ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន អនុញ្ញាត​ជូន​លោក​វេជ្ជ​បណ្ឌិត ថូម៉ាស់ ទូឈ័រ (Thomas Teucher) ទីប្រឹក្សា​បច្ចេកទេស ទីភ្នាក់ងារ​អភិវឌ្ឍន៍ និងសហ​ប្រតិបត្តិការ​ស្វ៊ីស ជួបពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ

នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង៩ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន អនុញ្ញាតជូន​លោកវេជ្ជ​បណ្ឌិត ថូម៉ាស់ ទូឈ័រ (Thomas Teucher) ទីប្រឹក្សា​បច្ចេកទេស ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហ​ប្រតិបត្តិការ​ស្វ៊ីស ជួបពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ ចូលរួម​ក្នុងជំនួបនេះ​រួមមាន ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការ ឯកឧត្តម​វេជ្ជបណ្ឌិត ស៊ុត ថងផាន់ នាយក​ខុទ្ទកាល័យ ឯកឧត្តម​បណ្ឌិត ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងជាប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ និងបណ្ឌិត ធីន គូលែន (Thin Kouland) (អមដំណើរ​វេជ្ជបណ្ឌិត ទូឈ័រ)។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងតាមការស្នើ សុំរបស់​លោក​វេជ្ជបណ្ឌិត ទូឈ័រ បន្ទាប់​ពីគាត់ត្រូវបាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍និង​សហប្រតិបត្តិការ​ស្វ៊ីស ប្រគល់​ភារកិច្ចជូន​ជាទីប្រឹក្សា​បច្ចេកទេស​ឱ្យទទួល ខុសត្រូវការ​ត្រួតពិនិត្យ​ឡើងវិញ​លើការគាំទ្រ​របស់ទីភ្នាក់ងារ​អភិវឌ្ឍន៍ និងសហ​ប្រតិបត្តិការ​ស្វ៊ីស ក្នុងដំណើរ​ការមន្ទីរពេទ្យ​គន្ធបុប្ផា នៅកម្ពុជា។ ជាមួយ​គ្នានោះ លោកវេជ្ជបណ្ឌិត​ត្រូវរៀបចំ​គម្រោង​វិនិយោគ​ថ្មីដែលនឹង​ធានា​ចំពោះការ​ផ្តល់ជំនួយ​ពីស្វ៊ីស​នៅក្នុង​រយៈពេល​៥ទៅ១០ឆ្នាំ ខាងមុខ។ ក្នុងន័យនេះ ដោយឯកឧត្តម ទេសរដ្ឋ​មន្រ្តី​មានបទ ពិសោធន៍​នៅក្នុងកិច្ចការ​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​សុខាភិបាល​ចំពោះ​ការគាំទ្រ​ប្រព័ន្ធ​ប្រទេស លោកវេជ្ជបណ្ឌិត ទូឈ័រ ស្នើសុំជួប​ឯកឧត្តម​ទេសរដ្ឋ​មន្រ្តីនៅព្រឹកនេះ​ដើម្បីផ្លាស់ប្តូរ​យោបល់​ទាក់ទងនឹង​អនាគតនៃ​ការផ្តល់ការ​គាំទ្រហិរញ្ញវត្ថុ​ក្នុងភាព​ជាដៃគូ​សាធារណៈ​ឯកជន ដូចជា​ក្រុមមន្ទីរ​ពេទ្យ​គន្ធបុប្ផាដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានមាន ប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស្វ៊ីសដែលបន្តផ្តល់ជំនួយដល់កម្ពុជា ជាពិសេស មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានរំឭកថា លោកវេជ្ជបណ្ឌិត រីចន័រ (Richner) ជាបុគ្គលដ៏ឆ្នើម ដែលបានដឹកនាំមន្ទីរពេទ្យ គន្ធបុប្ផាឱ្យក្លាយជាមន្ទីរពេទ្យមួយក្នុង ចំណោមមន្ទីរពេទ្យដ៏ល្អបំផុតនៅកម្ពុជា។ ការបាត់ បង់លោកវេជ្ជបណ្ឌិត រីចន័រជាការបាត់បង់វរជនម្នាក់ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា នៅក្នុងរយៈពេលចុង ក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលទៅធានានិរន្តរភាពមន្ទីរពេទ្យ តាមរយៈការផ្តល់ថវិកាជាតិ ការកៀរគរថវិកាពីវិស័យឯកជន និងសាធារណជន និងការទទួលបុគ្គលិកមន្ទីរពេទ្យឱ្យបានក្របខណ្ឌមន្រ្តីរាជការស៊ីវិលថែមទៀត។

បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបានចំណាយថវិកាជាង២,៥ប៊ីលាន ដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ បើមិនមានកូវីដទេ យើងអាចចូលរួមចំណែកបាន ច្រើន។ ដោយហេតុនេះហើយ យើងនៅតែត្រូវការ ជំនួយពីដៃគូអភិវឌ្ឍន៍។

លោកវេជ្ជបណ្ឌិត ទូឈ័រ បានជម្រាបសួរឯកឧត្តម ទេសរដ្ឋមន្រ្តីអំពីទិដ្ឋភាពធំនៅកម្ពុជា។ ក្នុងនោះ ទាក់ទងនឹងគម្រោងវិនិយោគ ការកែលម្អសេវា សុខាភិបាល និងការធានារ៉ាប់រងសុខភាពជាតិ។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូស បញ្ជាក់ថា យើងត្រូវការពង្រឹងអង្គការសង្គមស៊ីវិលឱ្យរឹងមាំ។ ដូច្នេះ ការគាំទ្រពីខាងក្រៅដល់សង្គមស៊ីវិលជាការសំខាន់ចាំបាច់។ ចំពោះការកែលម្អសេវាសុខាភិបាល យើងបានធ្វើឱ្យប្រសើរឡើង លើ ចំណុចជាច្រើនហើយ។ អ្វីដែលត្រូវការគឺការចូលរួមពីផ្នែកផ្សេងៗនៅក្នុងសង្គម។ ជាមួយ គ្នានោះ យើងត្រូវបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងកែលម្អប្រព័ន្ធព័ត៌មានវិទ្យា។ ចំពោះការធានារ៉ាប់រងជាតិ កម្ពុជាយើងមានបេឡាជាតិរបបសន្តិសុខសង្គម និងក្រុមប្រឹក្សាជាតិគាំពារសង្គមដែលកំពុងបំពេញតួនាទីយ៉ាងសំខាន់លើកិច្ចការនេះ។