ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​​ជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំ​ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះមាន ការចូល​រួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា​ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ នៅបន្ទប់​ប្រជុំ​ផ្ទាល់ និង អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុប្រធាន​ការិយាល័យ តាមបណ្តាញ​វីដេអូ កម្មវិធី Zoom។

កិច្ចប្រជុំដំណើរ​ការតាម​របៀបវារៈ​ដូចខាងក្រោម :
១) បទបង្ហាញស្តីពីគោលដៅ៩៥-៩៥-៩៥ ឆ្នាំ២០២៥ ដោយ​ឯកឧត្តម ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស
២) បទបង្ហាញពីរបាយការណ៍​សង្ខេប​ស្តីពីលទ្ធផល សកម្មភាពការងារ​ប្រចាំខែ​វិច្ឆិកា និងទិសដៅ​ការងារ ខែធ្នូ ឆ្នាំ២០២១ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
៣) ការប្រកាស​សមាសភាព​ទីប្រឹក្សា អគ្គលេខា​ធិការរង និងជំនួយការ​ដែលបាន​ទទួលការ តែងតាំងថ្មី
៤) មតិសំណេះសំណាល បូកសរុប​លទ្ធផលការងារ និងប្រសាសន៍​បិទកិច្ចប្រជុំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី។