ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ទិវាពិភពលោកប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង​៨:០០ព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានប្រារព្ធ​ទិវាពិភព​លោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ២០២១  ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី​នាងកញ្ញា ជាប្រធាន និងតំណាង​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន (៣២) រាជធានី ខេត្ត (២៥) ដៃគូ​អភិវឌ្ឍន៍ និងអង្គការ​ជាតិ អន្តរជាតិ (១១) នៅបន្ទប់ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  និងតាម​បណ្តាញ​វីដេអូ កម្មវិធីZoom។

កម្មវិធីបានដំណើរការ​តាមរបៀបវារៈ​ដូចខាងក្រោម :
១) ចំណាប់អារម្មណ៍​របស់អ្នកស្រី ហាន សៀងហ៊ន តំណាង​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍ (AUA)
២) ចំណាប់អារម្មណ៍​របស់លោក ជួប សុខចំរើន តំណាង​គណៈកម្មាធិការ​សម្រប​សម្រួល​ប្រយុទ្ធនឹង​ជំងឺអេដស៍ (HACC)
៣) ចំណាប់អារម្មណ៍​របស់លោក អ៉ឹង ប៉ូលីន ទីប្រឹក្សា​គាំទ្រ​សហគមន៍ អង្គការ UNAIDS ប្រចាំកម្ពុជា
៤) របាយការណ៍សង្ខេបស្តីពី​ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីករាលដាល និងស្ថានភាព​មេរោគ​អេដស៍ និងជំងឺអេដស៍​នៅកម្ពុជា​ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អាជ្ញាធរ​ទទួល​បន្ទុក​បច្ចេកទេស
៥) សារលិខិតសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្ធទិវា​ពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ២០២១ អាន​ដោយ​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលីប្រធាន​អាជ្ញាធរ។