ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២១ និង​លើក​ទិសដៅ​ឆ្នាំ២០២២ នៅ​សាល​ប្រជុំ​អាជ្ញា​ធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍

នៅព្រឹកថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ចាប់ពី​ម៉ោង៨:៣០​នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២១ និងលើក​ទិសដៅ​ឆ្នាំ២០២២ នៅសាល​ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងតាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និងសម្លេង​ផ្ទាល់ (Zoom Meeting) ក្រោម​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី​ជាប្រធាន និងតំណាង​គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន រាជធានី ខេត្ត  កាកបាទ​ក្រហម​កម្ពុជា   ដៃគូ​អភិវឌ្ឍន៍ និងអង្គការ​ជាតិ អន្តរជាតិ នៅសាល​ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  និងតាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) ចំនួន​ប្រមាណ ២០០នាក់។

សន្និបាតដំណើរការ​តាមរបៀបវារៈ​ដូចខាងក្រោម :
១) សុន្ទរកថាស្វាគមន៍​បើកសន្និបាត ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី  អៀង មូលី  ប្រធាន អ.ជ.ប.ជ.អ
២) របាយការណ៍​វឌ្ឍនភាព នៃការឆ្លើយតប​ទៅនឹងការ​ឆ្លងរាលដាល មេរោគ​អេដស៍ និងជំងឺអេដស៍​នៅកម្ពុជា​ក្នុងឆមាសទី២ ឆ្នាំ២០២១ និងទិសដៅ​អនុវត្ត​ឆ្នាំ២០២២  បង្ហាញ​ជូនដោយ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការ  អ.ជ.ប.ជ.អ
៣) បទបង្ហាញស្តីពីការចូលរួម​កែលម្អ​គុណភាព​សេវា​ដែលដឹកនាំ​ដោយ​សហគមន៍  ដោយលោក ញឹម ដាឡែន ទីប្រឹក្សា​បច្ចេកទេស​ផ្នែកព័ត៌មាន​យុទ្ធសាស្រ្ត  អង្គការ  FHI360 គម្រោង EpiC
៤) បទបង្ហាញស្តីពី​សមិទ្ធផល​នៃគម្រោង​ពង្រឹង​ប្រព័ន្ធ​សហគមន៍​គាំទ្រ​បណ្តាញ  និងវេទិការ​សហគមន៍ FonPAM/DFonPAM ដោយលោក ទឹម វរ៉ា នាយក​ប្រតិបត្តិ​អង្គការ  HACC
៥) បទបង្ហាញស្តីពី​វឌ្ឍនភាព​នៃការ​អនុវត្ត​គម្រោងទីក្រុង​ពន្លឿន​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅខេត្ត​បាត់ដំបង បង្ហាញដោយ លោកវេជ្ជ. ស៊ូ សានិត អនុប្រធាន​មន្ទីរសុខា​ភិបាល និងជាប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្តបាត់ដំបង
៦) បទបង្ហាញស្តីពី វឌ្ឍនភាពនៃ​ការឆ្លើយតប​នឹង​មេរោគអេដស៍ និងជំងឺអេដស៍​ក្នុងការថែទាំ និងព្យាបាល ឆ្នាំ២០២១ បង្ហាញ​លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា អនុប្រធាន​ក្តាប់រួម​ដឹកនាំ​ការងារ​​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS)
៧)  បទបង្ហាញស្តីពី រួមគ្នា “បញ្ចប់​វិសមភាព បញ្ចប់អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​សកល” ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អ.ជ.ប.ជ.អ
៨) សំណួរ ចម្លើយ និង​កិច្ចពិភាក្សារួម
៩)  ការប្រកាស​ទទួល​ស្គាល់សមិទ្ធផល​ការងារ​ឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍​ឆ្នាំ២០២១ ដល់សមាជិក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងអង្គការ​ដៃគូ
១០) សុន្ទរកថា​បិទសន្និបាត​ដោយ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង  មូលី  ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

 ព័ត៌មានផ្សព្វផ្សាយទូរទស្សន៍ជាតិកម្ពុជា ទទក

 ព័ត៌មានផ្សព្វផ្សាយទូរទស្សន៍ BTV News