
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យអនុប្រធានការិយាល័យ មន្ត្រី និងជំនួយការបច្ចេកទេស នៅបន្ទប់ប្រជុំ ខ និងតាមបណ្តាញវីដេអូ កម្មវិធីZoom។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) បទបង្ហាញស្តីពីផែនការសកម្មភាព និងថវិកាអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២២ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) បទបង្ហាញស្តីពីការសម្រួលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២២-២០២៣ ដោយឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
៣) មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។