ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំពេញ​អង្គអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី២ ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី

នៅព្រឹកថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចាប់ពី​ម៉ោង៨:៣០​នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី២ ឆ្នាំ២០២១ នៅ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងតាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និងសម្លេង​ផ្ទាល់ (Zoom Meeting) ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី​ជាប្រធាន និងតំណាង​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូ​អភិវឌ្ឍន៍ និងអង្គការ​ជាតិ អន្តរជាតិ នៅបន្ទប់​ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  និងតាម​រយៈប្រព័ន្ធ​បញ្ជូនរូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) ចំនួន ១៣៦នាក់​និងគណនី។ ក្នុងនោះ នៅកន្លែង​ប្រារព្ធពិធី មានការ​ចូលរួមពី  ឯកឧត្តម លោកជំទាវ ជាប្រធាន​និងតំណាង​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម នៃក្រសួង​សេដ្ឋកិច្ច  និងហិរញវត្ថុ  មជ្ឍមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  សេីស្បែក  និងកាមរោគ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ចំនួន ២៧នាក់។

កិច្ចប្រជុំដំណើរការ​តាមរបៀបវារៈដូចខាងក្រោម :
១) សុន្ទរកថាស្វាគមន៍​បើកកិច្ច​ប្រជុំពេញអង្គ លើកទី២ ដោយ  ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អៀង  មូលី  ប្រធាន អ.ជ.ប.ជ.អ
២) បទបង្ហាញ និងការផ្សព្វផ្សាយ​​ព្រមទាំងដាក់​​ឱ្យអនុវត្តនូវ“ប្រព័ន្ធ​​ត្រួតពិនិត្យការ​​អនុវត្តលិខិត​​លេខ២១៣​ស.ជ.ណ.សស ស្តីពីវិធាន​ការ​ទាក់ទង​នឹងការឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺអេដស៍” ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការ អ.ជ.ប.ជ.អ.
៣) បទបង្ហាញ​ស្តីពី រួមគ្នា “បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​សកល” ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា  អនុប្រធាន អ.ជ.ប.ជ.អ
៤) កិច្ចពិភាក្សា​អនុម័ត​សេចក្តី​សម្រេចចិត្ត​នៃកិច្ចប្រជុំ​ពេញអង្គ  ដឹកនាំដោយ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី  ប្រធាន អ.ជ.ប.ជ.អ
៥) សុន្ទរកថា និងអនុសាសន៍បិទ​កិច្ចប្រជុំ​ដោយ ឯកឧត្តម​ទេសរដ្ឋមន្រ្តី  អៀង  មូលី ប្រធាន អ.ជ.ប.ជ.អ។

 ព័ត៌មានផ្សព្វផ្សាយទូរទស្សន៍ជាតិកម្ពុជា ទទក

 

 ព័ត៌មានផ្សព្វផ្សាយទូរទស្សន៍ BTV News