ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ បានជួប ពិភាក្សា​ការងារ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ជាមួយ​ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល​ខេត្តកំពត

នៅរសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចាប់ពី​ម៉ោង ២:៣០ នៅសាលា​ខេត្តកំពត ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួប ពិភាក្សា​ការងារ​ឆ្លើយតបនឹង​មេរោគអេដស៍​ជាមួយ​ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល​ខេត្តកំពត។ អញ្ជើញ​ចូលរួម​ក្នុងជំនួបនេះ រួមមាន​ឯកឧត្តម លោកជំទាវ ជាអនុប្រធាន អគ្គលេខា​ធិការ ប្រធាន​នាយកដ្ឋាន ព្រមទាំង​អភិបាលរង​និងជា​ប្រធាន​គណៈ​កម្មាធិ ការប្រយុទ្ធនឹង​ជំងឺអេដស៍ និងនាយ​រដ្ឋ​បាល​ខេត្តកំពត​ផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម​ទេសរដ្ឋ​មន្ត្រីបាន​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​ភាព​ជាអ្នកដឹកនាំ​របស់​ឯកឧត្តម ម៉ៅ ធនិន្ទ ក្នុងការ​ដោះស្រាយ​ទំនាស់​របស់​ប្រជា​ពល​រដ្ឋ​កន្លងមក និងបច្ចុប្បន្ន​នៅខេត្តកំពត។ ចំពោះ​ការងារ​អេដស៍ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រីបាន​ជម្រាប​ជូនថា យើងបាន​ជោគជ័យ ដោយ​សម្រេច​បាន៨៤-១០០-៩៧។ មានន័យ​គោលដៅ​៩៥-៩៥-៩៥ ទី២ និងទី៣​បានជោគជ័យ​ហើយ នៅឡើយ​តែ​គោលដៅ៩៥ ទី១ ដែល​យើងត្រូវ​ប្រឹងប្រែង​ធ្វើឱ្យ​សម្រេច​ទាំងអស់គ្នា។

ឯកឧត្តម​ទេសរដ្ឋ​មន្រ្តីបាន​បញ្ជាក់ថា យើងស្គាល់មុខ​សញ្ញាក្រុម​ដែលមាន​អត្រាឆ្លងខ្លាំង​ហើយ។ ក្រុមនោះ​គឺក្រុម​បុរសរួមភេទ​ជាមួយ​បុរស ដែល​សព្វថ្ងៃ​មាន​ជាង​១០ម៉ឺននាក់។ យើងមាន ការបារម្ភ ហើយចង់​ឱ្យថ្នាក់​ក្រោមជាតិ​ចាប់អារម្មណ៍ រៀបចំ​ឱ្យមាន​ក្រុមការងារ ចង់ឱ្យ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ណែនាំ​ឱ្យក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លងរោគ​ប្រើស្រោម​អនាម័យ ធ្វើតេស្ត​ឈាម និងមក​ទទួល​សេវាអេដស៍។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់ថា ពួកយើងចេះ​តែដើរ​ឆ្កឹះកកាយ​នេះ ព្រោះក្លាច​រើក្នុង​ការឆ្លង​រាលដាល​មកវិញ ដោយការ​សប្បាយ​ភ្លេចខ្លួន។

មុននឹងបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រីបាន​សំណូមពរ​ទៅឯកឧត្តម​អភិបាល​ខេត្ត​ឱ្យជួយរៀបចំ​ឱ្យមាន​ដំណើរ​ការ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ស្រុក និងឃុំ។ ចំពោះ​សមាស​ភាពគណៈ​កម្មការប្រយុទ្ធនឹង​ជំងឺអេដស៍​ឃុំ ត្រូវជ្រើសរើស​ចេញពី គណៈកម្មាធិការ​កិច្ចការ​នារី និងកុមារ មណ្ឌល​សុខភាព និងអង្គការ​ក្រៅរដ្ឋា​ភិបាល។ យើងចាត់ទុក​អង្គការក្រៅ​រដ្ឋាភិបាល​ជាដៃគូ។ ជាមួយ​គ្នានេះ ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី​បានបញ្ជាក់​ថា ក្នុងឆ្នាំ​២០២២នេះ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានព្យាយាម​សុំថវិកា​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដើម្បី​ទម្លាក់ទៅ​ថ្នាក់​ក្រោមជាតិ រួមមាន​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងបន្ទាយ​មានជ័យ ធ្វើការងារ​ឆ្លើយ តបនឹង​មេរោគ​អេដស៍។ នៅឆ្នាំក្រោយ យើងអាច​ស្នើសុំ​ជូនខេត្ត​កំពត និងខេត្តផ្សេង​ទៀត ឬខេត្តមួយ​ចំនួន​អាចមានការ​ឆ្នៃប្រឌិត​ក្នុងការ​កៀរគរ​ថវិកា​មកធ្វើការ​ងារ​អេដស៍​បាន។

ជាការឆ្លើយតប ឯកឧត្តម​អភិបាល​ខេត្ត​បានវាយ​តម្លៃខ្ពស់​ចំពោះការងារ​ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍​កន្លងមក និងមាន​ប្រសាសន៍​ថា ខេត្តកំពត​អាចពិនិត្យ​មើល​កញ្ចប់​ថវិកា ដើម្បី​ឱ្យគណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្ត​អាចដំណើរការ​កិច្ចការងារ​ខ្លួនបាន។