ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមករា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំកិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែមករា ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ កិច្ចប្រជុំនេះ​មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន អគ្គលេខាធិការ នាយក-នាយករង​ខុទ្ទកាល័យ អគ្គលេខាធិការរង ទីប្រឹក្សា ជំនួយការ ប្រធាន​នាយកដ្ឋាន នៅក្នុង​សាលប្រជុំ “ខ” ដោយឡែក​ចំពោះ លោក អ្នកស្រី អ្នកនាង​កញ្ញា អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុ​ការិយាល័យ និងមន្រ្តីនៃអ.ជ.ប.ជ.អ ចូលរួម​តាមបណ្តាញ​វីដេអូ កម្មវិធី Zoom។
គោលបំណងនៃកិច្ចប្រជុំ:  
-    ដើម្បីរាយការណ៍​ពីបច្ចុប្បន្នភាព​នៃសកម្មភាពរបស់​ថ្នាក់ដឹកនាំ និងអគ្គលេខា​ធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
-    ដើម្បីបានដឹងពីស្ថានភាពរាលដាល និងគោលដៅនៃ​ការឆ្លើយតបនឹង​មេរោគអេដស៍ និងបទអន្តរាគមន៍។
-    ដើម្បីបានដឹងពីសមិទ្ធផលដែលសម្រេចបាន និងឧបសគ្គដែល​កើតមានឡើង​ក្នុងការអនុវត្តផែនការ​សកម្មភាព និងលើកផែនការ​សកម្មភាព​អនុវត្ត​សម្រាប់ខែបន្ទាប់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់​ដែលបានចូលរួម និងបានជម្រាប​ជូនពីដំណើរការ​នៃកិច្ចប្រជុំតាម​របៀបវារៈដូចខាងក្រោម ៖
១) បទបង្ហាញរបាយការណ៍សង្ខេបស្តីពីលទ្ធផល​សកម្មភាពការងារ​ប្រចាំខែមករា និងទិសដៅ​ការងារខែកុម្ភៈ ឆ្នាំ២០២២ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត។
២) បទបង្ហាញស្តីពីទិសដៅខាងមុខ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ និងចរន្តជាតិឆ្លើយតបនឹងមេរោគ   អេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តម រស់ សីលវ៉ាត់  និងឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុក        បច្ចេកទេស។
៣) មតិសំណេះសំណាលរបស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន  ឯកឧត្តម អគ្គលេខាធិការ ធ្វើបទបង្ហាញ។
ដោយមានការ អនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទ
បង្ហាញស្តីពី ៖
I-    បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារដែលសម្រេចបាន ៖
•    សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យ​ឡើងវិញផែនការ​យុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍​លើកទី៥ (២០១៩-២០២៣)។
•    បានធ្វើវិបស្សនាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២។
•    បានប្រជុំក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ​អេដស៍លើកទី១ ឆ្នាំ២០២២ ។
•    បន្តចុះបណ្តុះបណ្តាលការត្រួតពិនិត្យ ការអនុវត្តសជណ២១៣ តាមរាជធានី ខេត្តគោលដៅ។
