
នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ធ្វើបទសម្ភាសន៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី គឺជាហត្ថលេខីមួយរូប ដែលបានចុះហត្ថលេខាលើឯកសារ៤ ៖
ទី១)- កិច្ចចុងក្រោយនៃសន្និសីទទីក្រុងប៉ារីស
ទី២)- កិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយនៃជម្លោះនៅកម្ពុជា
ទី៣)- កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាន អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា
ទី៤)- សេចក្តីប្រកាសអំពីការស្តារ និងកសាងឡើងវិញនៃប្រទេសកម្ពុជា