ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំ ទូលាយ និង​ពហុ​វិស័យ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ លើកទី៥

នៅរសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារ​កាំបូឌី​យ៉ាណា អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយមាន​ការគាំទ្រពី UNAIDS ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​អាណត្តិ​នៃការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំ​ទូលាយ និង​ពហុវិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ លើកទី៥ (២០១៩-២០២៣) ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ សិក្ខាសាលា​នេះមាន​ការចូលរួម​ដោយផ្ទាល់ និងតាម​បណ្តាញ​វីដេអូ កម្មវិធីZoom ពីស្ទើរ​តែគ្រប់​ដៃគូ​ពាក់ព័ន្ធ តំណាង​ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល តំណាង​សហគមន៍ និងអ្នក​ផ្ទុក​មេរោគ​អេដស៍​ផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលា​ពិគ្រោះយោ​បល់នេះ ត្រូវបាន​រៀបចំ​ឡើង​ក្នុងគោល​បំណង​ពិនិត្យមើល​វឌ្ឍនភាព​នៃការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតប​នឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ លើកទី៥ ព្រមទាំងស្វែង យល់ពី​ចំណុច​រខ្វះខាត ដើម្បី​ផ្តល់ជា​អនុសាសន៍​សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​បន្តក្នុង​ឆ្នាំ២០២២ និង២០២៣។

ផែនការយុទ្ធសាស្ត្រជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ លើកទី៥ (ឆ្នាំ២០១៩-២០២៣) ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយ​មានការ ចូលរួម​ពីតំណាង​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាសមាជិក​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ព្រមទាំង​តំណាង​អង្គការ​សង្គមស៊ីវិល អ្នកផ្ទុក​មេរោគ​អេដស៍ និងក្រុម​ប្រជាជន​គន្លឹះផងដែរ។

ក្នុងរយៈពេល៣ឆ្នាំ​នៃការអនុវត្ត​ផែនការយុទ្ធ សាស្ត្រជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ លើកទី៥នេះ យើងបាន​ពុះពារ​ឧបសគ្គ និងការ​លំបាក​នានា ជាពិសេស​នៅក្នុង​ដំណាក់​កាលនៃ​ការរាតត្បាត​ជាសកល​នៃកូវីដ-១៩ ក្នុង​អំឡុង​ពេល២ឆ្នាំ​ចុង ក្រោយនេះ។  

អង្គសិក្ខាសាលា​ដែលប្រព្រឹត្ត​ទៅពេញ​មួយថ្ងៃនេះ បានស្តាប់​បទបង្ហាញ​របស់​ទីប្រឹក្សា​បច្ចេកទេស និងបាន​ពិភាក្សា​ពិគ្រោះយោបល់​លើរបក​គំហើញ​នៃការពិនិត្យ​ឡើងវិញ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រជាតិ ដោយបាន​ផ្តោតលើ​យុទ្ធសាស្ត្រ​ទាំង៤ និងការ​ត្រួតពិនិត្យ វាយតម្លៃ ព្រមទាំង​រៀបចំ​ផែនការ​ប្រតិបត្តិ​សម្រាប់​រយៈពេល​បន្តសម្រាប់​ឆ្នាំ២០២២ និង២០២៣ ដើម្បីឈាន​ទៅ​សម្រេច​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋា​ភិបាល​ក្នុងការ​សម្រេច​គោលដៅ៩៥-៩៥-៩៥ និងការ​បញ្ចប់​អេដស៍​នៅឆ្នាំ២០២៥។