•    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានផ្តល់ថវិកាចំនួន៨០លានរៀលដល់ រាជធានី និងខេត្តទាំង៣ រួចហើយក្នុងការ​អនុវត្តគម្រោងទីក្រុង​ពន្លឿនឆ្លើយតបនឹង​ជំងឺអេដស៍ (Fast Track City)។
•    បន្តធ្វើការងារជាមួយក្រសួងមហាផ្ទៃ ដើម្បីជំរុញគណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍​ថ្នាក់ក្រោមជាតិ។
២- បញ្ហាប្រឈម ៖
ស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តផលប៉ះពាល់ការងារ​ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។
      ៣- ទិសដៅអនុវត្តបន្ត
•    ពិនិត្យកែសម្រួលសេចក្តីសម្រេចលេខ១៣៦ស្តីពីការ​តែងតាំងសមាសភាពក្រុមប្រឹក្សា​បច្ចេកទេសអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
•    រៀបចំក្រុមប្រឹក្សាបច្ចេកទេសសម្រាប់​តាមដានការ​អនុវត្តផែនការ​យុទ្ធសាស្ត្រជាតិ។
•    បន្តចុះបណ្តុះបណ្តាលការត្រួតពិនិត្យការអនុវត្តសជណ២១៣ តាមបណ្តារាជធានី ខេត្តគោលដៅ
•    បន្តធ្វើការងារជាមួយក្រសួងមហាផ្ទៃ ដើម្បីជំរុញដល់ការបង្កើតគណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍​នៅថ្នាក់ក្រោមជាតិ។
•    រៀបចំធាតុចូលសម្រាប់របាយការណ៍​របស់ការិយាល័យ​ឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សក្នុងបរិបទ ជំងឺHIV/AIDS របស់ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ។
•    ត្រៀមរៀបចំផ្សព្វផ្សាយការយល់ដឹង​អំពីការទប់ស្កាត់ការរាលដាល​មេរោគអេដស៍ និងជំងឺអេដស៍ក្នុង​ទិវានៃសេចក្តីស្រឡាញ់។
•    រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី២។
II- បទបង្ហាញ ស្តីពីទិសដៅការងារខាងមុខនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងចរន្តជាតិឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍បទបង្ហាញដោយ​ឯកឧត្តម រស់ សីលវ៉ាត់ ៖
•    ឯកឧត្តមបានសង្ខេបជូនថ្នាក់ដឹកនាំ និងអង្គប្រជុំអំពីទិសដៅនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ  និងពហុវិស័យឆ្លើយតប​ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍​លើកទី៥ (NSPV) ក្រោយពេលធ្វើការ​ពិនិត្យឡើងវិញ មានដូចជាៈ
•    ទស្សនៈវិស័យរបស់ប្រទេសកម្ពុជា គឺគ្មានមេរោគអេដស៍ និងជំងឺអេដស៍ ហើយប្រជាពលរដ្ឋ​មានសុខភាព កាន់តែប្រសើរឡើង។
•    គោលបំណងយុទ្ធសាស្ត្រទាំង៤ ទី១) ផ្តល់សេវាបង្ការ ថែទាំ និងព្យាបាល​យ៉ាងទូលំទូលាយ តាមរយៈការឆ្លើយតប​ជាពហុវិស័យ ទី២)ធ្វើ​សមាហរណកម្ម​មេរោគអេដស៍​ក្នុងប្រព័ន្ធសុខាភិបាល និងក្រសួងពាក់ព័ន្ធ​ឱ្យបានទូលំទូលាយ ទី៣) ពង្រីកការការពារ​សង្គម និងការទទួលបាន​សេវាសង្គមតាម​ផ្លូវច្បាប់សម្រាប់​អ្នកផ្ទុក​មេរោគអេដស៍ និងក្រុមប្រជា​ជនគន្លឹះ ទី៤)បង្កើនការផ្តល់​ហិរញ្ញប្បទាន​របស់រាជរដ្ឋាភិបាល​ឱ្យបាន៥០%នៅ​ឆ្នាំ២០២៣ ។
•    មានយុទ្ធសាស្រ្តចំនួន៥ ដែលបានភ្ជាប់ទៅនឹង​គោលបំណងទាំង៤ខាងលើ។
