
នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមករា ឆ្នាំ២០២២ និងទិសដៅការងារខែកុម្ភៈ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ ទទួលបន្ទុកការងារចុះជួយស្រុកបសេដ្ឋ ឯកឧត្តម ហេង សុខគង់ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ និងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ព្រមទាំងឯកឧត្តម លោកជំទាវ លោក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ គណៈអចិន្រ្តៃយ៍គណបក្សស្រុកបសេដ្ឋ និងប្រធានគណបក្សឃុំទាំង១៥ នៃស្រុកបសេដ្ឋ តាមបណ្តាញវីដេអូ កម្មវិធី Zoom។
អង្គប្រជុំសម្រេច៖
ទី១)- ត្រូវអនុវត្តការងារតាមនិតិវិធី
ទី២)- រៀបចំគោលនយោបាយឃុំមួយសន្លឹកសម្រាប់អប់រំយោសនាការបោះឆ្នោតតាមឃុំនីមួយៗ។
ទី៣)- ត្រួតពិនិត្យទិន្នន័យសមាជិកបក្សឱ្យបានច្បាស់លាស់ ដោយផ្ទៀងផ្ទាត់ឈ្មោះសមាជិកគណបក្សក្នុងបញ្ជីបោះឆ្នោត ឱ្យបាន៧៥% នៃបញ្ជីឈ្មោះគ.ជ.ប។
ទី៤)- ពង្រឹងឯកភាព សាមគ្គីភាពផ្ទៃក្នុង ពេលចុះឃោសនាបោះឆ្នោត។
ទី៥)- ត្រូវរៀបចំគម្រោងផែន ដើម្បីចុះជួបជាមួយជនគោលដៅ (គ្រូបង្រៀន យុវជន បញ្ជាការការពារ)