ដោយមានការគាំទ្រ និងកិច្ច​សហការ​ពីអង្គការ UNAIDS អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​សម្រប​សម្រួល​ដំណើការ​ពិនិត្យ​មើលវឌ្ឍន ភាព​នៃការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រនេះ នៅចុង​ឆ្នាំ២០២១។  ក្នុងនោះ ទីប្រឹក្សា​បច្ចេកទេស​បានរៀបចំ​ជារបាយ​ការណ៍​បឋម និងត្រូវពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​បានធាតុ​ចូលបន្ថែម​ទៀត និងធ្វើការ​កែសម្រួល​របាយការណ៍​ឱ្យកាន់​តែមាន​ភាពត្រឹមត្រូវ និងគ្រប់ជ្រុង ជ្រោយ ឈានទៅ​សម្រេច​បានគោលដៅ ៩៥-៩៥-៩៥ និងការ​បញ្ចប់អេដស៍​នៅឆ្នាំ២០២៥ ខាងមុខ តាម​ការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាល​កម្ពុជា។

មានប្រសាសន៍នៅក្នុង​ពិធីបិទសិក្ខាសាលា ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានថ្លែងថា ការធ្វើ​បច្ចុប្បន្នភាព​អំពីស្ថានភាព និងការ​ឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺ​អេដស៍ ព្រមទាំង​អំពី​សមិទ្ធផល​នៃគោលបំណង​ចំនួនបួន​ក្នុងផែន​ការយុទ្ធ សាស្ត្រជាតិ លើកទី៥ ជាកិច្ចការ​សំខាន់។ ប៉ុន្តែ អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀត​គឺយើងពិភាក្សា​ពីរបៀប​ដែលយើង​អាចសម្រប ធ្វើសុខ   ដុមនីយកម្ម និងធ្វើឱ្យ​ស៊ីសង្វាក់​គ្នាក្នុងការងារ​ប្រយុទ្ធនឹង​មេរោគអេដស៍ ដើម្បីឆ្ពោះ​ទៅរក​ការឆ្លើយតប​ប្រកប​ដោយ​ថាមវន្ត រួមបញ្ចូលគ្នា និងនិរន្តរភាព​ទាំងនៅ​ថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​បញ្ជាក់​បន្ថែមថា នៅ ពេលដែល​យើងឈាន​ចូលដល់​ដំណាក់កាល​ចុងក្រោយ​នៃការប្រយុទ្ធ​ដ៏យូរអង្វែង​ប្រឆាំងនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍ យើងត្រូវ​រំឭកឡើង វិញ​នូវតម្រូវការ​ក្នុងការ​អនុវត្ត​តាមការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា ដែលអំពាវនាវ​ជនរួមជាតិ​ទាំង អស់​ឱ្យចូលរួម​ជាចរន្តជាតិ​មួយជាមួយ​រាជរដ្ឋា ភិបាលកម្ពុជា​ដើម្បីបញ្ចប់​ជំងឺអេដស៍ នៅឆ្នាំ ២០២៥។

នៅទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្រ្តីបាន​សង្កត់ធ្ងន់ថា ក្នុងការសម្លឹង​ឆ្ពោះទៅ​មុខក្នុង​កិច្ចសហការ​ប្រទាក់ក្រឡា និងស៊ីសង្វាក់​គ្នានា​ពេល​អនាគត យើងត្រូវ​ពិចារណា​ពីបរិបទ​ផ្សេងគ្នា​នៃការឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍​នៅកម្ពុជា។ បរិបទ​ទាំងនោះ​រួមមាន ៖
១) ការធ្វើដំណើរពីការ​ពឹងផ្អែកទៅលើជំនួយ​ខាងក្រៅ​ទៅដល់​ស្ថានភាព​ដែលពឹង ផ្អែកទៅលើថវិកាជាតិ​ជាបណ្តើរៗ​ដើម្បីធានា​ចីរភាព
២) ការផ្លាស់ប្តូរ​ពីការគាំទ្រ​កម្មវិធី ទៅជាការគាំទ្រ​ទាំងម្មវិធីផង និងគាំទ្រ​ស្ថាប័នផង
៣) ការផ្លាស់ប្តូរពី​អភិក្រម​ដែលអ្នក​ផ្តល់​សេវា​ជាចំបង មកជា​អភិក្រម​ដែលអ្នក​ទទួល​សេវា​ជាចំបង (People-Centered)។