពីចំនួន KP, PLHIV, VCCT, MSM- TG, FEW និងការ​អនុវត្ត PrEP។
•    រៀបចំកែសម្រួល TRC សម្រាប់​ត្រីមាស​ទី៣ ដើម្បីស្នើសុំ​អនុវត្ត​សកម្មភាព​មូលនិធិសកល​ឡើងវិញ បន្ទាប់ពី កូវីដ-១៩ធូរ​ស្បើយ។
២- បញ្ហាប្រឈម ៖
•    ការអូសបន្លាយ​នៃការរាតត្បាត​មេរោគកូវីដ-១៩ នៅតែបន្ត​ផលប៉ះពាល់​ដល់ការ​ធ្វើអន្តរាគមន៍ និងការ​ប្រមូល ព័ត៌មាន​នៃការឆ្លើយតប​នឹងមេរោគ​អេដស៍ និង​ជំងឺ​អេដស៍។
•    ព័ត៌មានហិរញ្ញប្បទាន​ក្នុងការផ្តល់​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល។
៣- ជំហាន​សម្រាប់ខែ​បន្ទាប់ ៖
•    ចុះអភិបាលតាម​បណ្តាខេត្តនានា។
•    បន្តរៀបចំផែនការ​សកម្មភាព​ថវិកា និងអនុវត្ត​សកម្មភាព​សម្រាប់ការ​ឆ្លើយតបនឹង​មេរោគអេដស៍ ក្រសួង         ស្ថាប័ន ពិសេស​គម្រោង​ទីក្រុង​ពន្លឿន​ការឆ្លើយតប​នឹងជំងឺ​អេដស៍  (FTC)។
•    ការរៀបចំកិច្ចប្រជុំពេញ​អង្គអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ​អេដស៍លើក​ទី២ រៀបចំ​សន្និបាត​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងទិវា​ពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១។
•    គោលការណ៍ស្នើសុំ​ធានាចំណាយ​លើគម្រោង​សិក្សាស្រាវជ្រាវ អំពីការ​បង្កើត​សន្ទានុក្រម​ស្តីពីមេរោគ​អេដស៍ និងជំងឺ​អេដស៍ ឆ្នាំ២០២១។
•    រៀបចំកិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស
II- បទបង្ហាញស្តីពីការដឹកនាំ​ដើម្បី​បញ្ចប់ការរាលដាល​ជំងឺអេដស៍នៅ​កម្ពុជា
ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា  អនុប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ទទួល​បន្ទុកបច្ចេកទេស បាន បង្ហាញ​ពីអាទិភាព​នៃការសម្រប​សម្រួល​ក្នុងការ​ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ៖
•    ត្រូវមានវិធានការ​ប្រទាក់​ក្រឡាគ្នា​រវាងការបង្ការ ការស្វែងរក​អ្នកឆ្លង​ដើម្បីព្យាបាល និងប្រើប្រាស់​ថ្នាំឱ្យបាន ជាប់លាប់។
•    កត្តាជោគជ័យ​ក្នុងការទប់ស្កាត់​ការ​រាតត្បាតឱ្យ​បាន​៩៥%នៅឆ្នាំ​២០២៥។
•    ការអភិវឌ្ឍន៍វិស័យសុខាភិបាល​តាមគម្រូ 4s របស់ GFATM។
•    មន្រ្តីទាំងអស់ត្រូវមានជំនាញទន់ (Soft Skills)ក្នុងការដឹកនាំ និងគ្រប់គ្រង។ ក្នុងនោះ អ្នកដឹកនាំ​ត្រូវចាប់ ផ្តើមមើល​ទៅលើ សីលធម៌ និងក្រម​សីលធម៌​នៅក្នុង​អ្នកដឹកនាំ។
•    ត្រូវបញ្ចប់ការ​រីករាលដាល​មេរោគ​អេដស៍ ដោយប្រើចរន្ត​ជាតិតែមួយ និងពង្រឹង​ប្រព័ន្ធការ​អនុវត្តន៍​កម្មវិធី។
•    ត្រូវប្រើប្រាស់​ចំណុចគោលដៅ​សកល​២០២៥ ក្នុងការពិនិត្យ​ឡើងវិញ​នូវផែនការ​យុទ្ធសាស្រ្ត។
•    ត្រូវយក​សេចក្តីសម្រេច ស.ជ.ណ. ២១៣ មកអនុវត្ត។
•    ត្រូវពង្រឹងប្រព័ន្ធថ្នាក់​ក្រោមជាតិ​គាំទ្រ​កម្មវិធី។
•    ត្រូវពង្រឹងស្ថាប័ន​ឆ្លើយតបនឹង​មេរោគ​អេដស៍។
III)- មតិសំណេះសំណាល​របស់ឯកឧត្តម​ទេសរដ្ឋមន្ដ្រី
១- ក្នុងបរិបទនៃជំងឺកូវីដ-១៩ មន្រ្តីរាជការ​អាចចុះបេសកកម្មបាន​ដោយប្រើថវិកា​មូលនិធិសកល (GF) ដោយ គោរពនូវវិធាន​ការសុខាភិបាល       ៣ការពារ ៣កុំ។ វាជាភ័ព្វសំណាង​របស់ប្រជាជន​កម្ពុជាដែលបាន​ចូលរួមចាក់ វ៉ាក់សាំង​បានច្រើន យើងត្រូវ​បន្តប្រុង​ប្រយ័ត្នខ្ពស់ ដោយត្រូវចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់ខ្លួន​ឱ្យស្រប​តាមពាក្យ ស្លោក  “រៀនរស់​នៅធម្មតា​ជាមួយវីរុស  កូវីដ-១៩ តាមបែប​គន្លងថ្មី ក្នុងបរិបទ​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩”។
