ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បាន​អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារប្រចាំ​ខែកញ្ញា និងទិសដៅ ខែតុលា ឆ្នាំ២០២១

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ បាន​អញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំ​ស្តីពីកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែកញ្ញា  និងទិសដៅ ខែតុលា ឆ្នាំ២០២១។ កិច្ចប្រជុំ​នេះមានការ​ចូលរួមពី ឯកឧត្តម សត្យា វុធ អ្នកតំណាង​រាស្រ្ត មណ្ឌល​កំពង់ស្ពឺ ទទួល​បន្ទុកការងារ​ចុះជួយ​ស្រុកបសេដ្ឋ  ឯកឧត្តម ហេង សុខគង់    អនុប្រធានទី១ ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ឃុំទាំង១៥ គណៈ​អចិន្រ្តៃយ៍​គណបក្សស្រុក និងប្រធាន​គណបក្សឃុំទាំង១៥ តាមបណ្តាញ​វីដេអូ កម្មវិធី Zoom សរុប​ប្រមាណ​២៣នាក់/គណនី។
អង្គប្រជុំសម្រេច៖
ទី១)- ផ្ទៀងផ្ទាត់ឈ្មោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​បញ្ជី​បោះឆ្នោតគ.ជ.ប។
ទី២)- ពិនិត្យលើ​អត្តសញ្ញាណ​ប័ណ្ណឱ្យ​បានត្រឹមត្រូវ។
ទី៣)- ប្រធានក្រុមការងារ​គណបក្ស​ចុះជួយឃុំ ត្រូវត្រៀម ទី)១- រៀបចំរបាយ​ការណ៍ឃុំ សង្កាត់ ទី២)- រៀបចំផែនការ​អភិវឌ្ឍ ឃុំ សង្កាត់ និងផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ការបោះឆ្នោត។