•    កញ្ចប់អន្តរាគមន៍អាទិភាពក្នុងយុទ្ធសាស្ត្រនីមួយៗ ដែលឯកឧត្តមបានជម្រាបថា​នឹងត្រូវក្លាយជា​ផែនទីបង្ហាញផ្លូវ​សម្រាប់ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ និងអគ្គលេខាធិការដ្ឋាន ប្រើប្រាស់ក្នុងការ​សម្របសម្រួល ក៏ដូចជាក្នុងការ​ត្រួតពិនិត្យតាមដាន និងវាយតម្លៃ លើការអនុវត្ត​ការងារឆ្លើយតបនឹង​មេរោគអេដស៍ ដើម្បីឈានទៅ​សម្រេចគោលដៅ​នៃការបិទបញ្ចប់​ការរាលដាល​មេរោគអេដស៍​នាឆ្នាំ២០២៥។
បទបង្ហាញដោយ ឯកឧត្តម ទា ផលា ៖
ឯកឧត្តមបានបង្ហាញនូវៈ
•    យុទ្ធសាស្ត្រថ្មីរបស់មូលនិធិសកល​ដែលទើបត្រូវបានអនុម័ត គឺការជម្រុញអោយ ដាក់មនុស្ស និងសហ    គមន៍ (ងាយរងគ្រោះ) ជាចំណុចស្នូល​កណ្តាលក្នុងការ​ដឹកនាំការឆ្លើយតប​នឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងក្នុងការ​ពង្រឹងប្រព័ន្ធ​សម្រាប់សមធម៌​ក្នុងការទទួល​សេវាសុខភាព និងពង្រឹងភាពត្រៀម​លក្ខណៈ​បានក្នុងការ​ឆ្លើយតបនឹង​ការរាលដាលជំងឺ ដែលមានលក្ខណៈ​ពិសេសស៊ីសង្វាក់​គ្នានឹងទស្សន​វិស័យរបស់អ.ជ.ប.ជ.អ. ដូចជា ទី១)- ពង្រឹងភាព​ជាអ្នកដឹកនាំ និងភាព​ជាម្ចាស់ការ (Leadership and ownership) ទី២)- ពង្រឹងភាព​ជាដៃគូ (Partnership) ទី៣)- ការវិនិយោគ (Investment) ដោយដាក់​មនុស្ស និងសហគមន៍ នៅចំណុច​កណ្តាលនៃការឆ្លើយតប​នឹងជំងឺអេដស៍។
•    ផែនការឆ្នាំ២០២២របស់ទីភ្នាក់ងារអភិវឌ្ឍន៍​អន្តរជាតិអាមេរិកសម្រាប់​ការងារសុខភាពកម្ពុជា ដែលគាំទ្រចក្ខុ​វិស័យយុទ្ធសាស្ត្រ​របស់កម្ពុជា ក្នុងការលុប​បំបាត់មេរោគ​អេដស៍នៅឆ្នាំ ២០២៥ ដោយពង្រឹង​ការរៀបចំ​ជាគោល​នយោបាយ ការអនុវត្ត និងរៀបចំប្រព័ន្ធសុខាភិបាល​ប្រកបដោយសមធម៌ និងនិរន្តរភាព លើកកម្ពស់យុត្តិធម៌ កាត់បន្ថយវិសមភាព និងដោះស្រាយ​គ្រប់វិស័យជូន​ប្រជាជន ព្រមទាំង​គោរព និងការពារ​សិទ្ធិមនុស្ស និងសមភាព​យេនឌ័រ។លើកកម្ពស់ភាពជាម្ចាស់ និងគណនេយ្យភាព​នៃបណ្តាញ និងដៃគូពាក់ព័ន្ធនៃភ្នាក់ងាររាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។
•    បច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍ ដោយផ្តោតលើនិន្នាការ​ប្រឈមពីរ​សំខាន់ដែលយើងត្រូវ​រកគ្រប់អន្តរាគមន៍​ដើម្បីធ្វើការគ្រប់គ្រង​អោយជាប់ គឺចំនួនអ្នក​ឆ្លងថ្មីប្រមាណ​១១០០នាក់ក្នុង១ឆ្នាំ និងចំនួនអ្នកមិនទាន់​ដឹងស្ថានភាព​របស់ខ្លួនប្រមាណ​១២០០០នាក់។ ក្នុងនោះក្រុមប្រជាជន​ប្រឈមមុខខ្ពស់​ពិសេសបុរស​ស្រលាញ់បុរស នៅតែជាចំនុចស្នូល​នៃការឆ្លង​រាលដាល ដែលត្រូវការ​អន្តរាគមន៍​ដ៏មានប្រសិទ្ធភាព​សម្រាប់ឆ្លើយតប​ពិសេស ប្រឹប (PrEP) HIVST, Condom, NSP, BCC, PNTT។
និងតម្រូវការរំកិល អន្តរាគមន៍ពីលក្ខណៈធ្វើកម្មវិធីសុទ្ធសាធ​ទៅកាន់ការរៀបចំ​កសាងប្រព័ន្ធសុខាភិបាល​ដែលនឹងគាំទ្រនិរន្តរភាព​នៃកម្មវិធី តាមរយៈ
ក). ការរៀបចំ ស្ថាប័ន GDJ និង TAB ដែលអាចគាំទ្រ ការសម្រេច​ចិត្តត្រឹមត្រូវរបស់ PAB ក្នុងនោះត្រូវ ទី១) ពង្រឹង​សមាជិកភាព តួនាទី និងការ​ទទួលខុសត្រូវ ទី២) មានគោលការណ៍ ការណែនាំនៃអន្តរកម្ម បញ្ជីអ្នកចូលរួម របាយការណ៍កិច្ចប្រជុំ ទី៣) ភារកិច្ច និងលទ្ធផលដែល​ស្ថាប័នជា​សមាជិកត្រូវ​ចូលរួមទាក់ទង​នឹងយុទ្ធសាស្ត្រនីមួយៗ។
