ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បាន​អញ្ជើញជា​អធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុង​វគ្គបណ្តុះ​បណ្តាល​ស្តីពី​មូលដ្ឋាន​គ្រឹះ​នៃការ​បញ្ចូល​ទិន្នន័យ​សមាជិក​គណបក្ស​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​ខេត្តកំពង់ស្ពឺ និងជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ បាន​អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងវគ្គ បណ្តុះ​បណ្តាល​ស្តីពី​មូលដ្ឋាន​គ្រឹះ​នៃការ​បញ្ចូល​ទិន្នន័យ​សមាជិក​គណបក្ស​ក្នុងប្រព័ន្ធ​ព័ត៌មានវិទ្យា នៅស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពីឯកឧត្តម ហេង សុខគង់ អនុប្រធានទី១ ក្រុមការងារ​ចុះជួយ​ស្រុកបសេដ្ឋ ឯកឧត្តម លោក ជាប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំទាំង១៥ និង គណៈ​អចិន្រ្តៃយ៍​គណបក្ស​ស្រុក​បសេដ្ឋ(៨រូប)  និងមន្រ្តីគណបក្សផ្នែកព័ត៌មានវិទ្យាឃុំទាំង១៥ (៤៥រូប)។
គ្រូឧទ្ទេសអញ្ជើញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក មែ ស៊ីខេងរ៉ាន់ឌី ប្រធានក្រុមបច្ចេកទេស នៃការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ និងគ្រូបច្ចេកទេសប្រព័ន្ធ​ព័ត៌មានវិទ្យា ៣រូប (លោក ឈួន ភីរុណ លោក ឡាយ វណ្ណលី)។
លទ្ធផល៖
១. ពិធីផ្តល់​រង្វាន់លើកទឹក​ចិត្ត​ដល់សិស្ស​ប្រលង​ជាប់និទ្ទេស A ក្នុងស្រុក​បសេដ្ឋ
២. បទបង្ហាញ​ស្តីពីមូលដ្ឋាន​គ្រឹះ​នៃការបញ្ចូល​ទិន្នន័យ​សមាជិក​គណបក្ស​ក្នុងប្រព័ន្ធ​ព័ត៌មានវិទ្យា
•  អត្ថប្រយោជន៍​នៃប្រព័ន្ធ​រៀបចំ​បញ្ជី​សមាជិក​គណបក្ស
•  បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