
នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍភាពការងារ និងអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២ នៅស្នាក់ការគណបក្ស ឃុំភារីមានជ័យ ដោយចាប់ផ្តើមនៅវេលាម៉ោង៨:៣០នាទីព្រឹក និងឃុំស្វាយ រំពារ វេលាម៉ោង១:៣០នាទីរសៀល ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំងពីរ និងក្រុមការងារចុះពង្រឹងភូមិនីមួយៗ គណៈអចិន្រ្តៃយ៍គណបក្សស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ ប្រធានភូមិ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍រដ្ឋបាលឃុំ នាយកសាលា តាមបណ្តាញវីដេអូ កម្មវិធី Zoom សរុបប្រមាណ៧៧នាក់/គណនី។