ខ). ការពង្រឹងតួនាទី និងគណនេយ្យ​ភាពរបស់អ្នកពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានានូវការ​ទទួលខុសត្រូវក្នុងការអនុវត្ត​ផែនការយុទ្ធសាស្រ្តជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតបទៅ​នឹងមេរោគអេដស៍ និងជំងឺអេដស៍​លើកទី៥ (NSPV)។ គ). ពង្រឹងគោលការណ៍​ដឹកនាំការឆ្លើយតប​ការរាលដាល ដោយយក​ប្រជាពលរដ្ឋអ្នក​ទទួលផលជា​ធំជាស្នូលកណ្តាល និងបង្កើនកិច្ចសន្ទនា​រវាងអ្នកធ្វើគោល​នយោបាយ ជាមួយអ្នក​ផ្តល់សេវា និងពលរដ្ឋអ្នក​ទទួលផល ក្នុងគ្រប់​ការពិនិត្យលើ​បញ្ហានិងការដាក់​ចេញនូវដំណោះ​ស្រាយសម្រាប់បញ្ហា។
លោកជំទាវ ស៊ីម ខេងខាំ
•    ស្នើសុំរៀបចំប្រារព្ធទិវានារី​អន្តរជាតិ៨មីនា ខួបលើកទី ១១១ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រោមប្រធានបទ សមភាព​យេនឌ័រថ្ងៃនេះ ដើម្បីចីរភាព​នាពេលអនាគត។
•    សម្តេចតេជោ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីស្រ្តី ទៅរាយការណ៍ស្តីពីលទ្ធផល​បូកសរុបការងារ​ប្រចាំឆ្នាំ នាថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២។
III- មតិសំណេះសំណាល​របស់ឯកឧត្តម​ទេសរដ្ឋមន្ដ្រី
    បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្ត​នៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តម​ទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍សំណេះ​សំណាល និងផ្តល់នូវ​អនុសាសន៍​លើចំណុច​សំខាន់ៗ​ដូចខាងក្រោម ៖
១-     ដើម្បីសម្រេចគោលដៅ អគ្គលេខាធិការ​ត្រូវធ្វើការទៅតាម​មុខសញ្ញាយុទ្ធ​សាស្រ្តជាតិ នៅឆ្នាំ២០២២។
២- ការរៀបចំប្រកិច្ចជុំត្រូវតាមលំដាប់លំដោយគ្នា ឱ្យស៊ីសង្វាក់គ្នា ដូចជាការ​ប្រជុំក្រុមប្រឹក្សា​បច្ចេកទេសរួច អគ្គលេខាធិការ​រាយការណ៍ជូនអង្គប្រជុំ​ថ្នាក់ដឹកនាំ អ.ជ.ប.ជ.អ។ អង្គប្រជុំ​ថ្នាក់ដឹកនាំ​ផ្តល់ព័ត៌មាន​ត្រឡប់ ដើម្បីឱ្យ​អគ្គលេខាធិការ​កែសម្រួលឡើងវិញ ហើយចាត់វិធានការ​ឱ្យមានប្រសិទ្ធភាព។
៣- ពង្រឹងសកម្មភាពការងារ​បុរសរួមភេទ​ជាមួយបុរស (MSM) ពីព្រោះ MSM ជាមុខ​សញ្ញានៃការរីករាលដាល​ឡើងវិញនៃ​ជំងឺអេដស៍។
៤- ថ្នាក់ដឹកនាំត្រូវពិនិត្យមើលឡើងវិញលើរបាយការណ៍ និងតួលេខរបស់ UNAID ឆ្នាំ២០២១ និងសេចក្តីថ្លែងការណ៍​នយោបាយឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ (Political Declaration on HIV and AIDS។
៥- កែសម្រួលផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ  និងពហុវិស័យឆ្លើយតប​ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦(NSP6) ប្រមូលទិន្នន័យ​ឱ្យបានច្រើន​ជាទីបំផុត និងដាក់ធាតុ​ចូលឱ្យបាន​ច្រើនចាប់​ពីពេលឥឡូវ។