២- ឯកឧត្តម ទា ផលា និងឯកឧត្តម ឈឹម ឃិនដារ៉េត ត្រូវបន្តរៀបចំ​កិច្ចប្រជុំជា មួយគណៈកម្មាធិការ អេដស៍ក្រសួង​មហាផ្ទៃ ដើម្បីឱ្យគាត់ណែនាំ​ដល់គណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺ​អេដស៍ និងបន្តទំនាក់​ទំនងជាមួយ ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដើម្បីបញ្ជាក់​ពីកញ្ចប់​ផែនការ​សកម្មភាព​ថវិកា៨០លានរៀល។
៣- ចំពោះអង្គការ​ក្រៅរដ្ឋាភិបាល (NGOs) ឬអង្គការ​សង្គមស៊ីវិល (CSOs) ដោយសង្កត់​ធ្ងន់លើការ ពង្រឹង​ប្រព័ន្ធជាតិ (strengthening country system)  ដើម្បីមកធ្វើការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រាជធានី/ខេត្ត ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់។ រៀបចំ National data base មួយ ដែលមាន Health  & non health information input (ID poor..,)។  
៤- ឯកឧត្តម ឈឹម ឃិនដារ៉េត ត្រូវបន្តរៀបចំ​កិច្ចប្រជុំ​ជាមួយគណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួងមហាផ្ទៃ ដើម្បីឱ្យ គាត់ណែនាំ​ដល់គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ស្រុក ខណ្ឌ និងឃុំ សង្កាត់​គ្រប់រាជធានី ខេត្ត និងធ្វើផែនការ​ថវិកា។ ជំរុញការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ឱ្យល្អប្រសើរ​ឡើង ពិសេស​អំពីគម្រោង​ទីក្រុង​ពន្លឿនការ ឆ្លើយតបនឹង​ជំងឺអេដស៍ ( Fast  Track City)។  ត្រូវបន្តទំនាក់ទំនង​ជាមួយក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​អំពីថវិកា ៨០លានរៀល ផ្តល់ជូនទៅ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្ត ប្រធានលេខាធិការរ​ដ្ឋាន ដើម្បីមាន​ថវិកា សម្រាប់ធ្វើការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
៥- ត្រូវបន្តទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន រាជធានី/ខេត្ត ដោយណែនាំពីសកម្មភាព​ដែលគាត់ត្រូវតែធ្វើ និងផ្ញើ     របាយការណ៍​មកឱ្យអ.ជ.ប.ជ.អទាន់​ពេលវេលា​ក្នុងកិច្ចប្រជុំ​ពេញអង្គ​លើកទី២ ដើម្បីទទួលបាន​ការលើក​ទឹកចិត្តនិង ប័ណ្ណសរសើរពី​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ គឺយកថ្ងៃទី២0 ខែធ្នូ និងសន្និបាត​នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បើសភាពការណ៍​មិនទាន់​អនុគ្រោះ ធ្វើតាមបណ្តាញ​វីដេអូ កម្មវិធី Zoom ពីម៉ោង៨:០០-១២:០០នាទីព្រឹក។
៦- ត្រៀមផ្តល់រង្វាន់ដោយ​វាយតម្លៃលើទី១) មានរបាយការណ៍ ទី២) របាយការណ៍​ផ្តល់ជូនទាន់​ពេលវេលា ទី៣)    ស្ថាប័ន បានរៀបចំ​គណៈកម្មាធិការ​អេដស៍ និងបាន​ប្រជុំគណៈកម្មាធិការ​អេដស៍ដែរ​ឬទេ ទី៤) មានផែនការ សកម្មភាពឬទេ(ចំគោលដៅឬទេដូចជា​សម្របសម្រួល​កិច្ចប្រជុំជាន់​ខ្ពស់នៃមហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ជំងឺអេដស៍) ទី៥ បានលើក​ផែនការ​ថវិកាឬទេ (ខេត្ត FTC ៨០លាន) និងទី៦) មានសហការ​ជាមួយអង្គការ សង្គមស៊ីវិល​ឬទេ។
៧- និតិវិធីកំណត់លក្ខណ​សម្បត្តិនៃការផ្តល់​រង្វាន់ដល់​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង និងរាជធានី ខេត្ត៖
    បានពិន្ទុ១០០% ជូនមេដាយ
    បាន៨០% ជូនប័ណ្ណសរសើរ
    បាន៥០% ប័ណ្ណទទួលស្គាល់​ការងារ
    ជាទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំ​ឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំ​ប្រឹងប្រែង ទាំងអស់គ្នា ដោយយក​ចិត្តទុកដាក់​ក្នុងការងារ​ឱ្យបានកាន់​តែប្រសើរ​ឡើង ដោយមានការ​ឯកភាពគ្នា​ជាធ្លុងមួយ មានសាមគ្គីភាព​ផ្ទៃក្នុងល្អ។
អង្គប្រជុំបាន​បញ្ចប់នៅវេលា​ម៉ោង១១:២៥នាទី ប្រកបដោយ​បរិយាកាស​រីករាយ និងស្និទ្ធស្នាល​ក្រៃលែង។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍កិច្ចប្រជុំរួមប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍2.06 MB