
នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍភាពការងារ និងអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្ស ឃុំពោធិ៍ម្រាល ដោយចាប់ផ្តើមនៅវេលាម៉ោង៨:៣០នាទីព្រឹក និងឃុំនិទាន វេលាម៉ោង១:៣០នាទីរសៀល ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំងពីរ និងក្រុមការងារចុះពង្រឹងភូមិនីមួយៗ គណៈអចិន្រ្តៃយ៍គណបក្សស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ ប្រធានភូមិ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍រដ្ឋបាលឃុំ នាយកសាលា តាមបណ្តាញវីដេអូ កម្មវិធី Zoom សរុបប្រមាណ៧៧នាក់/គណនី។
អង្គប្រជុំសម្រេច៖
ទី១)- ផ្ទៀងផ្ទាត់ឈ្មោះសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងបញ្ជីបោះឆ្នោតគ.ជ.ប ដើម្បីជំរះបញ្ជី។
ទី២)- ធ្វើជំរឿនស្ថិតិ និងពិនិត្យលើអត្តសញ្ញាណប័ណ្ណឱ្យបានត្រឹមត្រូវ។
ទី៣)- ប្រធានក្រុមការងារគណបក្សចុះជួយឃុំ ត្រូវត្រៀម ទី)១- រៀបចំរបាយការណ៍សមិទ្ធិផលឃុំ សង្កាត់ ទី២)- រៀបចំផែនការអភិវឌ្ឍ ឃុំ សង្កាត់ និងផែនការហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោត។
ទី៤)- ក្រុមការងារត្រូវចុះទៅតាមផ្ទះជាមួមេភូមិដើម្បីបញ្ចុះបញ្ចូលឱ្យចូលជាសមាជិកបក្ស។