៦- ត្រូវប្រជុំពិភាក្សាគ្នាពីយុទ្ធសាស្រ្ត​ណាមួយដែលមានបញ្ហា​ស្មុគស្មាញជាងគេ និងចាំចាច់បំផុត យកមក​ធ្វើផែនការ​សកម្មភាព ហើយដឹកនាំ​ស្ថាប័ន និងដែគូនានា ក្នុងការតម្រង់​មុខសញ្ញា​ដើម្បីអនុវត្ត។
៧- ការប្រជុំថ្នាក់ដឹកនាំ NAA ត្រូវប្រជុំយ៉ាងតិច ៣ថ្ងៃក្រោយ ប្រជុំក្រុមប្រឹក្សា​បច្ចេកទេស (Technical Advisory Board) ត្រូវប្រមូល​របាយការណ៍​វឌ្ឍនភាព​ពីក្រុមការងារ​តាមយុទ្ធសាស្ត្រ។
៨- អគ្គលេខាធិការត្រូវជំរុញ​ការងារ​ជាមួយក្រសួង ស្ថាប័ននានា ដែលមានការ​ទទួលខុសត្រូវ​ទូទាំងប្រទេស មានភារកិច្ចត្រួតពិនិត្យ សម្រប​សម្រួល និងណែនាំ​អនុវត្តសកម្មភាព​តាមយុទ្ធសា្រស្រ្ត​នីមួយៗ ដោយមានសូច​នាករច្បាស់លាស់ ។
៩- ត្រូវរុករកអ្នកដែលបាត់ចំនួន១២,000ករណី ដោយ​សហការជាមួយ NCHADS, UNAIDS និងស្ថាប័នពាក់ព័ន្ធ​ទាំងអស់។
១០- ការធ្វើតេស្តរុករកមេរោគ​អេដស៍លើអនិតិជន អាចធ្វើបាន អាស្រ័យលើគ្រូពេទ្យ​ផ្តល់ការអប់រំ​ដល់ក្រុមគ្រួសារឱ្យ​យល់ច្បាស់ពីសារ​ប្រយោជន៍​នៃការធ្វើ​រោគវិនិច្ឆ័យ ដើម្បីជួយ​សង្រ្គោះកុមារ ដោយមានការព្យាបាល​បានត្រឹមត្រូវ មានវិធាន​ការការពារខ្លួន និងតាមដាន​សុខភាព។
១១- ជៀសវាងការផ្សព្វផ្សាយព័ត៌មាន​សម្ងាត់ដែលធ្វើឱ្យប៉ះពាល់​ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ​ររបស់អ្នកផ្ទុក​មេរោគអេដស៍។
១២- ឯកឧត្តមទេសរដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យមានការរៀបចំ​ប្រារព្ធទិវានារី​អន្តរជាតិ៨មីនា នៅ អ.ជ.ប.ជ.អ និងឱ្យមាន​ការរៀបចំ​វត្ថុអនុស្សាវរីយ៍​ជូនដល់ស្រ្តីៗផងដែរ។
១៣- មុនប្រជុំក្រុម​ប្រឹក្សាបច្ចេកទេស អគ្គលេខាធិការដ្ឋាន ត្រូវរៀបចំ​អញ្ជើញដៃគូនានា​ឱ្យចូលរួម  មានរបៀបវារៈ មានអ្នកទទួល​ខុសត្រូវ ដោយ​តម្រង់ទិសដៅ​លើយុទ្ធសាស្រ្តសំខាន់ៗ។
១៤- ត្រូវតម្រង់ទិស​មូលនិធិសកល (GF) ឱ្យគាត់មកជួយពង្រឹងប្រព័ន្ធជាតិ  (country system)  ដែលជាយុទ្ធសាស្រ្តជាតិ​របស់ អ.ជ.ប.ជ.អ។ ចំពោះគណៈ​កម្មាធិការ​សម្រប​សម្រួល​ថ្នាក់ប្រទេស (Country Coordination Committee) ឱ្យឯកឧត្តម ហែម វណ្ណឌី ចេញសេចក្តីសម្រេចតែងតាំង​សមាជិកចូល​មកក្នុងក្រុម​ប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ។
១៥- ឯកឧត្តម ហោ ប៊ុនឡេង ត្រូវជួយ​អគ្គលេខាធិការ ដើម្បីពង្រឹង​សមត្ថភាពស្តីពី​ការត្រួត​ពិនិត្យតាមដាន និងវាយ​តម្លៃ (M&E) ។
        ជាទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើក​ទឹកចិត្ត និងណែនាំ​ឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដោយយក​ចិត្តទុក​ដាក់ក្នុងការ​អនុវត្តការងារ​ឱ្យចំទិសដៅ និងពហុវិស័យ​ឆ្លើយតប​ទៅនឹងមេរោគ​អេដស៍ និងជំងឺ​អេដស៍ តាមយន្តការ​យុទ្ធសាស្រ្ត​នីមួយៗឱ្យកាន់​តែប្រសើរឡើង។
អង្គប្រជុំបាន​បញ្ចប់នៅ​វេលាម៉ោង១១:២៥នាទី ប្រកប​ដោយបរិយាកាស​រីករាយ និងស្និទ្ធស្នាល​ក្រៃលែង។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី2.83 MB